ក្រសួង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​និង​ការពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​កូវីដ-១៩​ប្រភេទ​ថ្មី ​(B.1.1.529)

កូវីដ-១៩ព័ត៌មានជាតិសុខភាព
លោក សេង ថៃ | ២៧ វិច្ឆិកា ២០២១ | ម៉ោង ១៦:០៤
VOD

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)

ក្រុមមន្ត្រីជំនាញសុខាភិបាលកំពុងដំណើរការយុទ្ធនាការយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ ចំពោះអាជីវករនៅតាមផ្សា​រ​ និងប្រជាពលរដ្ឋនៅជុំវិញ​ផ្សារ​ ទូទាំងខេត្តកែប ដែលត្រូវបានរៀបចំដំបូងនៅបរិវេណខាងជើងផ្សារក្តាម នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកែប)


ក្រសួង​សុខាភិបាល​បាន​អំពាវនាវ និង​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យ​មានការ​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ពី​ការ​ឆ្លង​ជំងឺកូវីដ-១៩ ប្រភេទ​ថ្មី (B.1.1.529) ដែល​ក្រុម​បច្ចេកទេសរបស់​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់​ឈ្មោះ​ថ្មី​នៃវីរុស​នេះ​ថា «អូមីក្រុង (Omicron)»។

បើតាម​ការជូនព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​នៅថ្ងៃសៅរ៍​នេះ​ថា ស្ថានភាព​នៃ​ការ​ចម្លង​វីរុសកូវីដ-១៩ នៅ​តាម​បណ្តា​ប្រទេសលើ​សកល​លោក និង​នៅក្នុង​តំបន់ មាន​ការ​វិវត្តន៍​ដោយ​មានការ​បំប្លែង​ខ្លួន​នៃវីរុសកូវីដ-១៩​ថ្មីៗ ដែល​ជាការ​ព្រួយបារម្ភ​របស់​ពិភពលោក​នូវកំណើន​នៃការ​ចម្លង​វីរុសកូវីដ-១៩​បំប្លែង​ខ្លួន​នេះ។

សេចក្តី​ប្រកាស​បន្ត​ថា ក្នុងពេល​ថ្មីៗ​នេះ មានការ​លេច​ចេញ​នូវ​វីរុស​កូវីដ-១៩​បំប្លែង​ថ្មី B.1.1.529 ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​រាយការណ៍​ពីការ​រក​ឃើញ​វីរុស​បំប្លែង​ថ្មីនេះ នៅតាម​បណ្តា​ប្រទេស​មួយ​ចំនួន​លើ​សកល​លោក ខណៈអ្នកបច្ចេកទេស​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​សំដែង​ការព្រួយ​បារម្ភ​ពី​លទ្ធភាព​នៃ​ការ​ចម្លង​រហ័ស​របស់​វ៉ារ៉្យង់ B.1.1.529 នេះ និង​បាន​កំណត់​ឈ្មោះថ្មី​នៃ​វីរុស​នេះ​ថា «អូមីក្រុង (Omicron)»។

វីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី អូមីក្រង់ (Omicron) ដែលមានសមត្ថភាពចម្លងខ្លាំងជាងវីរុសកូវីដ-១៩ប្រភេទ Delta ត្រូវបាន​រក​ឃើញ​ដំបូង​គេ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សុខាភិបាល​នៅ​ពេល​នេះ​កម្ពុជា​នៅមិនទាន់​រកឃើញ​មាន​ជំងឺ​នេះ​ឆ្លង​មក​កម្ពុជា​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន «៣ការពារ ៣កុំ» ឱ្យបានហ្មត់ចត់ រាយការណ៍​ជូន​អាជ្ញាធរ​មូលដ្ឋាន ឬ​គ្រូពេទ្យ​ដែល​នៅ​ក្បែ​អំពី​ករណី​សង្ស័យ​ណា​មួយ និង​ត្រូវ​ជំរុញ​ប្រជាពលរដ្ឋ​ឱ្យទៅ​ទទួល​ការ​ចាក់វ៉ាក់សាំង​កូវីដ-១៩​ ឱ្យ​បាន​គ្រប់ៗ​គ្នា៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles