កញ្ញា ភួន កែវរស្មី៖ «ការផ្តល់ពានអ្នកការពារឈានមុខដល់យើង បង្ហាញថាសកម្មភាពរបស់យើងមិនខុសច្បាប់ទេ»

កម្ពុជា-សង្គម
25/11/2021 – 07:18
ដោយ៖ ញឹម សុផល
RFI

ក្រុមយុវជនសកម្មជនមាតាធម្មជាតិ0ចំនួន៦រូប © សហការី


ក្រុមយុវជន​សកម្មជន​មាតាធម្មជាតិ​ ចំនួន៦រូប​ ត្រូវបាន​អង្គការ​ Frontline​ Award​ ផ្តល់​ជ័យលាភី​ពានរង្វាន់​អ្នកការពារ​ឈានមុខ​(Frontline Award)​ ដែលកម្មវិធី​ប្រគល់​ពានរង្វាន់​នេះ​ ប្រព្រឹត្ត​ទៅកាល​ពីថ្ងៃពុធ​ម្សិលមិញ​ នៅទីក្រុង​ Dublin​ ប្រទេស​អៀកឡង់​ ត្រូវនឹង​ពេលយប់​នៅកម្ពុជា។​ ជាមួយគ្នា​នេះ​ ស្ថាប័ន​ និងបុគ្គល​ ដែលទទួល​បានពាន​រង្វាន់​ដូចគ្នា​នេះចំនួន​៥ទៀត​ គឺមាន​មកពីប៉ាឡេស្ទីន​ សេរ៉ាឡេអូន​ បេឡារ៉ុស​ ព័រទុយហ្គាល់​ និងប្រេស៊ីល។​ កញ្ញា ភួន កែវរស្មី​ យុវតីម្នាក់​ ក្នុងចំណោម​យុវជន៦នាក់​ នៃសកម្មជន​មាតាធម្មជាតិ​ បានថ្លែង​ប្រាប់វិទ្យុ​បារាំង RFI​ នៅថ្ងៃនេះថា​ ពានរង្វាន់​នេះគឺជាកិត្តិយស​មួយដ៏ធំធេង​ ដែលបង្ហាញ​ពីការលើកទឹកចិត្ត​ដោយអន្តរជាតិ​ និងមានការគាំទ្រ​ដោយពលរដ្ឋ​ខ្មែរ​ លើសកម្មភាព​ការពារបរិស្ថាន​របស់ពួកគេ​ បើទោះ​ណាជា​រដ្ឋាភិបាល​មិនទទួលស្គាល់​ក៏ដោយ។

សូមស្តាប់ការលើកឡើងរបស់កញ្ញា ភួន កែវរស្មី តាមការសាកសួរពី ញឹម សុផល៖

សូមបញ្ជាក់ថា​ សកម្មជន​មាតាធម្មជាតិ​ទាំង៦រូប​ ម្នាក់ៗ​បានជាប់ពន្ធនាគារ​ជាច្រើនខែ​ ចាប់តាំង​ពីខែ​មិថុនា​ឆ្នាំ២០២១​មក​ ដោយសារ​តែការធ្វើ​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​ និងបរិស្ថាន​របស់ពួកគេ​កន្លង​មក។​ ក៏ប៉ុន្តែ​អាជ្ញាធរ​យល់ថា​សកម្មភាព​របស់​ក្រុមយុវជន​ទាំងនេះ​ បាន​បង្កប់​នូវអំពើ​មិនស្របច្បាប់​ មានគោលដៅ​ប្រឆាំង​ និងផ្តួលរំលំ​រដ្ឋាភិបាល​ ដោយមាន​ជនបរទេស​នៅពីក្រោយ។​ ពួកគេ​ត្រូវបាន​អាជ្ញាធរ​ចាប់ដាក់​ពន្ធនាគារ​តាមរយៈ​អំណាច​តុលាការ​ជាបន្តបន្ទាប់​ ទើបតែនៅយប់​ថ្ងៃទី១២​ ខែវិច្ឆិកា​ កន្លងទៅ​ សកម្មជន​បរិស្ថាន​ទាំង០៦រូប​ រួមមាន​ ថុន រដ្ឋា​ ភួន កែវរស្មី​ ឡុង គន្ធា​ យីម លាងហ៊ី​ លី ចន្រ្ទដារ៉ាវុធ​ និង ស៊ុន រដ្ឋា​ ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​ឡើងវិញ​ និងខ្លះ​ស្ថិតនៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន៕

What Next?

Recent Articles

One Response to "កញ្ញា ភួន កែវរស្មី៖ «ការផ្តល់ពានអ្នកការពារឈានមុខដល់យើង បង្ហាញថាសកម្មភាពរបស់យើងមិនខុសច្បាប់ទេ»"

  1. Anonymous says:

    congratulation every one you are the young that will be the better generation of our nation . I knew from the start those evil leader can not stop you from loving your own nation . HUN SEN was a KBOTH CHEATH person he can not win over this Cambodian nation by using any kind of communist trick . we Cambodian knew HUN SEN trying to be the owner of Cambodia and it nation just like the north KOREA dream on Mr the ugly evil monster like you should not have been born on this land of Cambodia instated you should have been in hell because you did not even know who you are. do not dream to be our GOD as we seeing you as an uneducated ugly evil monster . stop your dream Mr yo should go and reflecting yourself in a mirror to see how ugly you are than you will suicide yourself and no more dream of being our good GOD

Leave a Reply

Submit Comment