យុវជន​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​ស្ថានភាព​បច្ចុប្បន្

ដោយ ខែ សុណង
2021-10-08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

យុវជន​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃ​ទី៨ ខែ​តុលា ឆ្នាំ​២០២១។ Photo of SPM Page


យុវជន​មួយចំនួន​មិន​គាំទ្រ​របប​លោក ហ៊ុន សែន ចំពោះ​ការ​កែ​រដ្ឋធម្មនុញ្ញ​ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នោះ​ទេ​។ ពួកគេ​អះអាង​ថា កាលៈទេសៈ​នេះ​មិន​ចាំបាច់​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​គួរ​ងាក​ទៅ​ដោះស្រាយ​បញ្ហា​នយោបាយ និង​គោរព​សិទ្ធិមនុស្ស ទើប​ប្រសើរ​ជាង។

ក្រុម​យុវជន​ព្រួយបារម្ភ​ថា ការ​កែ​រដ្ឋធម្មនុញ្ញ​ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ ពី​សំណាក់​របប​លោក ហ៊ុន សែន ក្រោម​ស្ថានភាព​តានតឹង​ផ្នែក​នយោបាយ​និង​សង្គម​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណ​តម្លៃ​ច្បាប់​កំពូល​មួយ​នេះ ដែល​កើត​ចេញ​ពី​ស្មារតី​រួបរួម ឯកភាព​ជាតិ​ពី​គ្រប់​ភាគី។

អគ្គលេខាធិការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក គៀន ពន្លក ថ្លែង​ថា ការសម្រេច​របស់​រដ្ឋាភិបាល​ហាក់​បង្ហាញ​ពី​កំហឹង​ដោយ​កេង​ចំណេញ​ប្រយោជន៍​នយោបាយ​និង​បន្សាប​សំឡេង​គណបក្ស​ប្រឆាំង​។ យុវជន​រូប​នេះ​បញ្ជាក់​ថា លោក​មិន​គាំទ្រ​ការ​កែប្រែ​ច្បាប់​កំពូល​ស្របពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​នយោបាយ សេដ្ឋកិច្ច សង្គម ហើយ​រង​ការរិះគន់​ពី​សហគមន៍​អន្តរជាតិ​បែបនេះ​ទេ ។ លោក​ថា​ស្ថានភាព​នេះ​រដ្ឋាភិបាល​គួរ​យកចិត្តទុកដាក់​ចំពោះ​ការផ្សះផ្សា​ជាតិ និង​បង្រួបបង្រួម​រវាង​អ្នក​នយោបាយ​ខ្មែរ ដើម្បី​ស្តារ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ស្វែងរក​ផលប្រយោជន៍​ជាតិ ។ លោក​យល់​ឃើញ​ទៀត​ថា ការ​កែប្រែ​ច្បាប់​នេះ​អាច​បង្ហាញ​អំពី​ការ​បែកបាក់​ជាតិ ព្រោះ​កម្ពុជា​ត្រូវ​ការ​ធនធានមនុស្ស​ពី​ក្រៅប្រទេស​ចូលរួម​អភិវឌ្ឍន៍​ជាពិសេស​យុវជន​ដែល​មាន​បំណង​ចង់​ក្លាយជា​មេដឹកនាំ​៖ «ទីមួយ​ប្រមុខ​រដ្ឋាភិបាល​ចង់​បញ្ជាក់​ថា រដ្ឋាភិបាល​មាន​សញ្ជាតិ​តែមួយ​តែ​ពេល​ច្បាប់​នេះ​ចេញ​មក ទី​ពីរ​ការ​បង្កើត​ច្បាប់​នេះ​ឡើង​គឺ​ដើម្បី​បន្សាប​សំឡេង​ប្រឆាំង​ពិសេស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មេដឹកនាំ​គណបក្ស​ភាគច្រើន​គឺ​មាន​សញ្ជាតិ​ពីរ អ៊ីចឹង​នេះ​ជា​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ដែល​គណបក្ស​ប្រជាជន​ប្រើ​ដើម្បី​ឱ្យ​គណបក្សប្រឆាំង​ហ្នឹង​គឺ​បន្សាប​សំឡេង»។

ស្រដៀង​គ្នា​នេះ​ដែរ យុវជន​គណបក្ស​សង្គ្រោះ​ជាតិ លោក សេង ម៉េងប៊ុនរ៉ុង លើកឡើង​ថា របប​ក្រុង​ភ្នំពេញ កែប្រែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​នេះ មាន​បង្កប់​ដោយ​ចរិត​នយោបាយ និង​បម្រើ​ផលប្រយោជន៍​បុគ្គល​ជាធំ។ លោក​មើល​ឃើញ​ថា ច្បាប់​នេះ​មិន​ផ្តល់​ផល​ប្រយោជន៍​ពលរដ្ឋ​និង​សង្គម​ឡើយ ប៉ុន្តែ​វា​ជា​ឧបករណ៍​នយោបាយ​ការពារ​អំណាច​របស់​លោក ហ៊ុន សែន ទៅវិញ​ទេ៖ «នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​ច្បាប់​ដែល​គាត់​បង្កើត​ឡើង​នៅពេល​សភា​របប​ឯក​បក្ស​ច្បាប់​ហ្នឹង​វា​អត់​បាន​បម្រើ​ផលប្រយោជន៍​ជាតិ​អ៊ីចឹង វា​ធ្វើ​ឱ្យ​ជាតិ​យើង​កាន់តែ​បែក​បាក់​ធ្ងន់ធ្ងរ សំណូមពរ​ឱ្យ​របប​លោក ហ៊ុន សែន ពេល​ដែល​គាត់​ធ្វើ​អី​ឱ្យ​គាត់​គិត​ផលប្រយោជន៍​ជាតិ​ជាធំ លោក ហ៊ុន សែន ផ្ទាល់​ហ្នឹង​គឺ​គាត់​យក​រឿង​បុគ្គល​ជាធំ​មែនទែន ទាំង​គាត់​ជា​មេដឹកនាំ​កំពូល​មួយ​រូប​ដែរ គាត់​អត់​ដែល​យក​បញ្ហា​ជាតិ​ខ្វល់ខ្វាយ​ក្នុង​ការ​គិតគូរ គាត់​តែងតែ​ខឹង​បុគ្គល​គាត់​បង្កើត​ច្បាប់​លក្ខណៈ​ជា​បុគ្គល»។

ជុំវិញ​រឿង​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃទី​៨ ខែតុលា​ថា គោលបំណង និង​មូល​ហេតុ​ដែល​លោក​រៀបចំ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដោយ​បន្ថែម​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ពេលនេះ គឺ​ដើម្បី​ផលប្រយោជន៍​រយៈពេល​វែង​របស់​កម្ពុជា ដោយ​បញ្ចៀស​ការ​ជ្រៀតជ្រែក​ពី​បរទេស និង​បង្ហាញ​ពី​ភាពស្មោះត្រង់​ចំពោះ​ជាតិ​៖ «ខ្ញុំ​បង្ហោះ​នៅក្នុង​ហ្វេសប៊ុក​តើ លេង​កុំ​ខឹង ខឹង​កុំ​លេង ព្រោះ​ទ្វារ​បាន​បិទ​ជា​រៀង​រហូត​ហើយ សម្រាប់​អ្នក​ដែល​មាន​សញ្ជាតិ​ពីរ ហើយ​ប៉ុនប៉ង​ស្វែងរក​តំណែង​កំពូល​ទាំង​បី​ពិសេស​តំណែង​នាយករដ្ឋមន្ត្រី ត្រូវ​បាន​បិទ​ជា​ស្ថាពរ​ដាក់​ចូល​ក្នុង​រដ្ឋធម្មនុញ្ញ លោក​ឯង​រង់​ចាំ​ជាតិ​ក្រោយ​អ្នកឯង​ក៏​មិន​អាច​រក​ពីរ​ភាគ​បី​បាន​ដែរ»។

ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​កែប្រែ​រដ្ឋធម្មនុញ្ញ​យ៉ាង​តក់ក្រហល់​នេះ ក្រសួង​ស្ថាប័ន​ជាច្រើន ទាំង​រដ្ឋ និង​ឯកជន បាន​ចេញ​ញត្តិ​បន្ទរ​សំឡេង​តាម​គ្នា​ព្រោងព្រាត ទាំង​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​បាន​ឆ្លង​កាត់​ការ​សិក្សា​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ផង។

ទោះជា​យ៉ាងណា ក្រុម​យុវជន​លើក​ឡើង​ថា ពួកគេ​មិន​គាំទ្រ​សេចក្តី​ព្រាង​ច្បាប់​ក្រោម​រូបភាព​នយោបាយ​ទេ។ ពួកគេ​អះអាង​ថា សញ្ជាតិ​មួយ​ឬ​ពីរ​មិនមែន​ជា​កត្តា​កំណត់​ភាពស្មោះត្រង់​និង​ការពារ​ផលប្រយោជន៍​ជាតិ ឬ​ជៀស​ផុត​ពី​ការ​ជ្រៀត​ជ្រៀត​ពី​សំណាក់​បរទេស​នោះ​ឡើយ ប៉ុន្តែ​វា​អាស្រ័យ​លើ​មេដឹកនាំ​ខ្លួនឯង​ទៅវិញ​ទេ។

យុវជន​ដែល​តែង​ឈឺឆ្អាល​បញ្ហា​សង្គម និង​ធនធានធម្មជាតិ គឺ កញ្ញា តូច ស្រីនិច លើកឡើង​ថា ច្បាប់​ដែល​បង្កើត​ឡើង​ក្រោម​ហេតុផល​នយោបាយ ឬ​បម្រើ​បក្ខពួក មិន​បម្រើ​ប្រយោជន៍​សាធារណៈ​ឡើយ​។ កញ្ញា​យល់​ថា ពេល​នេះ​រដ្ឋាភិបាល​គួរ​ទម្លាក់​ការចោទប្រកាន់​និង​ដោះលែង​ក្រុម​យុវជន​ដែល​កំពុង​ជាប់ពន្ធនាគារ​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បង្ហាញ​ភាពស្មោះត្រង់​ចំពោះ​មាតុភូមិ និង​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​៖ «សម្រាប់​ខ្ញុំ​វិញ​ចង់​ឱ្យ​មាន​អ្នកចេះ​ច្រើន​យល់ដឹង​ច្រើន​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​យើង​ឱ្យ​មាន​ការ​យល់ដឹង ការ​ហាមឃាត់​ការ​រាំងស្ទះ​វា​អត់​ល្អ​ទេ ខ្ញុំ​គិតថា​យើង​ជា​សញ្ជាតិ​តែមួយ​លុះត្រាតែ​យើង​បញ្ហា​ខ្លួន​ឯង​ថា យើង​មិន​កេងប្រវ័ញ្ច​សម្បត្តិ​ជាតិ»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​សម្របសម្រួល​គម្រោង នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន មាន​ប្រសាសន៍​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​ដោយ ប្រញាប់ប្រញាល់​បែប​នេះ ហាក់​បង្ហាញ​រូបភាព​ផ្ចាញ់ផ្ចាល​និង​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​បែកបាក់​ជាតិ​បន្ថែម​ទៀត​។ លោក​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ការ​យក​ច្បាប់​ធ្វើជា​ល្បែង​នយោបាយ​ដើម្បី​ប្រយោជន៍​ក្រុម​ម្ខាង ហើយ​កម្ចាត់​ក្រុម​ម្ខាង​ទៀត​៖ «អ្នកមាន​សញ្ជាតិ​មួយ​សញ្ជាតិ​ពីរ​មិន​ប្រាកដ​ថា អ្នកស្នេហាជាតិ​ជាង​អ្នកណា​ទេ សំខាន់​ឧទាហរណ៍​សព្វថ្ងៃ​យើង​ធានា​បាន​អត់​បង្កើត​ច្បាប់​សញ្ជាតិ​តែមួយ​នេះ​យើង​អាច​ដោះស្រាយ​បញ្ហា​ព្រៃឈើ​ដូច​ខ្ញុំ​ធ្វើ​កិច្ចការ​ងារ​លើ​ព្រៃឈើ រឿង​ការពារ​សិទ្ធិមនុស្ស​អី​ផ្សេងៗ តើ​អាច​ធានា​បានទេ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​ចូលរួម​បញ្ចេញ​មតិយោបល់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ឱ្យ​ប្រសើរ​នៅក្នុង​សេចក្តី​ថ្លៃថ្នូរ»។

អ្នក​តាមដាន​ស្ថានការណ៍​សង្គម​លើកឡើង​ថា ស្មារតី​នៃ​ច្បាប់​ជា​សេចក្ដី​សម្ដែង​ឆន្ទៈ​ប្រជាជាតិ​ទាំងមូល ហើយ​ច្បាប់​ដែល​ល្អ និង​មាន​ប្រយោជន៍​ចំពោះ​ជាតិ និង​ពលរដ្ឋ មិនអាច​កើត​ចេញ​ពី​ការ​ខឹង​សំបារ ឬ​ទោសៈ នៃ​អ្នក​ធ្វើ​ច្បាប់​នោះ​ទេ​។ ដូច្នេះ​ការបង្កើត​ច្បាប់​ដែល​ចេញពី​កំហឹង​របស់​លោក ហ៊ុន សែន ពេល​នេះ គ្រាន់តែ​ជា​បង្ហាញថា លោក ហ៊ុន សែន ជា​មេដឹកនាំ​ផ្ដាច់ការ ដែល​មាន​អំណាច​ប្រមូលផ្ដុំ​អាច​ធ្វើ​អ្វី​តាមចិត្ត​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "យុវជន​មួយ​ចំនួន​មិន​គាំទ្រ​ការ​កែ​ច្បាប់​កំណត់​មេដឹកនាំ​កំពូល​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​ស្ថានភាព​បច្ចុប្បន្"

  1. Anonymous says:

    please ….. SAMDACH ……. AH CHESSTU can you add one more new constitution please ??? it is>> who ever KBOTH CHEATH will be hang in front of public . I think this important one will go directly to SAM RANSY witch is your enemy OK. one last request to you HUN SEN do not getting so angry to AH..SAM RANSY you may getting heart attack any time. just repeat after me HUN SEN say>>SAM RANSY ..AH REING make me so sick I may die because of you. I know for sour SAM RASY will reply back to you say>>OH SAMDACH I’m not doing any thing bad to you just only a request to love your own nation . WELL every one knew SAM RANSY never call his uneducated enemy AH.. or REING , ANH , AHNESS.to HUN SEN just only his smart word that hurt one evil monster killer so much . by…by HUN SEN do not get so angry next time you will have a heart attack

  2. so socheath says:

    ព្រះមហាក្សត្រ មិនមែនជាអ្នកនយោបាយ ទេពួកអាបណ្ឌឹតផេះចង្ក្រាន អាចុយម៉្រាយ ។
    ព្រះមហាក្សត្រ គង់លើរាជបល្លង្គរបស់ខ្មែរ តែមួយគត់ ។
    លើមានអ្នកណា ខ្សែរាជវង្សណា មកប្រឡងបោះឆ្នោតដណ្តើមរាជ្យបាននោះ ?
    ចុះម៉េចអ្ហែងមិនយល់ពីបញ្ហានេះ អ្ហាស ពួកអាពូជសំផឹង
    កូនមីកាដួយអាយះស្ញេញ ?
    ចុម ! ពួកកូនមីកាដួយអាយះអស់នេះ អួតខ្លួនវាសុទ្ធជាបណ្ឌឹត ម៉េចបានភ្លើ
    ចុយតែម៉ែវាអីយ៉ាងនេះ ?

Leave a Reply

Submit Comment