ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ លោក​ ហ៊ុន សែន​ ប្រើ​អំណាច​គំរាម​​​​​អ្នក​លែង​ហ្វេសប៊ុក​ថា ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ

ដោយ មាន ឫទ្ធិ
2021-10-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ លោក​ ហ៊ុន សែន​ ប្រើ​អំណាច​គំរាម​​​​​អ្នក​លែង​ហ្វេសប៊ុក​ថា ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុក SPM


ប្រជាពលរដ្ឋ​មួយ​ចំនួន​រិះគន់​​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​បាន​បង្ហោះ​សារ​ដៀមដាម​ និង​គំរាម​ចាប់ខ្លួន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​​ដែល​ចូល​បញ្ចេញ​មតិ​រិះគន់​លោក​នោះ​ថា ​ជា​ការ​គំរាមកំហែង​បិទ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​។ ​ប្រតិកម្ម​របស់​ពលរដ្ឋ​នេះ​ ធ្វើ​ឡើង​ក្រោយ​ពេល​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ ​បាន​គំរាម​ចាត់​វិធាន​ការ​លើ​ក្រុម​អ្នក​លែង​ហ្វេសប៊ុក​​​មួយចំនួន​ដែល​រិះគន់​លោក​ជា​បន្ត​បន្ទាប់​។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ​រដ្ឋាភិបាល​ធ្វើ​បែប​នេះ​ជា​ការ​ដើរ​ចាក​កាន់តែ​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ។

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ចាត់ទុក​សកម្មភាព​របស់​លោក ​ហ៊ុន សែន ​ដែល​បាន​បង្ហោះ​សារ​បំភិត​បំភ័យ​និង​គំរាម​ចាប់​ខ្លួន​ចំពោះ​អ្នក​ប្រើប្រាស់​បណ្ដាល​សង្គម​ហ្វេសប៊ុក​នេះ​ថា ជា​ការ​ប្រើ​អំណាច​ផ្ដាច់​ការ​ ដើម្បី​កម្ទេច​ក្រុម​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល។

ពលករ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​លោក​ លឹម សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែតុលា​ថា ​លោក​​សោកស្ដាយ​ដែល​​​​មាន​លោក​ ហ៊ុន សែន​ ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ដឹក​នាំ​ប្រទេស​កម្ពុជា​​ ហើយ​បែរ​ខឹង​សម្បារ​​ពលរដ្ឋ​ដែល​បញ្ចេញ​មតិ​រិះគន់​លោក​​ទៅ​វិញ​។ ពលករ​​ធ្វើ​ការ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​បាងកក​រូប​នេះ បន្ត​ថា ​ឋានៈ​ជា​នាយករដ្ឋមន្ត្រី​គួរតែ​បើក​ចិត្ត​ទូលាយ​ហ៊ាន​ទទួល​យក​ការ​​រិះគន់​​​របស់​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។ លោក​ចាត់​ទុក​សកម្មភាព​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស​រូប​នេះថា ​​ជា​ការ​ភ័យ​ខ្លាច​សំឡេង​រិះគន់​របស់​ប្រជាពលរដ្ឋ​ដែល​មាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល៖ «ទូទាំង​ពិភព​លោក​នេះ​អ្នក​ណា​ក៏​អត់​ចង់​បាន​ដែរ​ មេ​ដឹក​នាំ​របៀប​នេះ​។​ ដោយសារ​គាត់​ខ្វះ​ទំនួល​ខុស​ត្រូវ​ ហើយ​គាត់​យក​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ធ្វើ​ជា​សត្រូវ​ មិន​គិត​ថា គណបក្ស​ប្រឆាំង​​ឬ​ជា​ប្រជាពលរដ្ឋ​​ធម្មតា​ដូច​អ្នក​មាន​ទំនាស់​ដី​ធ្លី​អីចឹង​គេ​នៅ​សុខ​ៗ​យើង​ទៅ​រើ​​រុះ​ផ្ទះ​គាត់​អីចឹង។ របប​ផ្ដាច់​ការ​កូន​ចៅ​ឬ​អ្នក​នៅ​ក្រោម​ឱវាទ​របស់​គាត់​ហ្នឹង​ធ្វើ​ដោយ​បង្ខំ ដូច​យើង​ឃើញ​ស្រាប់​ហើយ ដីកា​ចេញ​បន្តបន្ទាប់​ទាំង​អយុត្តិធម៌»។

​ដូច​គ្នា​នេះ​ដែរ ពលករ​មាន​ស្រុក​កំណើត​​នៅ​ខេត្ត​ព្រៃវែងលោក ឆន សុខឿន ថ្លែង​ថា ការ​ដែល​លោក​ ហ៊ុន សែន គំរាម​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នេះ​ជា​​ទង្វើ​មិន​ល្អ​ដល់​សង្គមជាតិ​ឡើយ​ ព្រោះ​មិន​ទទួល​យក​គំនិត​រិះគន់​ពី​អ្នក​ដទៃ​។ ពលករ​សំណង់ធ្វើ​ការ​នៅ​ទីក្រុង​បាងកក​រូប​នេះ យល់​ថា ​សកម្មភាព​របស់​មេ​ដឹក​នាំ​របប​ឯក​បក្ស​​​​​នេះ​ជា​ការ​ធ្វើ​​ដើម្បី​រក្សា​អំណាច​របស់​លោក​​ឱ្យ​បាន​យូរ​អង្វែង​ ដោយ​មិន​គិត​ពី​សេចក្ដី​សុខ​របស់​ពលរដ្ឋ​​​នោះ​ទេ​៖ «បាទ​ខ្ញុំ​ខ្មាស​គេ​ណាស់​ ហើយ​គួរ​សោកស្ដាយ​ខ្លាំង​នោះ​ខ្លួន​គាត់ ជា​នាយករដ្ឋមន្ត្រី​ហើយ​ គាត់​មិន​គិត​គូរ​ពី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​​ផល​ប្រយោជន៍​ប្រទេស​ជាតិ​ហើយ ​បែរ​ទៅ​ជា​តាម​គំរាម​កំហែង តាម​ចាប់​ពលរដ្ឋ​ បញ្ចេញ​មតិ​យោបល់​តាម​ហ្វេសប៊ុក​ទៀត​ផង​។​ អា​នេះ​គឺ​ខ្មាស​ណាស់​ បើ​គេ​ដឹង​ទៅ​គេ​និយាយ​​ទៅ​ខ្ញុំ​ខ្មាស​គេ​មែន​ទែន​ ក្នុង​នាម​គាត់​ជា​នាយក​រដ្ឋមន្ត្រី​ហើយ គាត់​ធ្វើ​បែប​ហ្នឹង​ គឺ​មិន​សម​ថា​ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ដែល​គេ​ហៅ​ថា ប្រទេស​អច្ឆរិយ​ទេ​​​»។

ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​ទាំង​នេះ​​​ធ្វើ​ឡើង​​ បន្ទាប់ពី​​មួយ​រយៈ​នេះ​លោក ហ៊ុន សែន បាន​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​គំរាម​ចាប់​អ្នក​លេង​ហ្វេសប៊ុក​ជា​បន្តបន្ទាប់។ ឧទាហរណ៍​កាល​ពី​ថ្មីៗ​នេះ លោក ​ហ៊ុន សែន បាន​គំរាម​ទៅ​ម្ចាស់​ហ្វេសប៊ុក​ឈ្មោះ​ ប៊ុន ឆាយសាន (Bunchhay san​)ថា​ ​តាម​ចាប់​ពួក​ក្បត់ជាតិ​ត្រូវ​ចូល​កន្លែង​​ទើប​ចាប់​បាន​។ ការ​គំរាម​បែប​នេះ​ ដោយ​សារ​តែ​​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ​បាន​រិះគន់​និង​ឌឺដង​ថា​ លោក ​ហ៊ុន សែន ​ចូល​ប្រជុំ​​តាម​បណ្ដាញ​សង្គម​ស៊ូម(Zoom)​​ជា​មួយ​ក្រុម​ក្បត់ជាតិ​មិន​ខ្លាច​គេ​ចោទ​ថា ក្បត់ជាតិ​ ឬ​ជាប់​គុក​ទេ​ឬ?​។ ក្រោយ​មក កាល​ពី​ថ្ងៃ​ទី​៨ ខែ​តុលា ​លោក​ ហ៊ុន សែន​ ក៏បាន​សរសេរ​ខំ​មិន​ត៍គំរាម​ចាប់​ខ្លួន​អ្នកប្រើប្រាស់​​ហ្វេសប៊ុក​ម្នាក់ទៀត​ឈ្មោះ​ក្រញូង​ព្រៃ​ឡង់​ ដោយ​ថា ខិតខំ​រត់​ចេញ​ពី​ប្រទេស​ឱ្យ​លឿន​បន្តិច​ក្មួយ។ សារ​គំរាម​នេះ ​ក្រោយ​ពេល​ម្ចាស់​ហ្វេសប៊ុក​រូប​នេះ បាន​សរសេរ​កំណាព្យ​មួយ​មាន​ចំណង​ជើង​ថា ហ៊ុន សែន ក្បត់ជាតិ ដែល​នៅ​ក្នុង​កំណាព្យ​នោះ​រិះគន់​អំពី​ការ​បង្កើត​​ច្បាប់​ធ្វើ​មេដឹក​នាំ​ប្រទេស​ត្រូវ​មាន​សញ្ជាតិ​តែ​មួយ​ និង​​ធ្វើ​ទុក្ខបុកម្នេញ​ពលរដ្ឋ​ជា​ដើម​។ ​​មេ​ដឹក​នាំ​របប​ក្រុង​ភ្នំពេញ​ ចាត់​ទុក​កំណាព្យ​នេះ​ថា ​ពោ​ពេញ​ដោយ​ហិង្សា។​ បន្ថែម​ពី​លើ​នេះ លោក​ហ៊ុន សែន​ ​បាន​ គំរាម​ហ្វេសប៊ុក​​រូប​នេះ​ថា ​ខ្ញុំ​ត្រូវ​តែ​ប្ដូរផ្ដាច់​បំបាត់​ចោល​ទ្រឹស្ដី​នឹង​សកម្មភាព​ក្រុម​ជ្រុល​និយម​ឱ្យ​ខាង​តែ​បាន​ ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ។ កន្លងមក លោក ហ៊ុន សែន ក៏​តែង​តែ ព្រមាន​ចាប់ខ្លួន​អ្នក​ដែល​ហ៊ាន​ចូល​ទៅ​បញ្ចេញ​មតិ​រិះគន់​លោក​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ជាច្រើន​នាក់​ដែរ និង​តែង​បញ្ជា​ឲ្យ​មន្ត្រី​របស់​លោក ស្រាវជ្រាវ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងនោះ មក​បង្ហោះ​ជា​សាធារណៈ ទោះ​បី​ជា​ការ​បញ្ចេញ​មតិ​រិះគន់​ទាំង​នោះ ក្នុង​ន័យ​សាមញ្ញ​ធម្មតា​ក៏​ដោយ។

ទាក់​ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​គណបក្ស​កាន់​អំណាច​លោក​ សុខ ឥសាន​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ​​សារ​ហ្វេសប៊ុក​ទាំង​នោះ​ ​​គឺ​ពុំ​មែន​ជា​ការ​រិះគន់​នោះ​ទេ ប៉ុន្តែ​ជា​ការ​ចោទ​ប្រកាន់​​លោក​នាយករដ្ឋមន្ត្រី​លោក​ ហ៊ុន សែន ដោយ​គ្មាន​មូលហេតុ ដូច្នេះ​ពួកគេ​ត្រូវ​ទទួល​ទោស​តាម​ច្បាប់៖ «ហើយ​សម្ដេច​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​មែន​ ក៏​ប៉ុន្តែ​លោក​ជា​មនុស្ស​ដែរ​តើ​ ចេះ​ឈឺ​ចាប់​​ចេះ​ខឹង​ដែរ​តើ​។ ព្រះពុទ្ធ​លោក​ជា​ព្រះពុទ្ធ​ក៏​​ប៉ុន្តែ​លោក​ក៏​ជា​​នៅ​មិន​ទាន់​បាន​ត្រាស់​ដឹង​​អាហ្នឹង​ជា​ប្រថុជ្ជន​ដែរ​តើ​ ចេះ​ខឹង​ដែរ​តើ។ ​តា​ជូរ​ជក់​យក​កូន​ទៅ​វាយ​នឹង​មុខ​អាហ្នឹង អត់​ម៉េច​បាន​ អត់​បាន​ទេ​ អាហ្នឹង​ត្រូវ​យល់​​»។ 

​​​​​ទោះ​ជា​យ៉ាង​ណា​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc) លោក​ នី សុខា​ មាន​ប្រសាសន៍​ថា ​ប្រទេស​ប្រជាធិបតេយ្យ ​​ការ​រិះគន់​រដ្ឋាភិបាល​ ជា​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ដោយ​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ ​ចាត់​ទុក​ការ​ដែល​លោក ហ៊ុន សែន ​បង្ហោះ​សារ​គំរាម​អ្នក​លេង​ហ្វេសបុក​នេះ ថា ​ជា​ការ​ដើរ​ចាក​ឆ្ងាយ​ពី​គន្លង​ប្រជាធិបតេយ្យ៖ «នៅ​ស្រុក​គេ​ដូច​គ្នា​អីចឹង​ដែរ​ ចំពោះ​រិះគន់​ថ្នាក់​ដឹក​នាំ​ប្រទេស​គេ​នីមួយៗ​ហ្នឹង​​។ ​ទី​២ទៀត​ខ្ញុំ​គិត​ថា រឿង​ដែល​បង្ហាញ​អំពី​ស្មារតី​​ឬ​ក៏​បង្ហាញ​អំពី​ទស្សនៈ​នៃ​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​ណា​ក្បត់​ជាតិ​​អ្នក​ណា​អី​ហ្នឹង​ គឺ​ថា​វា​ផ្ដើម​​ចេញ​ពី​ជម្លោះ​នយោបាយ​ហ្នឹង​ឯង​។ យើង​ដឹង​ហើយ​ថា ​រយៈ​កាល​កន្លង​មក​នេះ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ហ្នឹង​ក៏​មិន​​រង​ការ​ចោទ​ប្រកាន់​តិច​ដែរ​ រហូត​ទៅ​ដល់​មាន​ការ​ចោទ​ប្រកាន់​ទាំង​ផ្លូវ​តុលាការ​ទៀត​ផង​ ដែល​គេ​យល់​ថា ​តុលាការ​មិន​មាន​ឯករាជ្យ​ភាព​ តុលាការ​ស្ថិត​នៅ​ក្រោម​ឥទ្ធិពល​នៃ​អ្នកនយោបាយ​»។

​​មក​ទល់​ពេល​នេះ អាជ្ញាធរ​របប​ក្រុងភ្នំពេញ បាន​ចាប់ខ្លួន​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ជិត​៩០​នាក់​ហើយ​ដាក់​ក្នុង​ពន្ធនាគារ ដោយ​ភាគ​ច្រើន​ចោទប្រកាន់​ពី​បទ​ញុះញង់ និង​រួមគំនិត​ក្បត់​។ ក្រៅ​ពី​នេះ មាន​សកម្មជន​រាប់​សិប​នាក់​ទៀត កំពុង​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ដើម្បី​គេច​ចេញពី​ការ​ចាប់ខ្លួន​ក្នុង​សំណុំរឿង​ដូចគ្នា​នេះ​ដែរ។

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ទាំង​នេះ​ថា ​​​ជា​ការ​បោស​សំអាត​អ្នក​មាន​​និន្នាការ​ផ្ទុយ​ពី​​រដ្ឋាភិបាល​ ដែល​ជា​ឆ្អឹង​ទទឹងកដល់​ការ​ដឹក​នាំ​​របស់​របប​ឯក​បក្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ពលរដ្ឋ​មួយ​ចំនួន​រិះគន់​ លោក​ ហ៊ុន សែន​ ប្រើ​អំណាច​គំរាម​​​​​អ្នក​លែង​ហ្វេសប៊ុក​ថា ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ"

  1. so socheath says:

    ព្រះមហាក្សត្រ មិនមែនជាអ្នកនយោបាយ ទេពួកអាបណ្ឌឹតផេះចង្ក្រាន អាចុយម៉្រាយ ។
    ព្រះមហាក្សត្រ គង់លើរាជបល្លង្គរបស់ខ្មែរ តែមួយគត់ ។
    លើមានអ្នកណា ខ្សែរាជវង្សណា មកប្រឡងបោះឆ្នោតដណ្តើមរាជ្យបាននោះ ?
    ចុះម៉េចអ្ហែងមិនយល់ពីបញ្ហានេះ អ្ហាស ពួកអាពូជសំផឹង
    កូនមីកាដួយអាយះស្ញេញ ?
    ចុម ! ពួកកូនមីកាដួយងាយះអស់នេះ អួតខ្លួនវាសុទ្ធជាបណ្ឌឹត ម៉េចបានភ្លើ
    ចុយតែម៉ែវាអីយ៉ាងនេះ ?

  2. Anonymous says:

    I never seen any good pitcher of this ugly evil monster in any media speak ever . are this the leader that the whole world keep him as good GOD of the sad nation call KAMPOUCHEA????Cambodian knew this evil was 100% KBOTH CHEATH no matter what they trying to convincing to believing them that he was a good GOD for them this evil was hiding his face as a killer but of cause this monster murder so many Cambodian . K5 VIETCONG plan , military cue, political cue , even right now this ugly evil trying to kill more Cambodian who can not living with this monster regime . please hang on every one HUN SEN time is just about over this evil have to go soon

Leave a Reply

Submit Comment