អ្នកវិភាគ​យល់ថា ​ជំនួប​ទូតវៀតណាមថ្មី​ជាមួយ​លោក ហ៊ុន សែន ជា​ការ​រំឭក​ឡើង​វិញ​ដល់​កម្ពុជា​កុំឱ្យ​ភ្លេច​ផលប្រយោជន៍​វៀតណាម

ដោយ សុជីវី
2021-11-24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​យល់ថា ​ជំនួប​ទូតវៀតណាមថ្មី​ជាមួយ​លោក ហ៊ុន សែន ជា​ការ​រំឭក​ឡើង​វិញ​ដល់​កម្ពុជា​កុំឱ្យ​ភ្លេច​ផលប្រយោជន៍​វៀតណាម

(ឆ្វេង) លោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មីប្រចាំនៅ​កម្ពុជា​ចូលជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព កាលពី​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១។ រូប៖ ហ្វេសប៊ុក SMP


អ្នក​វិភាគ​យល់ថា ​ជំនួប​មន្ត្រីទូតវៀតណាម​ថ្មី​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​ការ​រំឭក​ឡើងវិញ​អំពី​កាតព្វកិច្ច​របស់​កម្ពុជា​ចំពោះ​ផលប្រយោជន៍​វៀតណាម។ ការ​លើក​ឡើង​បែប​នេះ កើត​មាន​ក្រោយ​ពេល​ឯកអគ្គរដ្ឋទូត​វៀតណាម​ថ្មីលោក ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បាន​ចូលជួប​លោក ហ៊ុន សែន នៅវិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី២៤ ខែវិច្ឆិកា។

ឯកអគ្គរដ្ឋទូត​រូបនេះ ​បានថ្លែង​អំណរគុណ​ដល់រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ផ្ដល់​បរិក្ខាពេទ្យ និង​វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩ ដល់​វៀតណាម​។

ជាការ​ឆ្លើយ​តបលោក ហ៊ុន សែន មាន​ប្រសាសន៍​ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាម គឺបំពេញ​ឱ្យ​គ្នាទៅវិញទៅមក។ លោក​បាន​លើកទឹកចិត្ត​ឱ្យ​ឯកអគ្គរដ្ឋទូត​វៀតណាមថ្មី ផ្ដោត​ការយកចិត្តទុកដាក់​ពង្រីក​ពាណិជ្ជកម្ម​ជាមួយគ្នា។ លើសពីនេះ លោក​ ហ៊ុន សែន ក៏ចង់​ឱ្យមាន​កិច្ចព្រមព្រៀង​រវាង​ប្រទេសទាំងពីរ ជាពិសេស​លើ​វិស័យ​កសិកម្ម ដូចជា​ការធ្វើ​កសិកម្ម​តាមព្រំដែន ការ​ផ្គត់ផ្គង់​វត្ថុធាតុដើម ពូជដំណាំ និង​ការ​ប្រើប្រាស់​ទឹក​តាម​ព្រំដែន​ជាដើម ព្រម​ទាំង​ការបើក​ការហោះហើរ​ត្រង់​ឡើងវិញ​រវាង​ប្រទេស​ទាំងពីរ។

ជុំវិញ​រឿងនេះ អ្នកវិភាគ​នយោបាយលោក គឹម សុខ យល់ថា​ ជំនួបនេះ វៀតណាម​គ្រាន់តែ​ចង់រំឭក​ដល់​លោក ហ៊ុន សែន ឡើងវិញ ​អំពី​កាតព្វកិច្ច​ដែល​ត្រូវ​ផ្ដល់ប្រយោជន៍​ដល់​ប្រទេស​វៀតណាម​ប៉ុណ្ណោះ។ លោកបន្តថា ​ពាណិជ្ជកម្ម​រវាង​វៀតណាម​និង​កម្ពុជា​មាន​ន័យ​ថា លោក ហ៊ុន សែន ​បំពេញ​ប្រយោជន៍​សេដ្ឋកិច្ច​ធំ​ដល់​ប្រទេស​វៀតណាម ហើយ​វៀតណាម​បំពេញ​​មកវិញ​នូវ​ការការពារ​អំណាច​ផ្ដាច់​ការ​របស់​លោក​ហ៊ុន សែន វិញ៖ «ការ​ដែល​ទូត​វៀតណាម​ទៅជួប​ក្រុម​លោក ហ៊ុន សែន នេះ ជាការរំឭក​ថា​ប្រសិនបើ​ក្រុមលោក ហ៊ុន សែន ការពារ​ចិនពេកទៅហើយ​នៅ​សមុទ្រចិនខាងត្បូង ដូច្នេះ​ត្រូវ​ផ្ដល់​ផលប្រយោជន៍​ផ្សេងៗទៀត កាន់តែ​ធំ​ទៅឱ្យ​វៀតណាម ជាការ​ដោះដូរ​កុំឱ្យ​វៀតណាម​ខឹងសម្បារ​ជាមួយ​នឹង​ក្រុម​លោក ហ៊ុន សែ»

លោក គឹម សុខ យល់ថា ថ្វីបើ​លោក ហ៊ុន សែន ​កំពុង​តែងាកទៅរក​បង្អែក​ចិនខ្លាំង​ ដោយ​ប្រើប្រាស់​វេទិកា​អាស៊ាន​ដើម្បី​ជួយពង្រីក​មុខមាត់​ចិននៅលើឆាក​អន្តរជាតិ​ក៏ពិតមែន  កម្ពុជាក៏​នៅតែ​រក្សា​ប្រយោជន៍​ដល់វៀតណាម​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "អ្នកវិភាគ​យល់ថា ​ជំនួប​ទូតវៀតណាមថ្មី​ជាមួយ​លោក ហ៊ុន សែន ជា​ការ​រំឭក​ឡើង​វិញ​ដល់​កម្ពុជា​កុំឱ្យ​ភ្លេច​ផលប្រយោជន៍​វៀតណាម"

  1. Anonymous says:

    OH ….YES….his former boss come to hunting him right now

Leave a Reply

Submit Comment