តុលាការ​ភ្នំពេញ​​ចោទប្រកាន់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​​ករណី​ថ្មី​ទៀត

ដោយ ម៉ៅ សុធានី
2021-10-07
RFA

តុលាការ​ភ្នំពេញ​​ចោទប្រកាន់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​​ករណី​ថ្មី​ទៀត

 រូប៖ RFA


សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចោទប្រកាន់ លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះ​ពី​បទ រួម​គំនិត​ក្បត់ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ពាក់ព័ន្ធ​នឹង​ការ​អំពាវនាវ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​កាល​ពី​យប់​ថ្ងៃ​ទី៧ ខែតុលា​បញ្ជាក់​ថា​ក្រៅ​ពី​លោក សម រង្ស៊ី អ្នក​ដែល​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ដែរ​នោះ​រួម​មាន លោក អេង ឆៃអ៊ាង និង​អ្នកស្រី មូរ សុខហួរ ជា​អនុប្រធាន​គណបក្ស និង​មន្ត្រី​បក្ស​នេះ លោក ហូ វ៉ាន់ រួម​នឹង​មន្ត្រី​មួយ​ចំនួន​ទៀត ដែល​តុលាការ​ពុំបាន​បញ្ចេញ​ឈ្មោះ។

ប្រភព​ដដែល​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​នេះ​ពាក់ព័ន្ធ​នឹង​សេចក្ដី​អំពាវនាវ​របស់​លោក សម រង្ស៊ី បង្ហោះ​តាម​បណ្ដាញ​សង្គម ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២១ ដែល​តុលាការ​ចាត់​ទុក​ថា មាន​ខ្លឹមសារ​បង្កប់​ការរៀបចំ​ផែនការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។ តុលាការ​ចាត់ ទុក​ការ​អំពាវនាវ​នោះ​ថា​ជា​ការ​ប្រើប្រាស់​ព័ត៌មាន​បំផ្លើស​ខុស​ពី​ការពិត​ញុះញង់ កងកម្លាំង​ប្រដាប់​អាវុធ និង​ប្រជាពលរដ្ឋ ឱ្យ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់។ តុលាការ​ចាត់​ទុក​ថា អ្នក​ដែល​ត្រូវ​ចោទ​ប្រកាន់​ទាំង​នេះ​បាន​រៀបចំ​ផែនការ​ទុច្ចរិត ជា​ឧក្រិដ្ឋកម្ម ដែល​ប៉ះពាល់​ដល់​សន្តិសុខជាតិ​ធ្ងន់ធ្ងរ។

កាល​ពី​ថ្ងៃ​ទី៥ ខែតុលា លោក សម រង្ស៊ី បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ភ្ជាប់​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន លើកឡើង​ថា លោក នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មានបំណង​រត់​ចោល​ប្រទេស ហេតុនេះ គណបក្ស​នេះ ​អំពាវនាវ​ឱ្យ​ប្រជារាស្ត្រ​ខ្មែរ និង​កងកម្លាំង​ប្រដាប់​អាវុធ​ស្នេហាជាតិ​ជំរុញ​ឱ្យ​របប ហ៊ុន សែន ដួល​រលំ​កាន់​តែ​ឆាប់ កាន់​តែ​ល្អ និង​ថា​ដល់ពេល​​ហើយ​ ដែល​ត្រូវ​រៀបចំ​ប្រទេស​កម្ពុជា​ឡើងវិញ ដើម្បី​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ បាន​ស្គាល់​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ធានា​នូវ​សេរីភាព យុត្តិធម៌ និង​ភាព​រុងរឿង។

លោក សម រង្ស៊ី និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​នេះ ក៏​ធ្លាប់​ត្រូវ​តុលាការ​ចោទ​ប្រកាន់ និង​កាត់​ឱ្យ​មាន ទោស​ពី​បទ​រួមគំនិតក្បត់ និង​ញុះញង់​នេះ​រួមគ្នា​ម្ដង​រួច​មក​ហើយ ទាក់ទង​នឹង​ផែនការ​វិល​ចូល​ស្រុក​វិញ​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "តុលាការ​ភ្នំពេញ​​ចោទប្រកាន់​លោក សម រង្ស៊ី និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​​សង្គ្រោះ​ជាតិ ពី​បទ​រួម​គំនិត​ក្បត់ និង​ញុះញង់​​ករណី​ថ្មី​ទៀត"

  1. Anonymous says:

    WE …knew all you guy are KBOTH CHEATH only HUN SEN and his leadership is loving their CHEATH . please check out the ease border was getting loose and those border have leg walking toward capital PHNOM PHEN . one more who destroy forest, all kind of Cambodian treasury for $$$$$$$$$$ and trying to escape to another country . I think all Cambodian can judge who was KBOTH CHEATH

Leave a Reply

Submit Comment