ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីថៃ៖ សង្គមស៊ីវិលថា កំពុងបំផ្លាញមុខមាត់កម្ពុជា តែរដ្ឋាភិបាលថា ជាការអនុវត្តច្បាប់

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
22/11/2021 – 07:41
ដោយ៖ សាំ ឧត្តម
RFI

វាគ្មិនព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ © សហការី


ក្នុងរយៈពេល​២សប្តាហ៍​ចុងក្រោយនេះ​ សកម្មភាព​ចាប់ឃាត់​ខ្លួនទៅ​លើសកម្មជន​នយោបាយ​បក្សប្រឆាំង​ពីសំណាក​អាជ្ញាធរថៃ​បានកើន​ដល់៣នាក់ហើយ​ ដើម្បីបញ្ចូល​មកឱ្យ​អាជ្ញាធរ​កម្ពុជា​ស្របតាម​ការស្នើសុំ​ពីអាជ្ញាធរ​កម្ពុជា។​ ជាក់ស្តែង​ ក្រោយ​សកម្មភាព​របស់អាជ្ញាធរ​ថៃ​ និង​រដ្ឋាភិបាល​កម្ពុជា​បែបនេះ​ ឧត្តម​ស្នងការ​អង្គការ​នៃសហ​ប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ជនភៀសខ្លួន​ និងសហគមន៍​អន្តរជាតិ​បានសម្តែង​ការខកចិត្ត​ និងថ្កោសទោស​ចំពោះទង្វើ​របស់​រដ្ឋាភិបាល​ទាំងពីរ​ប្រទេស​ ដែលកំពុង​តែរំលោភសិទ្ធ​ជនភៀសខ្លួន​យ៉ាងធ្ងន់ធ្ងរ។​ ជុំវិញ​បញ្ហានេះខាង​សង្គម​ស៊ីវិល​បានលើកឡើង​ថា​ ការបន្តចាប់​ខ្លួនសកម្មជន​នយោបាយ​នៅក្រៅប្រទេស​ គឺកំពុង​បង្ក​ផលប៉ះពាល់​ដល់មុខមាត់​របស់កម្ពុជា​លើឆាកអន្តរជាតិ​ ខណៈកម្ពុជា​កំពុងត្រៀម​រៀបចំកិច្ច​ប្រជុំកំពូលអាស៊ី-អឺរ៉ុប​លើកទី១៣​ និងធ្វើជា​ប្រធានអាស៊ាន​ប្តូរវេននា​ឆ្នាំ២០២២ខាងមុខ។​ ប៉ុន្តែពីខាង​រដ្ឋាភិបាល​វិញបញ្ជាក់ថា​ ការចាប់ខ្លួន​នេះគឺជាអនុវត្ត​ច្បាប់ទៅលើជន​ដែលល្មើស​ច្បាប់​របស់កម្ពុជា​ប៉ុណ្ណោះ។​

What Next?

Recent Articles

One Response to "ការចាប់ខ្លួនសកម្មជនបក្សប្រឆាំងពីថៃ៖ សង្គមស៊ីវិលថា កំពុងបំផ្លាញមុខមាត់កម្ពុជា តែរដ្ឋាភិបាលថា ជាការអនុវត្តច្បាប់"

  1. Anonymous says:

    the law of that ugly evil monster that all we know

Leave a Reply

Submit Comment