អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៥ នាក់​ទៀត​បាន​ស្លាប់ ខណៈ​អ្នកឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​ត្រឹម​ជាង​ ២០ ​នាក់

កូវីដ-១៩ព័ត៌មានជាតិសុខភាព
លោក សេង ថៃ | ២៧ វិច្ឆិកា ២០២១ | ម៉ោង ១៦:៣៥
VOD

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)

ក្រុមគ្រូពេទ្យរៀបចំសពបុរសម្នាក់អាយុ៦០ឆ្នាំដែលមានជំងឺប្រចាំកាយផង រស់នៅភូមិរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃ០៥ ខែសីហា ឆ្នាំ២០២១ ក្រោយបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកជាំក្សាន្ត។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តព្រះវិហារ)


ក្រសួង​សុខាភិបាល​ បាន​ប្រកាស​នៅ​ថ្ងៃសៅរិ៍​នេះ​ថា អ្នក​ជំងឺកូវីដ-១៩​ចំនួន​ ៥ នាក់​ទៀតបាន​ស្លាប់ ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ស្លាប់​សរុប​នៅកម្ពុជា​បាន​កើន​ឡើង​ដល់ ២ ៩២៧ នាក់។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល​ដដែល ក្រសួង​បាន​រក​ឃើញអ្នក​ឆ្លង​ជំងឺ​កូវីដ-១៩​ថ្មី ដែល​លទ្ធផល​បញ្ជាក់​ដោយ​ម៉ាស៊ីន​ធ្វើ​តេស្ត PCR គឺ​មាន​ចំនួន ​២៦ នាក់។ ចំនួន​នេះ​បាន​ធ្លាក់​ចុះ ៣នាក់ បើ​ប្រៀបធៀប​នឹង​ថ្ងៃម្សិលមិញ។ ក្រៅពី​នេះក្រសួង​ក៏បាន​បញ្ជាក់​​ថា នៅថ្ងៃ​នេះ​មាន​អ្នក​ជា​សះស្បើយ​ចំនួន ២៩​ នាក់។

សរុប​ជា​រួម​មក គិត​ត្រឹម​ថ្ងៃសៅរ៍​នេះ កម្ពុជា​មាន​អ្នកឆ្លង​ជំងឺកូវីដ-១៩​នៅ​ទូទាំង​ប្រទេសចំនួន ១២០ ០៦៤ នាក់ ក្នុង​នោះព្យាបាល​ជា​សះស្បើយ​​ចំនួន ១១៦ ៤៤៦ នាក់ ស្លាប់ ២ ៩២៧ នាក់៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles