លោក ហ៊ុន សែន ប្រកាស​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ដល់​ជីវិត​ចុង​ក្រោយ

ដោយ សុជីវី
2021-11-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន ប្រកាស​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ដល់​ជីវិត​ចុង​ក្រោយ

លោក ហ៊ុន សែន ថ្លែង​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ឆ្លង​កាត់​ទន្លេ​មេគង្គ​រវាង​ស្រុកស្ទឹងត្រង់ និងស្រុក​ក្រូច​ឆ្មារ ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ជា​ថ្មី​ថា លោក​កំពុង​រៀបចំ​ផែន​តាម​កម្ទេច​ក្រុម​ប្រឆាំង​ដល់​ជីវិត​ចុង​ក្រោយ។ អ្នក​វិភាគ​យល់​ថា លោក ហ៊ុន សែន មិន​គួរ​ប្រកាស​ផែនការ​សម្លាប់​ខ្មែរ​គ្នា​ឯងជា​សាធារណៈ បែប​នេះ​ឡើយ។

ផែន​ការ​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​​នេះ​លោក​ ហ៊ុន​ សែន​ បាន​ចាប់​ផ្ដើម​ធ្វើ​ចាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី១ ខែ​វិច្ឆិកា​មក​ម៉្លេះ។ ថ្លែង​ពី​ស្រុក​កំណើត​ខេត្ត​កំពង់ចាម លោក ហ៊ុន សែន បាន​ប្រាប់​មិត្ត​ចិន​របស់​លោក​ថា ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​លោក​ត្រូវ​កម្ទេច​ក្រុម​បក្ស​ប្រឆាំង ដែល​លោក​អះអាង​ថា ការ​ធ្វើ​បែប​នេះ ដើម្បី​ការពារ​សន្តិភាព​ជូន​ពលរដ្ឋ។ លោក ហ៊ុន សែន បាន​ហៅ​បក្ស​ប្រឆាំង​ថា ជា​ក្រុម​ជ្រុលនិយម។ លោក​បញ្ជាក់​ទៀត​ថា​ លោក​លេង (កម្ទេច) អ្នក​ទាំង​នោះ​ឲ្យ​អស់​សិន ដើម្បី​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​របស់​លោក​អាច​កាន់​ដំណែង​បន្ត​ពី​លោក៖ «អ៊ីចឹង​ទុក​ឲ្យ​ខ្ញុំ​លេង​អា​ពួក​ជ្រុល​និយម​ការពារ​សន្តិភាព​នេះ ខ្ញុំ​លេង​ពួក​លោក​ឯង​ឲ្យ​ចប់​សិន ដើម្បី​ខ្ញុំ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ក្មេង​ជាន់​ក្រោយ​ខ្ញុំ​ដាក់​កម្មវិធី​ចេញ​ដំណើរ​បន្ទាប់​ពី​ការ​បើក​ប្រទេស​ឡើង​វិញ​លើ​ករណី​កូវីដ»

លោក ហ៊ុន សែន ប្រកាស​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ ស្ពាន​មិត្តភាព​កម្ពុជា​-ចិន​ ស្ទឹងត្រង់​-ក្រូច​ឆ្មារ​ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី២៣ វិច្ឆិកា។ មេ​ដឹក​នាំ​មាន​​ដែល​វ័យ ៧០ឆ្នាំ​រូប​នេះ​ក៏​ប្រកាស​ដែរ​ថា លោក​បន្ត​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​ស្រេច​តែ​ក្បាល​ចិត្ត​របស់​លោក។ លោក​នៅ​តែ​និយាយ​ដដែលៗ ទៀត​ថា លោក​មិន​ឱន​ក្បាល ចំពោះ​ការ​គាប​សង្កត់​​​ពី​បរទេស ដែល​លោក​សំដៅ​ក្រុម​ប្រទេស​ប្រទេស​ប្រជាធិបតេយ្យ​នោះ​ឡើយ៖ «អ៊ីចឹង​បាន​លើក​នេះ​អត់​ទេ​សុំ​បញ្ជាក់​ឲ្យ​ហើយ​តម្លៃ​ណា​មួយ​ក៏​ដោយ ហ៊ុន សែន មិន​អាច​ឱន​ក្បាល​ទទួល​យក​ការ​គាប​សង្កត់​ណា​មួយ ដែល​នាំ​ទៅ​ដល់​អស្ថិរភាព និង​បាត់​សន្តិភាព​ប្រទេស»

ជុំវិញ​ការ​ព្រមាន​របស់​លោក ហ៊ុន សែន បែប​នេះ​ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស​លោក ម៉ន ផល្លា យល់​ថា អ្វី​ដែល​លោក​ ហ៊ុន​ សែន​ ចង់​បាន​ពិត​ប្រាកដ គឺ​បំភ័យ​មន្ត្រី​ផ្ទៃ​ក្នុង​របស់​ខ្លួន​មិន​ឲ្យ​ងើប​ឡើង​ប្រឆាំង​ការ​សម្រេច​ចិត្ត​ណា​មួយ​របស់​លោក។ ​លោក​បន្ត​ថា ទង្វើ​របស់​លោក ហ៊ុន សែន មិនមែន​ត្រឹម​តែ​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​គណបក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ​វា​ជា​ការ​សម្លាប់​ពលរដ្ឋ​ខ្លួន​ឯង និង​ជា​ការ​សម្លាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ផង​ដែរ៖ «មែនទែន​មិនមែន​ជា​ការ​សម្លាប់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ដូច​គណបក្ស​ប្រឆាំង​នោះ​ទេ​បាទ គឺ​ជា​ការ​សម្លាប់​ប្រទេស​ជាតិ​ទាំង​មូល​ជាពិសេស​ជាង​នេះ​ទៅ​ទៀត គឺ​សម្លាប់​គណបក្ស​ប្រជាជន​ខ្លួន​ឯង។ ធម្មតា​ខ្លួន​ជា​អ្នក​ដឹក​នាំ​ប្រទេស​ជា​អ្នក​កាន់​អំណាច ហេតុ​ដូច្នេះ​ហើយ​ស្លាប់​គ្រប់​គ្នា​ជា​មួយ​អំពើ​លោក​ ហ៊ុន​​ សែន​ បាន​ធ្វើ»

ការ​ថ្លែង​របស់​លោក ហ៊ុន សែន បែបនេះ​ស្រប​ពេល​ដែល​សកម្មជន​បក្ស​ប្រឆាំង​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​កំពុង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​រហូត​មាន​ការ​សម្លាប់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នៅ​ទីក្រុង​ភ្នំពេញ។

អ្នក​វិភាគ​នយោបាយ ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ (Finland) លោក គឹម សុខ និយាយ​ថា លោក ហ៊ុន សែន ខ្លាំង​លើស​ពី ប៉ុល ពត ទៅ​ទៀត ដែល​បាន​កាឡៃ​ពាក្យ «សន្តិភាព» ប្រកាស​កម្ចាត់​ខ្មែរ​ឯង​ជា​ចំហ​។​ លោក​បន្ត​ទៀត​ថា លោក​ ហ៊ុន​ សែន​ ហ៊ាន​ធ្វើ​គ្រប់​បែប​យ៉ាង​​​ក្នុង​ការ​សម្អាត​ក្រុម​ប្រឆាំង​​​ដើម្បី​សម្រេច​ផែនការ​​ផ្ទេរ​អំណាច​ទៅ​​កូន​ប្រុស​ច្បង​របស់​លោក​ គឺ​លោក​ ហ៊ុន​ ម៉ាណែត៖ «អ្វី​ដែល​គាត់​ (លោក​ ហ៊ុន​ សែន​និយាយ​គឺ​ឆ្លុះ​បញ្ចាំង​ការ​ដឹកនាំ​របស់​គាត់​ដែល​សាហាវ​ជាង ប៉ុល ពត ប្រកាស​កម្ចាត់​ខ្មែរ​ជា​ចំហ​តែ​ម្ដង​ហើយ​ក្រោម​ការ​ដឹកនាំ​របស់​គាត់​មាន​ការ​កាប់​សម្លាប់​ជា​សាធារណៈ​សម័យ ប៉ុល ពត ធ្វើ​ស្ងាត់ៗ ទេ​ណា»

នេះ​មិនមែន​លើក​ទី១ ទេ ដែល​លោក ហ៊ុន សែន ព្រមាន​កម្ទេច​ក្រុម​ប្រឆាំង។ កាល​ពី​ឆ្នាំ២០១៨ ​មេ​ដឹក​នាំ ដែល​កាន់​អំណាច​បាន​យូរ​រូប​នេះ បាន​ប្រកាស​ផែនការ​កម្ទេច​លោក សម រង្ស៊ី ដូច​លោក​ធ្លាប់​បាន​កម្ទេច ប៉ុល ពត ដែរ។

ចាប់​តាំង​ពី​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​ថៃ​បើក​ប្រទេស​ឡើង​វិញ​កាល​ពី​ថ្ងៃ​ទី១ វិច្ឆិកា​មក​សកម្មជន ​និង​សកម្មជន និង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៣នាក់ ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ចាប់​បញ្ជូន​ទៅ​ឲ្យ​សមត្ថកិច្ច​កម្ពុជា។ ក្រៅពី​នេះ​ក៏​មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ជាង ៣០នាក់​ទៀត ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​ធ្វើ​ឱ្យ​រង​បួស​ធ្ងន់ធ្ងរ ប៉ុន្តែ​សមត្ថកិច្ច​មិន​ទាន់​ចាប់​ជន​ព្រឹត្តិ​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ។ ចំណែក​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ ត្រូវ​សម្លាប់ ដោយ​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ព្រួត​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​កាល​ពី​ថ្ងៃ​ទី២១ ខែវិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​តាម​កម្ទេច​ក្រុម​បក្ស​ប្រឆាំង​ដល់​ជីវិត​ចុង​ក្រោយ"

  1. Anonymous says:

    I gest you will be don first you are so dirty and ugly to be alive any way. my question is who do you think you are ??? please go to reflecting yourself on the mirror to see how ugly you are than you can say I’m truly not GOD . I tell you what>> the way every one looking at you right now you look so ugly and they knew you are an evil monster who murder so many human . please stop dreaming that you are our GOD the stinky and ugly guy like you should not have born just to hurt the other . I do not think this animal will last that long he is not going to past 2023 as the way I see

Leave a Reply

Submit Comment