អ្នកឆ្លង​ជំងឺ​កូវីដ-១៩​នៅ​កម្ពុជា​កើន​ដល់​ជាង​១២ម៉ឺន​នាក់ និង​អ្នកស្លាប់​ជិត​៣ពាន់​នាក់

កូវីដ-១៩ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ២៥ វិច្ឆិកា ២០២១ | ម៉ោង ១៣:២២
VOD

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។

មន្ត្រីជំនាញសុខាភិបាលរៀបចំបូជាសពបុរសអាយុ៦៤ឆ្នាំម្នាក់ដែលមានជំងឺកូវីដ-១៩ នៅឈាបនដ្ឋានវត្តព្រែកស្វាយ ស្ថិតក្នុងសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១។ (វេបសាយ៖ រដ្ឋបាលខេត្តកោះកុង/ kohkong.gov.kh)


កម្ពុជា​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ថ្មី ចំនួនជាង៣០​នាក់បន្ថែមទៀត (យោងតាមលទ្ធផលបញ្ជាក់ដោយ PCR test) ដែលធ្វើឱ្យអត្រាអ្នកឆ្លងសរុបគិត​មកដល់ថ្ងៃម្សិលមិញនេះ កើនដល់ជាង១២០ ០០០នាក់ ខណៈ​អ្នកស្លាប់​ដោយ​សារជំងឺនេះកើនដល់ជិត៣ ០០០នាក់។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា​ ករណីឆ្លងជំងឺកូវីដ-១៩ថ្មី ដែលរកឃើញកាលពីថ្ងៃម្សិលមិញ ​មានចំនួន៣២នាក់ ក្នុងនោះមានករណីនាំចូលពីក្រៅប្រទេសចំនួន៧នាក់ ខណៈ​អ្នកស្លាប់​ដោយសារជំងឺ​នេះ​​ចំនួន៤នាក់​​ ក្នុងនោះមាន៣នាក់​​​មិនបានចាក់វ៉ាក់សាំង។ សម្រាប់អ្នកជាសះស្បើយថ្មីវិញ ក្រសួងថាមានចំនួន៣០នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ០០៩​នាក់ ក្នុង​នោះ​ អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៦ ៣៨៧នាក់ អ្នកស្លាប់កើនដល់​ចំនួន​២ ៩១៨នាក់ និងករណីនាំចូលពីក្រៅប្រទេសចំនួន១៩​ ៨០០នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment