តុលាការ​លើក​ពេល​ប្រកាស​សាលក្រម​សំណុំរឿង​ កាក់​ សុវណ្ណច្ឆ័យ​ ដោយសារ​​ជាប់ប្រជុំ

តុលាការ និងច្បាប់ព័ត៌មានជាតិសិទ្ធិមនុស្ស
កញ្ញា ខាន់ លក្ខិណា |១៣ តុលា ២០២១ |ម៉ោង ១៥:១៩
VOD

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ មកចូលរួមសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រថយន្តពន្ធនាគារដឹកកុមារា កាក់ សុវណ្ណច្ឆ័យ មកចូលរួមសវនាការសាលាដំបូងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃនេះ បានលើកពេលប្រកាសសាលក្រមលើសំណុំរឿងរបស់​អនីតិជន កាក់ សុវណ្ណច្ឆ័យ ទៅថ្ងៃក្រោយវិញ ក្រោមហេតុផលថា ចៅក្រមជាប់ប្រជុំ។

សាលាដំបូងរាជធានីភ្នំពេញ គ្រោងនឹងប្រកាស​សាលក្រមសំណុំរឿង​អនីតិជន កាក់ សុវណ្ណច្ឆ័យ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជការសាធារណៈ» នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលានេះ ប៉ុន្តែបានលើកពេលទៅវិញ។

មេធាវីការពារក្ដីឱ្យកុមារ កាក់ សុវណ្ណច្ឆ័យ គឺលោក សំ សុគង់ ប្រាប់ វីអូឌី នៅថ្ងៃពុធនេះថា តុលាការបានលើកពេលសាលក្រមកូនក្ដីរបស់លោកទៅថ្ងៃក្រោយ ដោយសារ​ចៅក្រមជាប់​ប្រជុំ ហើយ​តុលាការ​ក៏​មិនបានកំណត់ពេលវេលាជាក់លាក់ថានឹងប្រកាសជាថ្មីនៅថ្ងៃណានោះ​ដែរ។

តុលាការក្រុងភ្នំពេញ បានបើកសវនាការកាត់ទោសកុមារា កាក់ សុវណ្ណច្ឆ័យ ដែលជាកូន​របស់​អតីត​សកម្មជនបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមការ​ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» និងបទ «ប្រមាថចំពោះ​អ្នករាជ​ការសាធារណៈ» បន្ទាប់ពីកុមារអាយុក្រោម១៨ឆ្នាំរូបនេះ បានបង្ហោះសាររិះគន់រដ្ឋាភិបាល​តាម​ប្រព័ន្ធ​តេឡេក្រាម។ កុមារា កាក់ សុវណ្ណច្ឆ័យ ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment