ជនសង្ស័យ​ជា​អ្នក​សម្លាប់​លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន គេ​មាន​មន្ទឹល​ថា ​ជា​ឃាតក​សិប្បនិម្មិត

ដោយ សេក បណ្ឌិត
2021-11-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ជនសង្ស័យ​ជា​អ្នក​សម្លាប់​លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន គេ​មាន​មន្ទឹល​ថា ​ជា​ឃាតក​សិប្បនិម្មិត

កម្មករសំណង់​ឈ្មោះ សៀង ឆរ័ត្ន ហៅ ធំ អាយុ ២៩ឆ្នាំ នៅ​ភូមិ១ នៅ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ត្រូវ​បាន​អាជ្ញាធរ​ឃាត់​ខ្លួន កាល​ពី​រសៀលថ្ងៃ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយ​សង្ស័យ​ថា​ បាន​សម្លាប់​លោក ស៊ិន ខុន។ រូប៖ ហ្វេសប៊ុក


មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​មានមន្ទិល​សង្ស័យ​ថា ឃាតក​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន​នោះ គឺ​ជា​ឃាតក​សិប្បនិម្មិត។ ប្រតិកម្ម​របស់​បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​នេះ កើតមាន​ក្រោយ​ពេល​អាជ្ញាធរ​ចាប់​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​បាន​សារភាព​ថា ខ្លួន​សម្លាប់​លោក ស៊ិន ខុន ជា​រឿង​គំនុំ​ផ្ទាល់ខ្លួន។

មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ឃ្លាំមើល​សិទ្ធិមនុស្ស​ស្នើ​អាជ្ញាធរ​ឱ្យ​វែក​មុខ​ឃាតក​ពិត ដើម្បី​រក​យុត្តិធម៌​ជូន​ដល់​ជន​រង​គ្រោះ។

មន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ក្រៅ​ប្រទេស លោក ម៉ន ផល្លា ប្រាប់​វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣វិច្ឆិកា​ថា ករណី​រំលោភបំពាន​លើ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​តែងតែ​កើតមាន​ជាហូរហែ ហើយ​រដ្ឋាភិបាល​លោក ហ៊ុន សែន ពុំ​ដែល​ចាប់ខ្លួន​ឃាតក​ពិត​ប្រាកដ​បាន​ម្ដង​ណា​ឡើយ។ លោក​ជឿ​ថា ឃាតក​ដែល​សម្លាប់​លោក ស៊ិន ខុន នោះ​គឺ​គ្រាន់តែ​ជា​ឃាតក​ក្លែងក្លាយ​ដែលគេ​ជួល​មក ដើម្បី​បំភាន់​មតិ​សាធារណជន​ប៉ុណ្ណោះ៖ «ខ្ញុំ​មាន​ជំនឿ​មួយ​ថា អ្នក​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្ដែង​មិន​ទាន់​ត្រូវ​បាន​វែកមុខ​ពិតប្រាកដ​ទេ ហើយ​ប្រហែល​គ្រាន់​តែ​ជា​ការ​រក​ឃាតក​សិប្បនិម្មិត​មួយ ដើម្បី​បង្ហាញ​ដូច​ករណី​សម្លាប់​លោក​បណ្ឌិត កែម ឡី កន្លង​មក​ហើយ​អ៊ីចឹង​បាទ»។

ចំណែក​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី យល់ឃើញ​ថា ករណី​ឃាតកម្ម​លើ​លោក ស៊ិន ខុន នេះ ជា​រឿង​នយោបាយ​ ពុំ​មែន​ជា​ករណី​គំនុំ​ផ្ទាល់​ខ្លួន​ដូច​ការ​ឆ្លើយ​បំភ្លឺ​របស់​ឃាតក​ឡើយ៖ «ខ្ញុំ​គិត​ថា នេះ​ក៏​ជា​រឿង​នយោបាយ​មួយ​ដែរ ព្រោះ​អី យើង​ឃើញ​កន្លង​មក​តែងតែ​ប្រព្រឹត្ត​បែប​នេះ»

ដោយឡែក​ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស (ADHOC) លោក នី សុខា លើក​ឡើង​ថា តុលាការ​ចាំបាច់​ត្រូវតែ​លាតត្រដាង​ការ​ពិត ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​របស់​មហាជន ពីព្រោះ​កន្លងមក​ឃាតក​ពិតប្រាកដ​តែងតែ​រួចផុត​ពី​សំណាញ់​ច្បាប់​រហូត៖ «រឿង​នេះ​វា​ជា​រឿង​មួយ​ដែល​ជា​ចំណាប់​អារម្មណ៍​របស់​មហាជន​ច្រើន​ណាស់ ដូច្នេះ​បើ​សមត្ថកិច្ច​មិនបាន​បង្ហាញ​ឱ្យ​មាន​ជា​តម្លាភាព ឱ្យ​មាន​ជា​ភស្តុតាង​ត្រឹមត្រូវ​ទេ អា​ហ្នឹង​ប្រហែល​ជា​អាច​វា​ស្ថិត​នៅ​ក្នុង​ការសង្ស័យ​របស់​មហាជន​រហូត»។

ប្រតិកម្ម​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​មន្ត្រី​សង្គម​ស៊ីវិល​នេះ កើតឡើង​ក្រោយពី​អាជ្ញាធរ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ដែល​សារភាព​ថា ខ្លួន​បាន​សម្លាប់​ជន​រង​គ្រោះ ដោយសារ​គំនុំ​ផ្ទាល់​ខ្លួន។

ទាក់ទង​នឹង​រឿង​នេះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សាន សុខសីហា សុំ​មិន​បកស្រាយ​បំភ្លឺ​ទេ​ជុំវិញ​ករណី​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​សួរ​ទៅ​ខាង​កងរាជអាវុធហត្ថ និង​តុលាការ​ជំនួស​វិញ។ ចំណែក​អ្នក​នាំ​ពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី និង​អ្នក​នាំ​ពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក កែវ សុធារ សុំ​មិន​បកស្រាយ​បំភ្លឺ​ដូច​គ្នា​ដែរ ដោយ​ពួក​លោក​ថា មិន​បាន​ដឹង​រឿង​អ្វី​ទាំង​អស់ និង​ថា តុលាការ​កំពុង​តែ​ចាត់ការ​តាម​នីតិវិធី​ហើយ។

កាសែត​ក្នុងស្រុក​បាន​ចុះ​ផ្សាយ​កាល​ពី​ម្សិលមិញ​ថា ឃាតក​មានឈ្មោះ សៀង ឆរ័ត្ន ហៅធំ ភេទ​ប្រុស អាយុ ២៩ឆ្នាំ មុខរបរ​ជាង​សំណង់ ទីលំនៅ​ភូមិ១ សង្កាត់​ជ្រោយ​ចង្វា ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ត្រូវ​បាន​ឃាត់​ខ្លួន កាល​ពី​វេលា​ម៉ោង ១និង ៤០នាទី រសៀល ថ្ងៃ​ទី២២ ខែវិច្ឆិកា។ ប្រភព​ដដែល ឱ្យ​ដឹង​ថា ជនសង្ស័យ​បាន​សារភាព​ថា ការ​ប្រើ​ហិង្សា​កាប់​សម្លាប់​នេះ​ផ្ដើម​ចេញ​ពី​គំនុំ​ដោយ​ខឹង​ជន​រង​គ្រោះ​ផឹក​ស្រា​ស្រវឹង​ទៅ​ឡូឡា​នៅ​កន្លែង​ប្អូន​របស់​ខ្លួន​ជួសជុល​ម៉ូតូ រួច​ក៏​យក​កាំបិត​កាប់​តែ​ម្ដង។ អាជ្ញាធរ​បាន​បញ្ជូន​ជនសង្ស័យ​រូប​នោះ​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវ​ច្បាប់។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សាច់ញាតិ​ជន​រងគ្រោះ ដើម្បី​សាកសួរ​អំពី​ការ​យល់​ឃើញ​ជុំវិញ​ការ​អះអាង​របស់​សមត្ថកិច្ច​ថា ចាប់​ឃាតក​នេះ​បាន​ទេ។

អ្នក​លេង​បណ្ដាញ​សង្គម​ជាច្រើន​បាន​រិះគន់​អាជ្ញាធរ ចំពោះ​ការ​ចាប់​ខ្លួន​ឃាតក​ព្រោងព្រាត។ ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ពិន ចន្ថា (Pen Chantha) ចូល​ខំមិន (Comment) តប​ថា “និយាយ​អ្វី​ក៏បាន ព្រោះ​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ជនល្មើស​ចេញ​មក​សារភាព​ទៀត គ្រប់យ៉ាង​ឱ្យ​រហ័ស​ចប់​កុំ​ឱ្យ​មាន​រឿង​ច្រើន។

ជាមួយ​គ្នា​នេះ​ដែរ យុវជន​ឈឺឆ្អាល​បញ្ហា​សង្គម​លោក គង់ រ៉ៃយ៉ា បាន​បង្ហោះ​សារ​ក្នុង​ហ្វេសប៊ុក​របស់​លោក​ដោយ​បញ្ចេញ​មតិ​យោបល់​ថា “ព័ត៌មាន មាន​ប្រភព​មិន​គ្រប់គ្រាន់​មិន​ទាន់​អាច​ទទួល​យក​បាន​ទេ។ ត្រូវ​ការ​ចម្លើយ​ពី​ជាង​ធ្វើ​ម៉ូតូ និង​អ្នក​នៅ​កន្លែង​ផឹកស៊ី អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់ មិត្តភ័ក្ដិ​ជន​រង​គ្រោះ​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍។ លោក​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ស៊ើបអង្កេត​បន្ថែម ជុំវិញ​ករណី​ឃាតកម្ម​នេះ”។

យុវជន​បក្ស​សង្គ្រោះ​ជាតិ​ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ​លោក ស៊ិន ខុន អាយុ ៣១ឆ្នាំ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម ព្រួត​កាប់​ត្រូវ​ជា​ច្រើន​កាំបិត​នៅ​លើ​ដងខ្លួន បណ្ដាល​ឱ្យ​ដាច់​ជើង​មួយ​ចំហៀង​ត្រឹម​ភ្លៅ​នៅ​មាត់​ទន្លេ​ក្បែរ​វត្ត​ចាស់ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១យប់ ឈាន​ចូល​ថ្ងៃ​ទី២១ ខែវិច្ឆិកា។ នៅត្រង់​ក្បាល និង​ខ្នង​សាកសព​មាន​ស្នាម​កាំបិត​កាប់​ដាច់​ជាច្រើន​កន្លែង​ដែរ។ កាល​នៅ​មាន​ជីវិត លោក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​មនុស្ស​ដែល​មាន​ចរិត​ស្លូតបូត​មិន​ចេះ​មាន​គំនុំ​នឹង​នរណា ឬ​ចេះ​ផឹកស៊ី​ឡើយ និង​ក៏​ជា​យុវជន​មួយ​រូប​ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល និង​បញ្ហា​នានា​នៅ​ក្នុង​សង្គម។ លោក​ធ្លាប់​ត្រូវ​បាន​គេ​គំរាមកំហែង និង​វាយ​ឱ្យ​របួស​ធ្ងន់ធ្ងរ​រួច​ហើយ​ដែរ​លើ​រូប​រាងកាយ ប៉ុន្តែ​លោក​នៅ​តែ​រក្សា​ជំហរ​របស់​លោក​ដដែល រហូតដល់​ថ្ងៃ​មរណភាព​នេះ។ នៅថ្ងៃទី២៣ ខែវិច្ឆិកា ប្រធាន​សហជីព លោក រ៉ុង ឈុង ដែល​ទើប​នឹង​មាន​សេរីភាព​ពី​ការ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ បាន​ដឹក​នាំ​ក្រុម​យុវជន​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ស៊ិន ខុន នៅ​ឯ​ស្រុកកំណើត ខេត្តតាកែវ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "ជនសង្ស័យ​ជា​អ្នក​សម្លាប់​លោក ស៊ិន ខុន ដែល​អាជ្ញាធរ​ចាប់​បាន គេ​មាន​មន្ទឹល​ថា ​ជា​ឃាតក​សិប្បនិម្មិត"

  1. so socheath says:

    អើ ! អញ្ចឹង អាខា អាសុី ចុយកាដួយស្អុយម៉ែអ្ហែង វាចុយសិប្បនិម្មិតដែរមែនទេ អាពូជសំផឹង ?
    អានេះយកតាំងពីកាដួយស្ញេញប្រពន្ធវាដូរសក្តិ៍ខ្យល់ ទីបំផុត វាថា អាខា អាសុី ចុយ
    កាដួយប្រពន្ធវា ថាចុយសិប្បនិម្មិត ?
    ម៉េចដែរ អាសិប្បនិម្មិត ?
    កាដួយប្រពន្ធអ្ហែង ងាខា អាសុី បុកឡោកដូចប្រហោងលូ អាហ្នឹងសិប្បនិម្មិតដែរ ?

  2. Anonymous says:

    I’m sick and tied to see this HUN SEN’s animal supporter comment . I wonder what this animal have been born from . WELL ..all I think is >>all that ugly evil monster supporter must be the same shit like this guy . too bad so sad if there is a good leader all these guy should stay in jail instate of talking bold shit

Leave a Reply

Submit Comment