អ្នក​ជំនាញ ​UN ​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​កាត់​ទោស​លើ​អ្នក​ហ៊ាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស

នយោបាយព័ត៌មានជាតិសិទ្ធិមនុស្ស
លោក សេង ថៃ | ០២ វិច្ឆិកា ២០២១ | ម៉ោង ២១:៥០
VOD

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)

លោកសាស្ត្រាចារ្យ វីធីត ម៉ាន់ត្រាផន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ (HRW)


អ្នកជំនាញផ្នែកសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ(UN) បានអំពាវនាវរួមគ្នានៅថ្ងៃអង្គារនេះ ឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់ជាបន្ទាន់ នូវការប្រើប្រាស់ប្រព័ន្ធតុលាការ​​កាត់ទោសលើអ្នកហ៊ានក្រោកឈរ ដើម្បីសិទ្ធិមនុស្ស និងសេរីភាពបញ្ចេញមតិនៅកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្រុមអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិចំនួន ៣រូប បានសំដែងការសោកស្តាយនិងរិះគន់ប្រទេសកម្ពុជាយ៉ាងខ្លាំងចំពោះការប្រើប្រាស់​ ប្រព័ន្ធតុលាការ ធ្វើជាមធ្យោបាយក្នុងការកាត់បន្ថយវិសាលភាពសម្រាប់សកម្មភាពរបស់ពលរដ្ឋ។ ក្រុមអ្នកជំនាញទាំងនេះ បានអំពាវនាវឱ្យប្រទេសកម្ពុជា ការពារសេរីភាពបញ្ចេញមតិ។

អ្នកជំនាញឯករាជ្យ​មានប្រសាសន៍ក្នុងសេចក្តីថ្លែងការណ៍នោះថា ការកាត់ទោសលើអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយទាំងនេះ បានបង្ហាញពីការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា ដែលមានការរៀបចំច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ។

អ្នកជំនាញឯករាជ្យមានប្រសាសន៍ថា៖ «យើងខ្ញុំព្រួយបារម្ភជាខ្លាំងអំពីសាលក្រមផ្តន្ទាទោសអ្នកទាំងនេះ ដែលសរបញ្ជាក់ជាថ្មីម្តងទៀតនូវការធ្លាក់ចុះនៃលំហពលរដ្ឋ និងនយោបាយនៅកម្ពុជា ដែលមានលក្ខណៈជាប្រព័ន្ធ និងមានការរៀបចំច្បាស់លាស់។ យើងខ្ញុំពិតជាមានការភ្ញាក់ផ្អើលដែល​ថាតុលាការត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់ រួមទាំងសកម្មភាពអហិង្សាដែលត្រូវបានការពារដោយសិទ្ធិសេរីភាពនៃការបញ្ចេញមតិ»។

អ្នកជំនាញសិទ្ធិមនុស្សទាំងនោះរួមមាន អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វីទីត ម៉ុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសស្តីពីការលើកកម្ពស់ និងការការពារសិទ្ធិនៃសេរីភាពបញ្ចេញមតិ និងទស្សនៈ អ្នកស្រី អាយរីន ខាន់ (Irene Khan) និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពរបស់ក្រុមអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) ជាដើម។

ការអំពាវនាវនេះ បានធ្វើឡើងក្រោយពីអ្នកការពារសិទ្ធិមនុស្ស និងសកម្មជននយោបាយសរុប ១៥ នាក់ក្នុងសំណុំរឿងពីរផ្សេងគ្នាត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសជាបន្តបន្ទាប់ ក្នុងនោះរួមមាន ការកាត់ទោសអ្នកការពារសិទ្ធិមនុស្សចំនួន ៧នាក់ដែលជាសមាជិកខ្មែរថាវរៈ និងសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរឱ្យជាប់ពន្ធនាគារម្នាក់ៗ ២០ ខែ និងពិន័យជាប្រាក់ ២ ០០០ ០០០ រៀល។ ពួកគេត្រូវបានតុលាការចោទពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ឬបង្កភាពវឹកវរក្នុងសង្គម កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ និងសមាជិកអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៧ រូបទៀតក្នុងសំណុំរឿងតែមួយ។ ដោយក្នុងនោះមាន ៤ រូបត្រូវបានផ្តន្ទាទោសកំបាំងមុខ និងករណីកាត់ទោសក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ វ័យ១៦ឆ្នាំ ឱ្យជាប់ពន្ធនាគារ ៨ខែ ពីបទញុះញង់ និងប្រមាថមន្ត្រីរាជការសាធារណៈ ក៏ស្ថិតនៅក្នុងការរិះគន់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនេះដែរ។

​អ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន​នាព្រឹកថ្ងៃអង្គារថា ​ផ្អែកលើទិដ្ឋភាពច្បាប់ជាតិរបស់កម្ពុជា អនីតិជនអាយុចាប់ពី១៤ឆ្នាំឡើងត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តិ។

ចំណែកឯការផ្តន្ទាទោសត្រូវទទួលបាននូវការអនុគ្រោះមួយចំនួនតាមផ្លូវច្បាប់ ដូចជាការបន្ថយទោសមកនៅត្រឹមពាក់កណ្តាលនៃអតិបរិមានៃទោសចំពោះបទល្មើសដែលបានប្រព្រឹត្តិ និងការព្យួរទោសជាដើម។

​លោកជិន ម៉ាលីន បន្ថែមថា ការអនុវត្តច្បាប់តាមផ្លូវតុលាការនិងផ្អែកលើនីតិវិធីច្បាប់ជាតិដែលមានជាធរមាន មិនមែនជាការរំលោភសិទ្ធិមនុស្សនោះទេ តែជាការលើកស្ទួយសិទ្ធិមនុស្សនិងនីតិរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។

លោកបន្តថា៖ «តែផ្ទុយទៅវិញ ការដែលសមត្ថកិច្ចប្រើប្រាស់អំពើហឹង្សានិងបាញ់សម្លាប់ជនសង្ស័យក្រៅប្រព័ន្ធតុលាការដោយផ្អែកលើពណ៌សម្បុរនិងពូជសាសន៍ទៅវិញទេ ទើបជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដនិងធ្ងន់ធ្ងរពាក់ព័ន្ធនឹងការរើសអើងពូជសាសន៍»។

ទោះបីជាយ៉ាងនេះក្តី ក្រុមអ្នកជំនាញកត់សម្គាល់ថា នៅពេលដែលសាលក្រមផ្តន្ទាទោសនេះប្រកាស មានអ្នកការពារសិទ្ធិមនុស្សចំនួន ២៥ រូបទៀត កំពុងស្ថិតក្នុងពន្ធនាគារ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។

ពួកគេបានអំពាវនាវដល់រដ្ឋាភិបាលដាក់ចេញនូវវិធានការបន្ទាន់ដើម្បីការពារលំហពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ តាមរយៈការអនុវត្តអនុសាសន៍នានាដែលកម្ពុជាបានទទួលយកកាលពីឆ្នាំ២០១៩។ ក្នុងចំណោមអនុសាសន៍ទាំងនោះ ក៏មានការសន្យាថា នឹងបង្កើតលក្ខខណ្ឌល្អប្រសើរដែល «សង្គមស៊ីវិល រួមទាំងអ្នកការពារសិទ្ធិមនុស្ស អាចបំពេញការងាររបស់ខ្លួនដោយសេរី ដោយគ្មានការជ្រៀតជ្រែក ឬ រារាំង»។

អ្នកជំនាញឯករាជ្យលើកឡើងថា៖ «យើងខ្ញុំគិតថា ការផ្តន្ទាទោសថ្មីៗនេះលើសកម្មជនអហិង្សា គឺជាការរំខាន និងមិនអំណោយផលទាល់តែសោះ សម្រាប់ប្រទេសកម្ពុជាដែលប្រារព្ធខួប៣០ឆ្នាំ បន្ទាប់ពីកម្ពុជាបានចុះកិច្ចព្រមព្រៀងសន្តិភាព» ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Related Articles

3 Responses to "អ្នក​ជំនាញ ​UN ​ស្នើ​ឱ្យ​កម្ពុជា​បញ្ឈប់​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​កាត់​ទោស​លើ​អ្នក​ហ៊ាន​ក្រោក​ឈរ​ដើម្បី​សិទ្ធិ​មនុស្ស"

  1. so socheath says:

    យ៉ាប់មែន អាឆ្កួតនេះ ?
    សិទ្ធិមនុស្សផស់អ្ហែង មិនចាំបាច់គោរពច្បាប់ទេឬ ?
    សិទ្ធិមនុស្សអ្ហែង អីក៏ឧត្តុង្គឧត្តមម្លេះ អាឡប់ ដែលអ្នកបំបានច្បាប់មិន
    ចាំបាច់មានទោស ?
    អានេះច្រាសបាយ បង្ហិនតែអង្ករមែន ?
    មិនមែនឲ្យអ្ហែងចាយលុយ ហើយមកកាងងារឿងសិទ្ធិមនុស្សទេ អាឆ្កួត !
    គេឲ្យអ្ហែងមកបង្រៀនមនុស្សឲ្យចេះប្រើសិទ្ធិ ប្រព្រឹត្តទៅក្នុងច្បាប់ជាតិ និមួយៗ
    ដែលមាននៅក្នុងរដ្ឋធម្មុញ្នៃញនៃជាតិនោះ ។ នេះទើបជាភារកិច្ចផស់អ្ហែង ។
    យល់អត់ប៉ុណ្ណឹងអាភ្លើ ?
    ថៃ មានច្បាប់របស់ថៃ អាមេរិកមានច្បាប់របស់អាមេរិក អាឡប់ !

  2. Anonymous says:

    I do not think VITIT MONTARBHORN, CHHKOUTH or this animal CHHKOUTH . there is no one can teaching this animal group to learn any thing . this ugly evil monster never don any thing wrong every thing they did always right . the century of AH LNGOUNGTU in powers the whole world will be wonder what they are going to do with them

  3. so socheath says:

    ការគោរពចំពោះលទ្ធិប្រជាធិបតេយ្យ នៅសហរដ្ឋអាមេរិក បាននិងកំពុងធ្លាក់ចុះជាសកល
    2021-11-03 04:43pm
    (ហុងកុង)៖ អត្ថបទដែលត្រូវបានចុះផ្សាយដោយ កាសែតល្បីឈ្មោះមួយនៅ ហុងកុង
    សោតឆៃណា ម័រនីងប៉ុស្តិ៍ «South China Morning Post» (SCMP) បានបង្ហាឲ្យឃើញអំពីលទ្ធផល នៃការស្ទង់មតិថ្មីដែលត្រូវបានធ្វើឡើងដោយ មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ភ្យូ (Pew) ថា ប្រព័ន្ធដឹកនាំនយោបាយរបស់សហរដ្ឋអាមេរិក បាននិងកំពុងធ្លាក់ចុះទាំងនៅក្នុងប្រទេស និងក្រៅស្រុក។ នេះបើតាមការដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ ។
    ការស្ទង់មតិពីមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ ព្យូPew គឺមានអ្នកចូលរួមជាង ១៦,០០០នាក់មកពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនចំនួន ១៦ និងជាង ២,៥០០នាក់ទៀតមកពីសហរដ្ឋអាមេរិក កាលពីកុម្ភៈកន្លងទៅនេះ។ព្យូ Pew គឺជាមជ្ឈមណ្ឌលស្រាវជ្រាវមិនរកប្រាក់កម្រៃ ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន នៃសហរដ្ឋអាមេរិក។
    លទ្ធផលបានបង្ហាញថា ៥៧ភាគរយនៃអ្នកឆ្លើយតបនៅទូទាំងពិភពលោក បាននិយាយថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិកដែល «ធ្លាប់ជាគំរូដ៏ល្អមួយ ប៉ុន្តែវាបាននិងកំពុងធ្លាក់ចុះហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ» ខណៈ ៧២ភាគរយទៀតនៃអ្នកឆ្លើយតបនៅទូទាំងសហរដ្ឋអាមេរិក ក៏បានបញ្ចេញទស្សនៈដូចគ្នាផងដែរ។
    របាយការណ៍ខាងលើ បាននិយាយថា «មានមនុស្សតិចតួចណាស់ដែលជឿថា លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នាពេលបច្ចុប្បន្ននេះ គឺជាគំរូដ៏ល្អសម្រាប់ប្រទេសផ្សេងៗទៀត ហើយពួកគេភាគច្រើនបានបង្ហាញពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះការរើសអើងជាតិសាសន៍ នៅក្នុងសហរដ្ឋអាមេរិក»។
    របាយការណ៍ដដែល បានគូសបញ្ជាក់បន្ថែមថា «ចន្លោះពី ៨២ភាគរយទៅ ៩៥ភាគរយនៃអ្នកឆ្លើយតប នៅខាងក្រៅសហរដ្ឋអាមេរិកបានជឿជាក់ថា ការរើសអើងជាតិសាសន៍ គឺជាបញ្ហាធ្ងន់ធ្ងរ ហើយយ៉ាងហោចណាស់ ៤នាក់ក្នុងចំណោម ១០នាក់បានហៅវាថា ជាបញ្ហាធ្ងន់ធ្ងរបំផុត»៕