អ្នកវិភាគថា សេចក្តីព្រាងច្បាប់កំណត់សញ្ជាតិតែមួយ មើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ ដែលមានសញ្ជាតិលើសពីមួយ

ដោយ​លោក មួង ណារ៉េត
2021-10-10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគថា សេចក្តីព្រាងច្បាប់កំណត់សញ្ជាតិតែមួយ មើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ ដែលមានសញ្ជាតិលើសពីមួយ

(​ខាងឆ្វេង​) ​ព្រះ​ឆាយា​លក្ខណ៍​ ​ព្រះករុណា​ ​ព្រះបាទ​សម្តេច​ ​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ និង (ខាងស្ដាំ) លោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន ទំព័រ​ហ្វេសប៊ុក​របស់​ព្រះករុណា​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី និងលោកនាយករដ្ឋ​មន្រ្តី ហ៊ុន សែន


អ្នកវិភាគ​ថា​ ​សេចក្តីព្រាងច្បាប់​កំណត់​សញ្ជាតិ​តែមួយ​ ​គឺ​ធ្វើឡើង​ដោយ​ខ្វះ​ការពិចារណា​ ​និង​ជា​ការ​មើលងាយ​ដល់​អង្គ​ព្រះមហាក្សត្រ​ខ្មែរ​ ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​។​

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ស្រប​ពេល​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​គ្រោង​បើក​កិច្ចប្រជុំ​ពេញអង្គ​ជាបន្ទាន់​មួយ​ ​នៅ​ព្រឹក​ថ្ងៃ​ទី​ ​១​១​ ​ខែ​ ​តុលា​នេះ​ ​ដើម្បី​ពិនិត្យ​ ​និង​រៀបចំសេចក្តី​ទូល​ថ្វាយ​ព្រះមហាក្សត្រ​ ​លើ​សេចក្តីព្រាងច្បាប់​នេះ​។​

​សេចក្តីព្រាងច្បាប់​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​ ​ចំពោះ​មេដឹកនាំ​ស្ថាប័ន​កំពូល​ៗ​របស់​ជាតិ​ ​ត្រូវ​បាន​មេដឹកនាំ​នៃ​របប​ឯក​បក្ស​លោក​ ​ហ៊ុន​ ​សែន​ ​សម្រុក​ឲ្យ​រៀបចំ​ធ្វើ​រួចរាល់​ ​ត្រឹម​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​។​ ​លោក​ ​ហ៊ុន​ ​សែន​ ​អះអាង​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋ​មន្រ្តី ​កាលពី​ថ្ងៃ​ទី​ ​០៨​ ​ខែ​ ​តុលា​ ​ថា​ទាល់តែ​អ្នក​ទាំងនោះ​ ​មាន​សញ្ជាតិ​ខ្មែរ​តែមួយ​ ទើ​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ ​និង​ស្នេហាជាតិ​ពិតប្រាកដ​ <<វាមានផលប្រយោជន៍រយៈពេលវែងសម្រាប់កម្ពុជាដើម្បីបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេសនិងបង្ហាញភក្ដីភាពចំពោះជាតិមាតុភូមិហេតុអ្វីបានជាមិនហ៊ានយកសញ្ជាតិតែមួយ?>>​ 

​ការ​ស្នើ​ច្បាប់​ដែល​ចាត់ទុកជា​ការប្រញាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុងពេលដែល​ព្រះមហាក្សត្រ​ខ្មែរ​ ​ដែល​ជា​មនុស្ស​កំពូល​ផុតលេខ​ និង​ជា​អ្នក​មើលការខុសត្រូវ​លើ​ស្ថាប័នជាតិ​កំពូលៗ​ជាច្រើន​នោះ​ ​មាន​សញ្ជាតិ​លើស​ពី​មួយ​។​

​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​មាន​សញ្ជាតិ​ខ្មែរ​ ​បារាំង​ ​និង​សញ្ជាតិ​ឆេកូ ​ដែល​ជា​សញ្ជាតិ​កិត្តយស​។​

​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ​បាន​ចែង​អំពី​ព្រះរាជ​តួនាទី​កំពូល​ៗ​ជាច្រើន​ថ្នាក់​ជាតិ​ ​សម្រាប់​ព្រះអង្គ​ ​ដូចជា​ ​តួនាទី​ជា​ព្រះប្រមុខរដ្ឋ​ (​មាន​ចែង​ក្នុង​មាត្រា​ ​៧​) ​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពលខេមរភូមិន្ទ​ (​មាត្រា​ ​២​៣​)​ជា​ព្រះអធិបតី​នៃ​ឧត្ដមក្រុមប្រឹក្សា​ការពារ​ជាតិ​ (​មាត្រា​ ​២​៤​ ​នៃ​រដ្ឋធម្មនុញ្ញ​) ​ជា​ប្រធាន​នៃ​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​ ​ជា​និមិត្តរូប​នៃ​ឯកភាពជាតិ​ ​និង​ ​និរន្តរ៍ភាពជាតិ (​មាត្រា​ ​៨​) ​ជា​អ្នកធានា​ឯករាជ្យជាតិ​ ​អធិបតេយ្យ​ ​និង​បូរាណ​ភាព​ទឹកដី​ ​ធានា​ការគោរព​សិទ្ធិ​ ​និង​សេរីភាព​របស់​ប្រជាពលរដ្ឋ​ ​និង​ការគោរព​សន្ធិសញ្ញា​អន្តរជាតិ​ (​មាត្រា​ ​៨​) ​និង​មាន​តួនាទី​ខ្ពង់ខ្ពស់​ជា​អាជ្ញាកណ្ដាល​ ​ដើម្បី​ធានា​ការប្រព្រឹត្ត​ទៅ​នៃ​អំណាចសាធារណៈ​ ​ឲ្យ​មាន​ភាព​ទៀងទាត់​ (​មាត្រា​ ​៩​) ​ជាដើម​។​

​អ្នកវិភាគ​នយោបាយ​ ​និង​បញ្ហា​សង្គម​ ​លោក​ ​គឹម​ ​សុខ​ ​ដែល​ហ៊ាន​និយាយ​រិះគន់​លោក​ ​ហ៊ុន​ ​សែន​ ​ឥត​សំចៃ​មាត់​ ​និង​កំពុង​រស់នៅ​និរទេស​ខ្លួន​ ​នៅ​ប្រទេស​ហ្វាំងឡង់​ (​F​inland​) ​ថា​ច្បាប់​នេះ​មិន​ត្រឹមតែ​គ្មាន​បាន​ប្រយោជន៍អ្វី​សម្រាប់​ជាតិ​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​ឥឡូវ​វា​គឺជា​ការប្រមាថ​លើ​អង្គ​ព្រះមហាក្សត្រ​ទៅទៀត​ ​បើ​ទោះបីជា​រដ្ឋធម្មនុញ្ញ​មាត្រា​ ​៧​ ​ចែង​ថា​ព្រះមហាក្សត្រ​ ​មិន​អាច​នរណា​រំលោភបំពាន​បាន​ឡើយ​ <<​ចំណុចទីមួយគឺ​មើលងាយ​ព្រះមហាក្សត្រ​តែម្ដង​ ​ពេល​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​និង​ក្រុម​របស់​គាត់​បញ្ជាក់​ថា​ ​ទាល់តែ​អ្នកមាន​សញ្ជាតិ​ខ្មែរ​តែមួយ​ ​ទើប​ជា​មនុស្ស​ដែល​ស្នេហាជាតិ​នោះ​ណា៎​! ​ដូច្នេះ​ព្រះមហាក្សត្រ​សញ្ជាតិ​លើស​ពី​មួយ​ ​មិន​ស្នេហាជាតិ​ទេ​អ៊‍ីចឹង​? ​ជា​ការ​មើលងាយ​ចំ​ ​ចំពោះ​ព្រះមហាក្សត្រ​។​ ​ទី​ពី​​​រកា​រយ​ក​ច្បាប់​ហ្នឹង​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​យោបល់​ ​ឬក៏​ថ្វាយ​យោបល់​ពី​ព្រះមហាក្សត្រ​ហ្នឹង​ ​មិនមែន​យកទៅ​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​យោបល់​ទេ​។​ ​មែនទែន​ទៅ​គឺជា​ការព្រមាន​ព្រះមហាក្សត្រ​>>​។​

​ការព្រមាន​ព្រះមហាក្សត្រ​នេះ​ ​លោក​ ​គឹម​ ​សុខ​ ​ចង់​សំដៅ​លើ​កា​រដាក់​សម្ពាធ​ពី​លោក​ ​ហ៊ុន​ ​សែន​ ​ទៅលើ​អង្គ​ព្រះមហាក្សត្រ​ ​ឲ្យ​ជួយ​បន្ត​សម្របសម្រួល​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​ ​ដោយសារ​ព្រះមហាក្សត្រ​ខ្មែរ​ ​មាន​ប្រវត្តិ​កសាង​ចំណង​ទាក់ទង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កុម្មុនិស្ត​មួយ​នេះ​ ​តាំងពី​យូរលង់​ណាស់​មក​ហើយ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​ដែល​អះអាង​ថា​ ​លោក​ស្មោះស្ម័គ្រ​ប្តូរផ្តាច់​ការពារ​រាជ​បល្ល័ង្គ​នោះ​ ​ធ្លាប់​បាន​ព្រមាន​រម្លាយ​របប​រាជា​និយម​ចោល​ម្តង​រួច​ទៅ​ហើយ​ ​នៅពេលដែល​ព្រះមហាក្សត្រ​ ​មិនព្រម​ឡាយ​ព្រហត្តលេខា​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​កាលពី​ឆ្នាំ​២​០​០​៥​ <<​ខ្ញុំ​និយាយ​ជាមួយ​សម្ដេច​ក្រុមព្រះ​ហើយ​ថា​ ​ព្រះអង្គ​ខ្ញុំ​និយាយ​ជាមួយ​ឯកឧត្ដម​ ​ស៊ុន​ ​ចាន់ថុល​ ​នែ​! កុ​ល​ ​ផេង​ ​នែ​! ​អ៊ឹង​ ​កន្ថាផាវី​ ​នែ​! ​ស៊ី​សុវត្ថិ​ ​ប៉ាណា​រ៉ា​ ​លើ​យន្តហោះ​ ​ហើយ​ខ្ញុំ​ប្រាប់​សម្ដេច​ក្រុមព្រះ​ពេល​ជួប​តាម​ទូរស័ព្ទ​ថា​ ​ព្រះអង្គ​! ​បើ​លើក​នេះ​វា​ពិបាក​ស៊ី​ញ៉េ​ត្រូវ​ពិនិត្យ​ឡើងវិញ​ ​យើង​គួរ​ទុក​រាជា​និយម​ ​ឬ​ធ្វើ​សាធារណរដ្ឋ​ ​ឲ្យ​វា​មាន​ប្រធានាធិបតី​តែម្ដង​ ​ឬ​ហោច​ណាស់​ដាក់បញ្ចូល​ក្នុង​រដ្ឋធម្មនុញ្ញ​ ​នូវ​មាត្រា​ណាមួយ​ដែល​កាលណា​ដាក់​ទៅ​ ​ក្នុងរង្វង់​ប៉ុន្មាន​ថ្ងៃ​ត្រូវ​ចុះហត្ថលេខា​ ​ឬ​ឡាយព្រះហស្តលេខា​ ​បើមិនដូច្នោះទេ​ ​គឺ​នឹង​ចូលជាធរមាន​>>​។​

​ដូចគ្នា​នេះ​ដែរ​ ​អ្នកវិភាគ​នយោបាយ​មួយ​រូប​ទៀត​ ​យល់ស្រប​ថា​ច្បាប់​នេះ​ ​គ្មាន​បានការ​អ្វី​ ​ក្រៅតែ​ពី​បំពេញចិត្ត​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ដែល​ទប់អារម្មណ៍​ក្រេវក្រោធ​មិនបាន​ ​បែរជា​ច្រឡោ​ទ​ខឹង​លោក​ ​សម​ ​រង្ស៊ី ​ហើយ​ជ្រុល​ទៅ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​ ​ដែល​មាន​សញ្ជាតិ​លើស​ពី​មួយ​នោះ​ដែរ​។​

​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​ ​និង​ចាស់​វស្សា​លោក​បណ្ឌិត​ ​ឡៅ​ ​ម៉ុង​ហៃ​ ​ថា​ការ​ ​ប៉ះពាល់​ដល់​អង្គ​ព្រះមហាក្សត្រ​នេះ​ ​កើតឡើង​ដោយ​ការ​មិនបាន​គិតពិចារណា​វែងឆ្ងាយ​របស់​មេដឹកនាំ​ខ្មែរ​ ​និង​ការ​ហៃអើ​តាម​គ្នា​ ​តាម​ការ​បញ្ជា​ពី​ថ្នាក់លើ​ឲ្យ​ធ្វើ​ញ្ញត្តិ​គាំទ្រ​សេចក្តីស្នើ​ច្បាប់​ដែល​ឥតបានការ​នេះ​ <<​ប្រតិកម្ម​ ​និង​ខឹង​ទៅ​ ​សម​ ​រង្ស៊ី ​ទោសៈ​ហ្នឹង​គឺ​ធ្វើឲ្យ​គាត់​ហ្នឹង​មិនបាន​គិតវែងឆ្ងាយ​។​ ​ដូច្នេះ​មនុស្ស​តែ​កាលណា​យើង​ខឹង​ ​យើង​មាន​ទោសៈ​ ​អា​ហ្នឹងហើយ​គេ​ហៅថា​មោឃ​វា​បាំង​ ​វា​បាំងគំនិត​បញ្ញា​យើង​ហ្នឹង​!>>​។​

​សេចក្តីព្រាងច្បាប់​នេះ​ ​មាន​ញ្ញត្តិ​គាំទ្រ​ព្រោងព្រាត​ពី​គ្រប់​មជ្ឈដ្ឋាន​ ​សូម្បីតែ​ខាង​សហ​ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ​ដែល​សេចក្ដីព្រាងច្បាប់​នេះ​ ​មិន​ពាក់ព័ន្ធ​គ្នា​អ្វី​ទាល់តែសោះ​ក៏ដោយ​ ​ក៏​ចេញ​ញ្ញត្តិ​គាំទ្រ​នឹងគេ​ដែរ​។​ ​ជាង​នេះ​ទៅទៀត​សូម្បីតែ​តុលាការ​ដែល​ស្ថាប័ន​ត្រូវ​ឯករាជ​ពី​រដ្ឋាភិបាល​នោះ​ ​ក៏​ចេញ​ញ្ញត្តិ​គាំទ្រ​ច្បាប់​នេះ​ដែរ​។​

​ប៉ុន្តែ​ ​បើ​តាម​លិខិត​របស់​គណបក្សប្រជាជន​កម្ពុជា​ ​កាលពី​ថ្ងៃ​ទី​ ​០​៦​ ​ខែ​ ​តុលា​ ​ដែល​ចុះហត្ថលេខា​ដោយ​លោក​ ​សាយ​ ​ឈុំ​ ​បាន​ណែ​នាំឲ្យ​ក្រសួង​ ​ស្ថាប័ន​រាជធានី​ខេត្ត​នីមួយៗ​ ​រួម​ទាំង​កងកម្លាំង​ប្រដាប់​អាវុធ​ផង​ ​ជួយ​ចាត់ចែង​ធ្វើ​ញ្ញត្តិ​នេះ​។​

​នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ ​ដែល​របប​ក្រុងភ្នំពេញ​ ​ធ្វើ​ច្បាប់​សម្រាប់​តែ​សំដៅ​លើ​មនុស្សម្នាក់​។​ ​របប​នេះ​ធ្លាប់ធ្វើ​ច្បាប់​កំណត់​សញ្ជាតិ​តែមួយ​នេះ​ដែរ​ ​សម្រាប់​ស្ថាប័នជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជ​ប​) ​ដោយ​រារាំង​កុំឲ្យ​អ្នកស្រី​ ​ពុង​ ឈីវហ្កិច​ ​ដែល​កាលណោះ​ជា​ប្រធាន​អង្គការ​លី​កា​ដូ ​អាច​ធ្វើជា​សមាជិក​ ​គជ​ប​ ​បាន​ ​ព្រោះ​អ្នកស្រី​មាន​សញ្ជាតិ​ពីរ​ ​គឺ​សញ្ជាតិ​ខ្មែរ​ ​និង​បារាំង​។​ ​របប​នេះ​ ​ក៏​ធ្លាប់ធ្វើ​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរក្រហម​ ​សំដៅ​ធ្វើ​ទុក​បុកម្នេញ​លោក​ កឹម​ ​សុខា​ ​និង​ធ្វើ​ច្បាប់​ឯក​ពន្ធភាព​ ​ដើម្បី​ធ្វើបាប​សម្ដេច​ក្រុមព្រះ​នរោត្តម​រណឫទ្ធិ​ជាដើម​។​

​ឥឡូវ​ច្បាប់​នេះ​ ​កំពុង​រំកិល​ទៅមុខ​យ៉ាង​ប្រញាប់​ ​ដែល​អាច​នឹង​ត្រូវ​អនុម័ត​ក្នុងពេលឆាប់ៗ​។​ ​ព្រះមហាក្សត្រ​ ​បើ​ទោះបីជា​ព្រះអង្គ​សព្វ​ ​និង​មិន​សព្វព្រះរាជហឫទ័យ​ ​ក៏​លោក​ ​គឹម​ ​សុខ​ ​ថា​ព្រះអង្គ​ប្រហែលជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ខំ​ព្រះទ័យ​ ​ចុះ​ហេត្ថលេខា​លើ​ច្បាប់​នេះ​នោះ​ដែរ​ ​ព្រោះ​គេច​ង​ច្បាប់​បិទផ្លូវ​របស់​ព្រះអង្គ​រួច​ទៅ​ហើយ​ <<​បើ​យើង​ផ្អែក​តាម​រដ្ឋ​ធម្មនុញ្ញ ​ទោះបី​ព្រះអង្គ​ឡាយ​ឬ​មិន​ឡាយ​ព្រះហត្តលេខា​ ​មិនមែន​ជា​កំហុស​របស់​ព្រះអង្គ​ទេ​ ​ព្រោះ​រដ្ឋធម្មនុញ្ញ​ ​តម្រូវ​ឲ្យ​ព្រះអង្គ​ត្រូវតែ​ឡាយ​ព្រះហត្តលេខា​ពី​សំណើ​របស់​រដ្ឋាភិបាល​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​>>​។​

​ប៉ុន្តែ​បើ​ទោះបីជា​ព្រះមហាក្សត្រ​ ​មិន​ឡាយព្រហ្តលេខា​លើ​ច្បាប់​នោះ​ ​ក៏មាន​មនុស្សម្នាក់​ទៀត​របស់​គណបក្ស​កាន់អំណាច​ ​ដែល​ជា​ប្រមុខរដ្ឋ​ស្តីទី​ ​ចាំ​ចុះហត្ថលេខា​ជំនួស​ព្រះអង្គ​បាន​ដែរ​ ​នៅ​ពេល​អវត្តមាន​ព្រះមហាក្សត្រ​។​

​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​​មហាក្សត្រ​ខ្មែរ​ ​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា​ ​ព្រះរាជា​បច្ចុប្បន្ន​ ​ដូច​ជាប់ឃុំឃាំង​ក្នុង​វាំង​ ​និង​មិន​អាច​ប្រើប្រាស់​ព្រះរាជ​សិទ្ធិ​ ​តួនាទី​និង​ការទទួលខុសត្រូវ​សំខាន់​ៗ​ ​ជាច្រើន​បាន​ ​ព្រោះ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​ ​មិនបាន​អនុវត្ត​ឲ្យ​ស្របតាម​រដ្ឋធម្មនុញ្ញ​ ​ក្នុង​ការ​លើកស្ទួយ​ស្ថាប័ន​ព្រះមហាក្សត្រ​នោះ​ឡើយ​។​

​ឧត្ដម​ទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះមហាក្សត្រ​ ​លោក​ ​សឺន​ ​ស៊ូប៊ែរ្តិ៍ ​បញ្ជាក់​ថា​ ​អង្គ​ព្រះមហាក្សត្រ​ ​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​កុំថាឡើយ​កិច្ច​ការដោះស្រាយបញ្ហា​ជាតិ​ធំ​ៗ​ ​សូម្បីតែ​សេរីភាព​ ​ក្នុង​ការ​បំពេញ​ព្រះ​រាជកិច្ច​ ​ដូចជា​គ្រាន់តែ​ចុះ​សួរសុខទុក្ខ​ប្រជា​រាស្រ្ត​នៅកន្លែង​ណា​ ​ទៅតាម​ការ​សព្វព្រះរាជហឫទ័យ​របស់​ព្រះអង្គ​ ​ក៏​ទ្រង់​មិន​អាច​ធ្វើ​បាន​ផង​ ​គឺ​ទ្រង់​មិនដែល​បាន​ទៅតាម​ព្រះទ័យ​លោក​នោះ​ទេ​។​

​ទោះ​ជា​យ៉ាងនេះ​ក្ដី​ ​សេចក្តីព្រាងច្បាប់​ដែល​លោក​ ​ហ៊ុន​ ​សែន​ ​ប៉ុនប៉ង​ធ្វើ​ដើម្បី​បិទផ្លូវ​លោក​ ​សម​ ​រង្ស៊ី ​មិន​ឲ្យ​ឡើង​ធ្វើជា​នាយក​រដ្ឋ​មន្រ្តី​នេះ​ ​ប៉ុន្តែ​ប៉ះពាល់​ដែល​អាច​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ដែរ​នោះ​ ​ឥឡូវ​ត្រូវ​អ្នកឃ្លាំមើល​សង្គម​ ​ថា​អាច​កំពុង​ប្រឈម​នឹង​កំណាត់ផ្លូវ​រលាក់​មួយ​ ​ក្រោយ​លោក​ ​សម​ ​រង្ស៊ី ​ប្រកាស​ថា​ ​លោក​អាច​លា​ពី​សញ្ជាតិ​បារាំង​មួយរំពេច​ ​ដើម្បី​កាន់​តំណែង​ជានា​យក​រដ្ឋ​មន្រ្តី ​ពេល​គណបក្សប្រឆាំង​ឈ្នះ​ឆ្នោត​ ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "អ្នកវិភាគថា សេចក្តីព្រាងច្បាប់កំណត់សញ្ជាតិតែមួយ មើលងាយដល់អង្គព្រះមហាក្សត្រខ្មែរ ដែលមានសញ្ជាតិលើសពីមួយ"

  1. so socheath says:

    ព្រះមហាក្សត្រ មិនមែនជាអ្នកនយោបាយ ទេអាចុយម៉្រាយ ។
    ព្រះមហាក្សត្រ គង់លើរាជបល្លង្គរបស់ខ្មែរ តែមួយគត់ ។
    លើមានអ្នកណា ខ្សែរាជវង្សណា មកប្រឡងបោះឆ្នោតដណ្តើមរាជ្យបាននោះ ?
    ចុះម៉េចអ្ហែងមិនយល់ពីបញ្ហានេះ អ្ហាស ពួកអាពូជសំផឹង
    កូនមីកាដួយអាយះស្ញេញ ?
    ចុម ! ពួកកូនមីកាដួយងាយះអស់នេះ អួតខ្លួនវាសុទ្ធជាបណ្ឌឹត ម៉េចបានភ្លើ
    ចុយតែម៉ែវាអីយ៉ាងនេះ ?

  2. Anonymous says:

    please look at that pitcher it just like an evil monster and the king indeed . go reflecting yourself HUN SEN you are not just the ugly evil monster in Cambodia but the whole world seeing you right now as the evil of the whole world right now . it doesn’t matter right now every nation want you to go hell your time is coming to the end soon you can not past 2021 . the evil killer ORSLEAK … CHHEAMSREK SBEK HOV

  3. Anonymous says:

    can you HUN SEN change another constitution this one is very important >> who ever KBOTH CHEATH have to be hang in front of public << that going to point to SAM RANSY because he betray this nation by gave away a lot of land and island to VIETCONG. even now he sign and gave some land to CHINA to used for military . I think some one have to be hang after this new constitution will past the king

  4. so socheath says:

    សូជាតិ សូ, [12.10.21 10:12]
    សេងសារី ដែលជាបណ្ឌឹត
    ផេះចង្ក្រានដូចមាស នីដែរនោះ បាន
    និយាយអះអាងប្រាប់់ VOA ថាសង្គ្រាម
    រវាងមេដឹកនាំគណបក្សប្រជាជនកម្ពុជា
    សម្តេចតេជោហ៊ុនសែន និង សមរង្ស៊ី ថ្ងៃ
    ខាងមុខ នឹងបង្ករជាឧបសគ្គកាន់តែធ្ងន់ធ្ងរ
    ដល់ការចចារ សម្រុះសម្រួលជាតិ ។
    ការថ្លែងប្រាប់វីអូអេ បែបនេះរបស់
    សេង សារី វាហាក់បានបង្ហាញថា សេងសារី គ្មានការចេះដឹងឲ្យសមជាបណ្ឌឹត
    ដែលហាក់ដូចជាសម្អាងលេីអ្វីមួយ
    ដែលអាចគៀបសង្កត់លេីរដ្ឋាភិបាល
    កម្ពុជា ឲ្យចុះសម្រុងដេីម្បីចចារ ផ្សះផ្សារជាតិ ជាមួយជនក្បត់ជាតិសមរង្សី ដែលច្បាប់គ្រប់ប្រទេសក្នុងលោកនេះ មិនដែល
    អត់ឱនឲ្យសោះឡេីយសម្រាប់ជនក្បត់ជាតិ ដែលមានប្រទេសខ្លះ យកទៅចងផ្អោប ព្យួរក ឬបាញ់ចោលជាសាធារណ:ទៀតផង ។
    វាមិនមែនជារឿងដែលលាក់បាំង ដែល
    សេងសារី មិនអាច មិនដឹងទេថា សមរង្ស៊ី
    គឺជាជនក្បត់ជាតិ តាមរយះអំពេីឃុបឃឹត
    ជាមួយកឹមសុខា ដែលជាអាយ៉ងបរទេស
    និងការដែលសមរង្សុីចុះហត្ថលេខា សន្យាកាត់ទឹកដីខ្មែរចំនួន៤ខេត្ត ឲ្យទៅកុកស
    យួនសេរី ធ្វេីជាមូលដ្ឋានក្រុមឧទ្ទាមយួន
    ប្រឆាំងរដ្ឋាភិបាលសាធារណរដ្ឋសង្គម
    និយមវៀតណាមនោះទេ ។
    ចំណុចដែលសេងសារីនិយាយ បេី
    ស្តាប់មួយភ្លែត វាហាក់ដូចជាការ
    ដែលសេងសារីនិយាយ
    ដោយសុទ្ធចិត្តធម្មតា ក្នុងការទទួលយក
    បេះដូងពីគ្រប់ភាគីដេីម្បីការផ្សះផ្សារបង្រួបបង្រួមជាតិ ។
    តែថាធាតុពិតក្នុងចិត្តសេងសារីមិនដូច្នេះទេ ។
    សេងសារី បានប្រេីមធ្យោបាយបំភ័ន្ត
    ក្នុងពាក្យសម្តី ដោយយកអានុភាពនៃ
    ប្រទេសមហាអំណាចមួយ មកតាង
    សម្លុត គម្រាមកំហែងរដ្ឋាភិបាលជំនួសមុខឲ្យប្រទេសមួយ ដែលសភា
    តំណាងរាស្ត្រថ្នាក់ទាបនៃប្រទេសនោះ
    កំពុងស្នេីច្បាប់ទៅព្រឹទ្ធសភាអាមេរិក
    ឲ្យដាក់ទណ្ឌកម្មលេីមន្ត្រីរដ្ឋាភិបាលកម្ពុជាក្នុងមូលហេតុស្តារប្រជាធិបតេយ្យនៅ
    កម្ពុជាទៅវិញទេ ដែលនេឋះទេីបជាចរិកពិតរបស់សេងសារី ដែលនិយាយទៅកាន់
    VOA ។
    ពិតហេីយសេងសារីទេីបតែបានរួចខ្លួន
    ប៉ុន្មានថ្ងៃមុននេះ ពីបទចោទប្រកាន់
    ថាបានចូលរួមក្នុងការប្រព្រឹត្តនូវអំពេី
    ញុះញង់បង្ករចលាចលក្នុងសង្គម
    ជាមួយជនក្បត់ជាតិសមរង្សុីនិងបក្សពួក
    ជាមួយការសម្របសម្រួលតាមផ្លូវតុលាការឲ្យអនុគ្រោះទោសដល់សេងសារី ពីសំណាក់សម្តេចតេជោហ៊ុនសែន តាមរយះការនិយាយបកស្រាយរបស់សេងសារីជាមួយVOA ដែលសម្តេចថាការ
    បកស្រាយនេះសម្តេចតេជោអាចទទួលយក និងអនុគ្រោះទោសជាលេីកទី១ឲ្យបាន។
    សម្រាប់សេងសារីផ្ទាល់ សេងសារី
    ដែលមានងារ្យជាបណ្ឌឹត គប្បីដឹងច្បាស់ថារដ្ឋាភិបាលកម្ពុជា គ្មានការចចារ
    សម្រុសសម្រួលណាមួយជាមួយជនក្បត់ជាតិ ហេីយក៏មិនអនុញ្ញាតិ
    ឲ្យអានុភាពប្រតិកិយាណាមួយមកគៀប
    សង្កត់ឬ រំលោភលេីអធិបតេយ្យភាពជាតិ
    កម្ពុជាបាននោះដែរ។
    ដូចនេះការអះអាងមិនសមហេតុផលរបស់សេងសារី ទាក់ទងការចចារ សម្រប
    សម្រួលនយោបាយជាមួយជនក្បត់ជាតិ
    វាជាការបំផុសឲ្យតម្លៃទៅលេីសកម្មភាព
    ជនក្បត់ជាតិកន្លងមកក្នុងសាធារណ:ជន
    ដែលមិនស្របនឹងបរិបទជាក់ស្តែង ដែល
    មិនអាចទទួលយកបាន ។
    ព្រោះថាបែបនេះសេងសារី មិនមែនជាអ្នកវិភាគសង្គម តែគឺជាអ្នកនាំពាក្យឲ្យ
    ជនក្បត់ជាតិសមរង្សីតែប៉ុណ្ណោះ៕

Leave a Reply

Submit Comment