គ.ជ.ប បើក​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ២០២១

ដោយ សុជីវី
2021-10-13
RFA

គ.ជ.ប បើក​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ២០២១

ពលរដ្ឋពិនិត្យឈ្មោះពួកគាត់ក្នុងបញ្ជីបោះឆ្នោត ដែល​ដាក់បង្ហាញ​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប.)។ រូប៖ ហ្វេសប៊ុក គ.ជ.ប. ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប បើក​ដំណើរការ​ការពិនិត្យ​បញ្ជី ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​សម្រាប់​ឆ្នាំ២០២១ នៅ​ទូទាំង​ប្រទេស។

សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប ឱ្យ​ដឹង​ថា ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​នៅ​តាម​សាលា​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស​បាន​បើក​ដំណើរការ​ព្រមគ្នា នៅ​ព្រឹក​ថ្ងៃ​ទី១២ ខែតុលា។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា គ.ជ.ប ផ្ដល់​រយៈពេល​ ៥០ថ្ងៃ សម្រាប់​ឱ្យ​ប្រជាពលរដ្ឋ ដែល​គ្រប់​អាយុ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ជា​រៀងរាល់​ថ្ងៃ រួម​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ផង។ ដំណើរការ​នេះ​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកា​ខាងមុខ។

គ.ជ.ប បែងចែក​ដំណើរការ​នេះ​ជា​បី​ដំណាក់កាល​ធំៗ គឺ៖ រយៈ​ពេល ១៥ថ្ងៃ​ដំបូង និង ១០ថ្ងៃ​ចុងក្រោយ​ដំណើរការ​ពិនិត្យ​បញ្ជី និង​ចុះ​ឈ្មោះ ត្រូវ​ធ្វើ​នៅ​តាម​សាលា​ឃុំ សង្កាត់ ចំណែក​រយៈ​ពេល ២៥ថ្ងៃទៀត ដែល​នៅ​ចន្លោះ​ដំណាក់កាល​ទាំង២ ខាង​ដើម ការិយាល័យ​ពិនិត្យ និង​ចុះឈ្មោះ​បោះឆ្នោត​ត្រូវ​ចល័ត ទៅ​តាម​ភូមិ ឃុំ​មួយ​ចំនួន។

គ.ជ.ប ប៉ាន់ស្មាន​ថា អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ២០២១ មាន​ចំនួន​ជាង ១លាន ៦សែន​នាក់ (១.៦៣៥.៩៩០)។ ជាមួយ​គ្នា​នេះ ឈ្មោះ​ដែល​នឹង​ត្រូវ​លប់​ចេញ​ពី​បញ្ជី​មាន​ចំនួន​ជាង ៨ម៉ឺន ៣ពាន់​នាក់ (៨៣.០៤៣)។ ចំណែក​ការិយាល័យ​បោះ​ឆ្នោត​វិញ​មាន​ចំនួន​ជាង ២ម៉ឺន ៣ពាន់​ការិយាល័យ (២៣.៦១១)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "គ.ជ.ប បើក​ដំណើរការ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ឆ្នាំ២០២១"

  1. Anonymous says:

    you better stop this kind of un recognize election it just mean nothing. the reason why……. the world will not recognize Cambodian leader by the name HUN SEN any more . they knew every thing about HUN SEN the end of him is near it not going to past 2023 .

Leave a Reply

Submit Comment