លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ

ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
លោក ញឹម សុខន | ២៣ វិច្ឆិកា ២០២១ | ម៉ោង ១៤:០៤
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចុះសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅខេត្តកំពង់ចាម ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)


មេដឹកនាំបក្សកាន់អំណាច បង្ហាញជំហរជាថ្មីទៀតពីការប្រើវិធានបិទខ្ទប់ការប៉ុនប៉ងវិលត្រលប់​មកប្រ​ឡូក​​ក្នុ​ង​ឆាកនយោបាយវិញ ចំពោះ​​ក្រុមអ្នក​នយោបាយ​ដែលលោកហៅថា «ជ្រុលនិយម» បើទោះ​បីមា​នការគាបសង្កត់ពីអន្តរជាតិក៏ដោយ ក្រោមហេតុផលដើម្បីការពារស្ថិរភាពនយោបាយសម្រាប់ប្រទេស។

ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្ត​ភា​ព​កម្ពុជា-ចិន «ស្ទឹងត្រង់-ក្រូចឆ្មារ» នាថ្ងៃអង្គារនេះ។

ក្នុងពិធីនោះ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ថ្លែង​ថា ប្រទេសប្រជាធិបតេយ្យដែលគាំទ្ររបបរដ្ឋប្រហារ​យោធា ទម្លាក់ស​ម្ដេច​ព្រះ​នរោត្ដម សីហនុ អំឡុង​ឆ្នាំ​១៩៧០ និងគាំទ្រអាសនៈខ្មែរក្រហម នៅអង្គការសហប្រជាជាតិ រយៈ​១២ឆ្នាំ ដោយថា បើទោះបីប្រទេសលោកសេរីទាំងនោះបានដឹងថា របបខ្មែរក្រហមបានកាប់ស​ម្លាប់​ពលរដ្ឋខ្មែរក៏ដោយ។

បញ្ហានេះ លោកគូសបញ្ជាក់ថា ប្រទេសទាំងនោះមិនបានបង្ហាញពីការសោកស្ដាយណាមួយពីកំហុសរបស់​ពួក​គេដែលរុញកម្ពុជាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលនោះឡើយ ខណៈលោកថា លោកបានយកជីវិតធ្វើជាដើមទុន ដើម្បីរំដោះប្រទេសជាតិចេញពីរបបកាប់សម្លាប់នោះ រហូតមក​ដល់​បច្ចុប្បន្ន។

លោកថា៖ «សូមបញ្ជាក់ជូនឱ្យ​ហើយ​ ក្នុង​តម្លៃណាក៏​ដោយ ហ៊ុន សែន មិន​ឱនក្បាល​ទទួល​យក​ការ​គាបសង្កត់​ណាមួយ​ដែលនាំទៅដល់អស្ថិរភាពនិងបាត់សន្តិភាពរបស់ប្រទេសទេ។ ហ៊ុន សែន សូមប្រ​កា​​សជាថ្មីម្តងទៀត​នៅស្រុកកំណើតរបស់ខ្លួន ទោះបីអូសបន្លាយអាណត្តិរបស់ខ្ញុំ​ប៉ុន្មាន​អាណត្តិតទៅ​ទៀ​ត​ក៏ដោយ ​ស្រេច​ក្បាលចិ​ត្តខ្ញុំ […]​ អ៊ីចឹងទុកឱ្យខ្ញុំលេងជាមួយពួកអាជ្រុលនិយមនោះ»។

យ៉ា​ងណា លោកបន្តកោតសរសើរប្រទេសចិនដែលបាន​​ផ្ដល់វ៉ាក់​សាំង​ប្រឆាំង​កូវីដ-១៩ និង​ជំនួយ​ផ្សេងៗតប​តាម​ការ​ចង់​បាន​របស់​កម្ពុជា ដែល​ថា​ ការណ៍​នេះខុស​ពី​ប្រទេស​មួយ​ចំនួន។

ប្រតិកម្ម​របស់​នាយករដ្ឋមន្ត្រីនេះ ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​​ដាក់​ទណ្ឌកម្ម​​​មន្ត្រីយោធា​​ជាន់​ខ្ពស់​កម្ពុជា​ ​ពីរ​​​រូបបន្ថែម​​ទៀត រួមមាន លោក ចៅ ភិរុណ​ និង​លោក​ ទៀ វិញ​ ដោយ​ចោទថា​​បានប្រើប្រាស់​តួនាទី​របស់​ខ្លួន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ពាក់​ព័ន្ធ​​នឹង​​គម្រោង​​សាងសង់និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ នៅ​ក្រុង​ព្រះសីហនុ។

គិត​ត្រឹម​​​ខែ​វិច្ឆិកា ឆ្នាំ២០២១​​នេះ មន្ត្រី​ជាន់ខ្ពស់យោធាកម្ពុជា ៤រូប និងឧកញ៉ាម្នាក់ ត្រូវបានសហរដ្ឋអាមេរិក​ដាក់​​ទណ្ឌកម្ម​ក្រោមច្បាប់នេះ ក្នុងនោះ​ រួម​មាន លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក គន់ គីម ​អនុ​ប្រធាន​ទី១ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​​មហន្តរាយ និង​ឧកញ៉ា ទ្រី ភាព។ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បាន​ដាក់ទណ្ឌកម្ម​​ក្រុមហ៊ុនរដ្ឋ​ចិន UDG នៅខេត្តកោះកុងផងដែរ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ប្រកាស​បន្ត​វិធាន​បិទខ្ទប់​ដៃគូ​ប្រកួត​ដែល​លោកសេរី​គាំទ្រ"

  1. Anonymous says:

    YES … the peaceful man of the world as usual in every ceremony HUN SEN using that stage to preaching his evil mind . I some time wideness when HUN SEN need to retaliation to his enemy he call his fresh new witch is spreading his retaliate news to every one. I’m watching you yesterday on that bright across Mekong river from the start to the end all I hear was retaliated not thing else beside your opposition that going to put you down soon . I also noted not that many people who yell to support you as usual because they are sick and tied to all your evil speak.my word to all Cambodian inside the country please do not believe in what that ugly evil monster speaking we are Cambodian over sea following this evil man every trick he have done every word he talk . HUN SEN should be shameful to talk lie because we already knew what going on after all it just make us hat him even more. I know CHHEAM SREK SBEKHOV soon

Leave a Reply

Submit Comment