កម្មការិនីខ្លះថា ការបន្ថែមប្រាក់ឈ្នួល២ដុល្លារមិនគ្រប់សម្រាប់ការចំណាយលើថ្លៃទឹកប្រចាំខែ

បទយកការណ៍
09/10/2021 – 11:22
ដោយ៖ អេង គីមហុង
RFI

កម្មករ-កម្មការីស្ថិតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងកំពុងបំពេញការងារ
កម្មករ-កម្មការីស្ថិតនៅក្នុងរោងចក្រកាត់ដេរមួយកន្លែងកំពុងបំពេញការងារ © FB

កម្មកា​រិនី​មួយ​ចំនួន​បាន​លើកឡើង​ថា ​ការ​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បរមា​សម្រាប់​កម្មករ​និយោជិត​ឆ្នាំ២០២២​ចំនួន​២​ដុល្លារ​បន្ថែម​ទៀត​​ មិនគ្រាន់​សម្រាប់​ការ​ចំណាយ​លើ​ថ្លៃ​ទឹក​ប្រចាំ​ខែ​របស់​ពួកគេ​ផង​។ តម្លៃ​ទឹក​ដែល​ទិញ​បន្ត​ពី​ម្ចាស់​បន្ទប់​ជួល​ក្នុង​តម្លៃ​ថ្លៃ ​នៅ​តែ​ក្លាយ​ជា​បញ្ហា​ចាក់​ស្រេះ​របស់​កម្មករ​មួយ​ចំនួន​ទោះ​ជា​រដ្ឋាភិបាល​ក្នុង​ឆ្នាំ​២០១៧​ ធ្លាប់​ចេញ​សេចក្ដី​សម្រេច​កំណត់​ឲ្យ​ម្ចាស់​ផ្ទះ​ឬ​ម្ចាស់​អគារ​ ដែល​មាន​បន្ទប់​ជួល​លក់​ទឹក​ក្នុង​តម្លៃ​៨០០​រៀល​ ក្នុង​មួយ​ម៉ែត្រ​គីប​ឲ្យ​កម្មករ-​កម្មការិនី​-សិស្ស-​និស្សិត​។​ កម្មករ កម្មកា​រិនីម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​ដែល​វិទ្យុ​បារាំង​អន្តរជាតិ​បាន​ជួប​សម្ភាស​និយាយ​ថា ​គេ​ត្រូវ​បង្ខំ​ចិត្ត​ប្រើប្រាស់​ទឹក​យ៉ាង​សន្សំ​សំចៃ​ដោយ​បើក​សម្រក​តក់​ៗ ​ដើម្បី​កាត់​បន្ថយ​ថ្លៃ​ចំណាយ​ ទោះ​ជា​នៅ​ក្នុង​បរិបទ​កូវីដ​១៩ ​តម្រូវ​ការ​ទឹក​សំខាន់​សម្រាប់​ការ​ធ្វើ​អនាម័យ​យ៉ាង​ណា​ក៏​ដោយ​។

What Next?

Recent Articles

One Response to "កម្មការិនីខ្លះថា ការបន្ថែមប្រាក់ឈ្នួល២ដុល្លារមិនគ្រប់សម្រាប់ការចំណាយលើថ្លៃទឹកប្រចាំខែ"

  1. Anonymous says:

    two dollar raise for a month salary ?????????? please give back to HUN SEN gran kids

Leave a Reply

Submit Comment