លោក សម រង្ស៊ី ជំរុញ​​​លោក ហ៊ុន សែន ឱ្យ​បង្កើត​ច្បាប់​ពីរ​ទៀត គឺ​ច្បាប់​កំណត់អាណត្តិ និង​អាយុ​នាយក​រដ្ឋមន្ត្រី​ចូល​និវត្តន៍

ដោយ ទីន ហ្សាការីយ៉ា
2021-10-08
RFA

លោក សម រង្ស៊ី ជំរុញ​​​លោក ហ៊ុន សែន ឱ្យ​បង្កើត​ច្បាប់​ពីរ​ទៀត គឺ​ច្បាប់​កំណត់អាណត្តិ និង​អាយុ​នាយក​រដ្ឋមន្ត្រី​ចូល​និវត្តន៍

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ច​ប្រជុំ​របស់​គណបក្ស កាល​ពី​ថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ២០១៩ និង​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ហ្វេសប៊ុក​របស់​លោក កាល​ពី​ថ្ងៃ​ទី៥ ខែតុលា ឆ្នាំ២០២១។ រូប៖ RFA និង ហ្វេសប៊ុកលោក ហ៊ុន សែន


លោក សម រង្ស៊ី ជំរុញ​ឲ្យ​លោក ហ៊ុន សែន បង្កើត​ច្បាប់​ពីរ​ទៀត គឺ​កំណត់​នាយក​រដ្ឋមន្ត្រី​ចូល​និវត្តន៍​ត្រឹម​អាយុ ៧០ឆ្នាំ និង​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី។

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​នៅ​ក្នុង​លិខិត​មួយ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី៨ តុលា​ថា លោក​នឹង​លា​សញ្ជាតិ​បារាំង​របស់​លោក មុន​ពេល​ចូល​កាន់​តំណែង ប្រសិន​បើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​នាយក​រដ្ឋមន្ត្រី ប្រធាន​សភា ព្រឹទ្ធសភា និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សញ្ជាតិ​តែ​មួយ ក្លាយ​ជា​ច្បាប់​មែន​នោះ។

ទោះ​ជា​យ៉ាង​ណា​លោក សម រង្ស៊ី ចាត់​ទុក​របប​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​នាយក​រដ្ឋមន្ត្រី ប្រធាន​សភា ព្រឹទ្ធសភា និង​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ មាន​សញ្ជាតិ​តែ​មួយ​នេះ ជា​ច្បាប់​អត់​ប្រយោជន៍។

នៅ​ទន្ទឹម​នឹង​លោក ហ៊ុន សែន អះអាង​ថា លោក​បាន​ខិតខំ​មិន​បាន​ដេកពួន​ក្នុង​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​នាយក​រដ្ឋមន្ត្រី​ឲ្យ​មាន​សញ្ជាតិ​តែ​មួយ​នេះ លោក សម រង្ស៊ី សំណូមពរ​ឲ្យ​របប​ឯក​បក្ស ត្រូវ​តែ​បង្កើត​ច្បាប់​ថ្មី​ពីរ​ទៀត ដែល​ជា​ច្បាប់​មាន​សារៈ​ប្រយោជន៍​ខ្ពង់ខ្ពស់​ជា​ទី​បំផុត​នោះ គឺ​ច្បាប់​ដែល​តម្រូវ​ឲ្យ​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​អ្នក​កាន់​តំណែង​មុខងារ​សាធារណៈ​ទាំង​អស់ ចូល​និវត្តន៍​ចាប់​ពី​អាយុ ៧០ឆ្នាំ​ឡើង​ទៅ និង​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ត្រឹម​ពីរ​អាណត្តិ។

លោក សម រង្ស៊ី បន្ថែម​ថា តំណែង​នាយក​រដ្ឋមន្ត្រី ត្រូវ​តែ​កំណត់​អាណត្តិ​ដឹក​នាំ​តែ​ពីរ​អាណត្តិ​គឺ ១០ឆ្នាំ​យ៉ាង​យូរ។ លោក​លើក​ឡើង​ថា ការ​ធ្វើ​ច្បាប់​ពីរ​នេះ​ទៀត ក្នុង​គោល​បំណង​លើក​តម្កើង​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ និង​ទប់ស្កាត់​ជន​ផ្ដាច់ការ ដែល​ចង់​ក្រាញ​អំណាច​មួយ​ជីវិត។ ម្យ៉ាង​វិញ​ទៀត ក៏​ជា​ច្បាប់ ដែល​ចាំបាច់ ដើម្បី​លើក​តម្កើង​តួនាទី និង​លើក​ទឹក​ចិត្ត​យុវជន ឲ្យ​មាន​ឱកាស​បង្ហាញ​សមត្ថភាព និង​ស្នាដៃ​របស់​ខ្លួន ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​គ្រប់​ជាន់​ថ្នាក់។

លិខិត​របស់​លោក សម រង្ស៊ី ដដែល​នោះ ឲ្យ​ដឹង​ថា លោក​នឹង​បក​ស្រាយ​បន្ថែម​អំពី​ការ​បង្កើត​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី និង​ច្បាប់​អ្នក​កាន់​មុខ​តំណែង​សាធារណជន​ទាំង​អស់ ត្រូវ​ចូល​និវត្តន៍​ចាប់​ពី​អាយុ ៧០ឆ្នាំឡើងទៅ នៅ​ក្នុង​វេទិកា​សំឡេង​សង្គ្រោះ​ជាតិ ដែល​នឹង​ផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក នៅ​ថ្ងៃ​សៅរ៍​ទី៩ តុលា វេលាម៉ោង១០ព្រឹក ម៉ោង​នៅ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "លោក សម រង្ស៊ី ជំរុញ​​​លោក ហ៊ុន សែន ឱ្យ​បង្កើត​ច្បាប់​ពីរ​ទៀត គឺ​ច្បាប់​កំណត់អាណត្តិ និង​អាយុ​នាយក​រដ្ឋមន្ត្រី​ចូល​និវត្តន៍"

  1. Anonymous says:

    one more please >>>>> who ever KBOTH CHEATH will be hang in front of public <<<<<

  2. so socheath says:

    ព្រះមហាក្សត្រ មិនមែនជាអ្នកនយោបាយ ទេពួកអាបណ្ឌឹតផេះចង្ក្រាន អាចុយម៉្រាយ ។
    ព្រះមហាក្សត្រ គង់លើរាជបល្លង្គរបស់ខ្មែរ តែមួយគត់ ។
    លើមានអ្នកណា ខ្សែរាជវង្សណា មកប្រឡងបោះឆ្នោតដណ្តើមរាជ្យបាននោះ ?
    ចុះម៉េចអ្ហែងមិនយល់ពីបញ្ហានេះ អ្ហាស ពួកអាពូជសំផឹង
    កូនមីកាដួយអាយះស្ញេញ ?
    ចុម ! ពួកកូនមីកាដួយអាយះអស់នេះ អួតខ្លួនវាសុទ្ធជាបណ្ឌឹត ម៉េចបានភ្លើ
    ចុយតែម៉ែវាអីយ៉ាងនេះ ?

Leave a Reply

Submit Comment