លោក សម រង្ស៊ី៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិ ចង់សំដៅរូបលោក និងជារឿងឥតប្រយោជន៍

កម្ពុជា-នយោបាយ
09/10/2021 – 08:47
ដោយ៖ ជួប នរក្សា
RFI

លោក​ សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសបារាំង
លោក​ សម រង្ស៊ី ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសបារាំង © Internet

លោក​ សម រង្ស៊ី ​ប្រធាន​ស្តីទី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​ បាន​ចេញ​មុខ​ជា​ថ្មី​តាម​ប្រព័ន្ធ​អនឡាយ ​ប្រតិកម្ម​តប​ទៅ​នឹង​សេចក្តី​ព្រាង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ​ដែល​កំណត់​ឲ្យ​ថ្នាក់​ដឹកនាំ​កំពូលៗ​​កម្ពុជា ​ត្រូវ​មាន​សញ្ជាតិ​ជា​ខ្មែរ​តែ​មួយ​គត់​។​ ប្រតិកម្ម​តបត​បន្ត​កន្ទុយ​គ្នា​ឥតល្ហែ​នេះ ​គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​កិច្ច​ប្រជុំ​គណៈ​រដ្ឋមន្រ្តី ​បាន​សម្រេច​អនុម័ត​លើ​សេចក្តី​ព្រាង​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​នេះ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​ និង​កំពុង​រង់ចាំ​ស្ថាប័ន​រដ្ឋ​ធំៗ​ត្រួត​ពិនិត្យ​។

សម្រាប់​លោក សម ​រង្ស៊ី ​ប្រធាន​ស្តី​ទី​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ​ដោយ​កំណត់​ថ្នាក់​ដឹកនាំ​កំពូលៗ​នៅ​កម្ពុជា​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ គឺ​ជា​ការរៀប​ចំ​ចង់​សំដៅ​លើ​លោក​ផ្ទាល់​ ខណៈ​ដែល​លោក សម រង្ស៊ី​ មានសញ្ជាតិ​មួយ​ទៀត ​គឺ​សញ្ជាតិ​បារាំង។

ពី​ទីក្រុងសានហ្វ្រានស៊ីស្កូ ​សហរដ្ឋអាមេរិក លោក សម​ រង្ស៊ី ​ចាត់​​ទុក​ការ​ធ្វើ​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ពី​សំណាក់រដ្ឋាភិបាលកម្ពុជា​ពេល​នេះ ថា​ជា​រឿងឥតប្រយោជន៍ ដែលមិនរក្សាបានប្រយោជន៍រួម​ដល់​សាធារណៈ​។ មិនបានជាប្រយោជន៍រួមដល់សាធារណៈ ដ្បិតអ្នកនយោបាយ​ពីក្រៅ​ប្រទេស​រូបនេះ​លើក​ឡើង​ថា ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយសម្រាប់​ថ្នាក់​ដឹកនាំកំពូលៗ​នេះ ​ត្រូវ​បែង​ចែក​ជា​ពីរ​ប្រភេទដាច់ពីគ្នា ​ដោយមួយ​ប្រភេទ​ជាអ្នក​ដែល​បាន​ទៅ​សិក្សា​ពីក្រៅ​ប្រទេស​និងទទួល​បានសញ្ជាតិ​ពី​បរទេស រី​ឯ​មួយ​ប្រភេទ​គឺជា​អ្នក​ដែល​បាន​ទិញសញ្ជាតិ​ពីបរទេស​ដោយ​ខ្លួន​ឯង​។

ជា​ជាង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​កំណត់​ឲ្យ​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​កម្ពុជា​មាន​សញ្ជាតិ​តែមួយ ​លោក ​សម រង្ស៊ី ​យល់​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តាក់​តែង​ច្បាប់​កំណត់​អាណត្តិ​នាយករដ្ឋ​មន្រ្តី ​ឲ្យមានត្រឹម២អាណត្តិ​ ឬ១០ឆ្នាំ ​ដើម្បី​ធានា​ថា​គ្មានការ​បង្កើត​បក្ស​ពួក​និយម ​និង​អំពើ​ពុក​រលួយផ្ទៃ​ក្នុង។

បន្ថែមពីនេះ លោក​ សម ​រង្ស៊ី ​លើក​ឡើង​ទៀត​ថា ​រដ្ឋាភិបាល​គួរ​តែ​រៀប​ចំ​ច្បាប់​កំណត់​អាយុ​ចូលនិវត្តន៍​ត្រឹម​អាយុ​៧០​ឡើងទៅ​ សម្រាប់ឥស្សរជន​ជាន់​ខ្ពស់​។ បើ​តាម​លោក សម រង្ស៊ី ការ​បង្កើត​ច្បាប់​កំណត់​អាយុ​ចូល​និវត្តន៍ ចាំ​បាច់​ដើម្បី​ទុក​ពេលឲ្យអ្នក​ជំនាន់​ក្រោយ​បញ្ចេញ​សមត្ថភាព​។ ចំណែក​រូបលោក​ សម​ រង្ស៊ី​ ដែល​មាន​វ័យ​៧២​ឆ្នាំ​ទៅ​ហើយ​នោះ បាន​​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា លោក​លែង​ប៉ង​តំណែង​ជា​នាយករដ្ឋ​មន្ដ្រី​អ្វី​ទៀត​ហើយ។ និង​ថា ក្នុង​ផ្លូវ​នយោបាយ​ពេល​ខាង​មុខ​ណាមួយ ​លោកសុំ​ត្រឹម​ធ្វើ​ជា​ទីប្រឹក្សា​ប៉ុណ្ណោះ៕

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី៖ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់សញ្ជាតិ ចង់សំដៅរូបលោក និងជារឿងឥតប្រយោជន៍"

  1. Anonymous says:

    I knew that ugly evil monster is getting so frustrate because he can not kill his pray . too bad so sad this ugly evil monster used to kill so many of his own blood people to please his VIETCONG boss for his position as leader of KAMPOUCHEA till this day. HUN SEN is felling so frustrate he can not kill SAM RANSY because this pray is so smart instate his pray will back fight to him. please wait only a short time we will see who will be the winner

  2. so socheath says:

    ព្រះមហាក្សត្រ មិនមែនជាអ្នកនយោបាយ ទេពួកអាបណ្ឌឹតផេះចង្ក្រាន អាចុយម៉្រាយ ។
    ព្រះមហាក្សត្រ គង់លើរាជបល្លង្គរបស់ខ្មែរ តែមួយគត់ ។
    លើមានអ្នកណា ខ្សែរាជវង្សណា មកប្រឡងបោះឆ្នោតដណ្តើមរាជ្យបាននោះ ?
    ចុះម៉េចអ្ហែងមិនយល់ពីបញ្ហានេះ អ្ហាស ពួកអាពូជសំផឹង
    កូនមីកាដួយអាយះស្ញេញ ?
    ចុម ! ពួកកូនមីកាដួយអាយះអស់នេះ អួតខ្លួនវាសុទ្ធជាបណ្ឌឹត ម៉េចបានភ្លើ
    ចុយតែម៉ែវាអីយ៉ាងនេះ ?

Leave a Reply

Submit Comment