ក្រសួងមហាផ្ទៃ​ចុះឈ្មោះ​គណបក្ស​កម្ពុជា​និយម​ក្នុង​បញ្ជី​គណបក្ស​នយោបាយ

គណបក្សនយោបាយតុលាការ និងច្បាប់
លោកស្រី ពេជ្រ សុធារី | ២៣ វិច្ឆិកា ២០២១ | ម៉ោង ១៧:៥៦
VOD

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

លោក ស ខេង ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់​លើ​សេចក្ដីព្រាង​ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ដំណាក់កាល​ទី២ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។ (ជន ចាន់​រ៉ែ​ន)


ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ បាន​សម្រេច​ចុះឈ្មោះ «គណបក្ស​កម្ពុជានិយម» ដែល​មាន​​លោក យ៉ែម បុញ្ញឬទ្ធិ ជាប្រធាន​ នៅ​ក្នុ​ងបញ្ជីគណបក្សនយោបាយ។

ប្រកាស​ស្ដីពីការ​ចុះឈ្មោះក្នុងបញ្ជីគណបក្សនយោ​បាយ​របស់​ក្រសួង​មហាផ្ទៃ ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ បាន​សម្រេចចុះឈ្មោះ «គណបក្ស​កម្ពុជានិយម» សរសេរអក្សរកាត់ (ប.ក) ដែលមានអាសយដ្ឋាន​នៅភូមិកណ្ដាល​ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងបញ្ជីនយោ​បាយ​នៅ​ក្រសួង​មហាផ្ទៃ។

ប្រកាសដដែលបន្តថា គណបក្ស​កម្ពុជានិយម ត្រូវធ្វើ​សកម្មភាព​ស្រប​តាមច្បាប់ស្ដីពីគណបក្ស​នយោ​បាយ លិខិតបទដ្ឋាន​គតិ​យុត្ត​នានាជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​​ដែល​បាន​តម្កល់​ទុក​នៅក្រសួង​មហាផ្ទៃ។

កាលពីដើមខែវិច្ឆិកា ក្រសួង​មហាផ្ទៃក៏ធ្លាប់បានណែនាំឱ្យ​ «គណបក្ស​កម្ពុជានិយម» កែសម្រួល​​​​ខ្លឹម​សារ​ក្នុង​លក្ខន្តិកៈ និងរៀបចំកម្មវិធីនយោបាយ​សំខាន់ៗរបស់​ខ្លួនឡើងវិញផងដែរ។

គួរបញ្ជាក់ថា រហូតមក​ដល់ពេល​នេះ ​មាន​គណបក្ស​នយោបាយ​ជាង​៤០បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ ក្នុងនោះមានគណបក្សចំនួន៦ដែលបានបង្កើតឡើងដោយអតីតមន្ត្រីគណបក្សប្រឆាំង រួមមាន គណបក្សឆន្ទៈខ្មែរ របស់​លោក គង់ មូនីកា កូនប្រុសរបស់​​លោក គង់ គាំ, គណបក្សខ្មែរអភិរក្សនិយម របស់លោក រៀល ខេមរិន្ទ្រ, គណបក្សខ្មែរស្រឡាញ់ជាតិ របស់លោក ជីវ កត្តា, គណបក្សកែទម្រង់កម្ពុជា របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន, គណបក្សកម្ពុជានិយម របស់លោក យ៉ែម បុញ្ញឬទ្ធិ និងគណបក្សបេះដូងជាតិ ដែលត្រូវបានគេអះអាងថាជារបស់​លោក ថាច់ សេដ្ឋា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "ក្រសួងមហាផ្ទៃ​ចុះឈ្មោះ​គណបក្ស​កម្ពុជា​និយម​ក្នុង​បញ្ជី​គណបក្ស​នយោបាយ"

  1. Anonymous says:

    please do not trust this guy was a deference guy from that ugly evil monster

Leave a Reply

Submit Comment