អតីត​គណបក្ស​ប្រឆាំង​គ្រោង​ជួបជុំ​គ្នា​ប្រារព្ធ​ខួប​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស

នយោបាយព័ត៌មានជាតិ
លោក សេង ថៃ | ១៣ តុលា ២០២១ |ម៉ោង ១២:១៧
VOD

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Mu Sochua)

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោកស្រី មូរ សុខ​ហួរ ថ្លែងក្នុងកម្មវិធីមួយកាលពីពេលកន្លងទៅ។ (ហ្វេសប៊ុក៖ Mu Sochua)


អតីតគណបក្សប្រឆាំង គ្រោងនឹងជួបជុំគ្នាដ៏ធំមួយនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃសៅរ៍ ទី២៣ ខែតុលា​ ខាងមុខនេះ ដើម្បីប្រារព្ធខួប៣០ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។

លោកស្រី មូរ សុខហួរ អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បានសរសេរនៅលើទំព័រហ្វេស​ប៊ុក​របស់​លោក​ស្រី កា​លពីថ្ងៃម្សិល​មិញ ដោយ​អំពាវ​នាវ​និមន្តព្រះ​សង្ឃ និង​អញ្ជើញប្រជាពលរដ្ឋខ្មែរនៅប្រទេសបារាំងឱ្យចូលរួមការជួបជុំគ្នានោះ ដែលលោកស្រីបានចាត់ទុកថា គឺជាមហាបាតុកម្មដ៏ធំមួយ។

បើតាមមន្ត្រីជាន់ខ្ពស់អតីតគណបក្សប្រឆាំងរូបនេះ ការជួបជុំគ្នានេះ [រៀបចំធ្វើមហាបាតុកម្មមួយ] នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១ នៅវិមានរូបចម្លាក់ (Paris La Place de la République) ប្រទេសបារាំង ដោយចាប់ផ្ដើមពីម៉ោង១៤:០០ ដល់ម៉ោង១៧:០០ ​​ម៉ោងនៅប្រទេសបារាំង ដោយមានការដង្ហែក្បួនផងដែរ។

សូមជម្រាបជូនថា ឆ្នាំ២០២១នេះ គឺជាខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment