HRW ថា លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​គឺជា​ការប្រមាថ​លើ​ពលរដ្ឋ​ប្រទេស​នោះ

ដោយ សេក បណ្ឌិត
2022-01-07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

HRW ថា លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​គឺជា​ការប្រមាថ​លើ​ពលរដ្ឋ​ប្រទេស​នោះ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជួប​មេ​​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) នៅ​ប្រទេស​ភូមា នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០២២។ ហ្វេសប៊ុក​លោក ហ៊ុន សែន


អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​ថា​ដំណើរ​ទស្សនកិច្ច​ដោយ​ឯកតោភាគី​របស់ លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា ឬ​ភូមា អាច​បំផ្លាញ​ដល់​ជឿជាក់​របស់​អាស៊ាន​ក្នុង ការ​សម្រុះសម្រួល​វិបត្តិ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​នៅ​ភូមា​។ ការ​លើក​ឡើង​នេះ​ស្រប​ពេល​លោក ហ៊ុន សែន បាន​ទៅដល់​ទីក្រុង​ណៃពិដោ​ថ្ងៃ​ទី​៧ ខែមករា​នេះ ដោយ​បាន​ជួប​ជាមួយនឹង​ដឹកនាំ​រដ្ឋប្រហារ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing)

នាយករង​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ រ៉​ច្ឆ (Human Right Watch) ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថា ការសម្រេចចិត្ត​ដោយ​ឯកតោភាគី​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ឋានៈ​ប្រធាន​ប្តូរ​វេន​អាស៊ាន​ទៅ​ជួប​ជាមួយ​មេដឹកនាំ​យោធា​របស់​លោក មីន អ៊ុងឡាំង (Min Aung Hlaing) គឺជា​ការប្រមាថ​មើលងាយ​ចំពោះ​ពលរដ្ឋ​មីយ៉ាន់ម៉ា​ដែល​ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ដំណើរ​ទស្សនកិច្ច​នេះ។

លោក ហ្វីល រ៉ូបឺតសុន​ថ្លែង​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​នៅ​ថ្ងៃ​នេះ​ថា អំពី​ទង្វើ​អាត្មា​និយាម​របស់​លោក ហ៊ុន សែន បង្ហាញថា​លោក​ចាប់អារម្មណ៍​ក្នុងការ​កសាង​កសាង​កេរដំណែល​ផ្ទាល់ខ្លួន ជាជាង​ស្តាប់​ពលរដ្ឋ​មី​យ៉ាន់​ម៉ា ដែល​កំពុង​ទាម​ទាម​ឱ្យ​មេដឹកនាំ​អាស៊ាន​ជួប​ជាមួយ​មេដឹកនាំ​ដែល​ជាប់ឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន ជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ទៅកាន់​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ដើម្បី​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង ចាប់តាំងពី​រដ្ឋប្រហារ​ផ្តួល​រំលំ​រដ្ឋបាល​ជាប់ឆ្នោត​របស់​លោក​ស្រី (Aung San Suu Kyi) កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ហើយ​កំពុង​ធ្វើ​គំរូ​មិនល្អ​នូវ​ការសម្រេចចិត្ត​ដែល​ល​គ្មាន​លក្ខខណ្ឌ​ជាមុន​ចំពោះ​មេដឹកនាំ​របប​យោធា​ដែល​បាន​ប្រព្រឹត្ត​សម្លាប់​រង្គាល និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ហើយ​ប្រការ​នេះ​បាន​ធ្វើ​ឱ្យ​ខូច​ទឹកចិត្ត​អ្នក​ដែល​តស៊ូ ដើម្បី​ស្តារ​ការគោរព​សិទ្ធិមនុស្ស​ផង​ដែរ សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​សុក្រ​នេះ បាន​ទៅដល់​ទីក្រុង​ណៃពិដោ​(Naypyidaw) ប្រទេស​មីយ៉ាន់ម៉ា ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​យោធា វ៉ូនណា មួង (Wunna Maung) បន្ទាប់​មក​នៅ​រសៀល​នេះ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​យោធា​លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដោយ​មិន​បញ្ជាក់​លំអិត អំពី​ជំនួប​នោះ​ទេ ទោះជា​យ៉ាងណា រដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ជុំវិញ​ជំរុញ​ផែនការ​សន្តិភាព​ចំនួន​៥​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​ដែល​អនុម័ត​ដោយ​រដ្ឋ​សមាជិក​អាស៊ាន​ផង​ដែរ​។ ទោះជា​យ៉ាងណា វត្តមាន​របស់​ដឹកនាំ​ល្បីឈ្មោះ​ខាង​រឹតត្បិត និង​កម្ចាត់​លើ​សកម្មភាព​បក្ស​ប្រឆាំង ព្រមទាំង​រំលោភបំពាន​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​នៅក្នុង​កម្ពុជា​រូប​នេះ​ត្រូវ​បាន​ពលរដ្ឋ​ភូមា​ងើប​តវ៉ា​ទូទាំង​ប្រទេស និង​រង​ការរិះគន់​ពី​ក្រុម​សិទ្ធិមនុស្ស​អំពី​ការ​នឹង​ផ្តល់​ភាព​ស្របច្បាប់​ដល់​របប​យោធា​ដែល​បាញ់សម្លាប់​ជន​ស៊ីវិល និង​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វ​ប​ត្តិ​នយោបាយ ខណៈ​មេដឹកនាំ​អាស៊ាន​ដទៃទៀត​បាន​ឯកភាព​រួមគ្នា មិន​អនុញ្ញាត​ឱ្យ​ចូលរួម​ប្រជុំ​អាស៊ាន​កាលពី​ឆ្នាំមុន។

​ជុំវិញ​រឿង​នេះ​ពលរដ្ឋ​ភូមា​ចាត់ទុក​លោក ហ៊ុន សែន ថា​ជា​មេដឹកនាំ​ផ្ដាច់ការ​របស់​កម្ពុជា​ហើយ​ចង់​សម្រុះសម្រួល​គឺ​មិនអាច​ទៅរួច​នោះ​ទេ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ភូមា​កាន់តែ​ឈឺចាប់​ខ្លោច​ផ្សារ​ថែមទៀត​តែ​ប៉ុណ្ណោះ​។ លោក មីន កូណែង (Min Ko Naing) សកម្មជន​ឈានមុខ​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា​លោក ហ៊ុន សែន នឹង​ប្រឈមមុខ​ការ​តវ៉ា​ទ្រង់ទ្រាយ​ធំ​ជុំវិញ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាស៊ាន ខណៈ​លោក​ជា​មេដឹកនាំ​កាន់អំណាច​យូរ​ជាងគេ​បំផុត​លើ​ពិភពលោក ហើយ​ក្រុម​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​គាត់​ជា​យូរ​មក​ហើយ​ចំពោះ​កា​រប​បង្ក្រាប​លើ​ក្រុមប្រឆាំង ក្រុម​សិទ្ធិមនុស្ស និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

កាលពី​ចុងខែ​មេសា ក្រុម​មេដឹកនាំ​អាស៊ាន​បាន​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​លើ​ចំណុច​អំពាវនាវ​ចំនួន ៥ ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​ចំពោះមុខ​ក្នុង​ប្រទេស​ភូមា​។ ចំណុច​ទាំងនោះ រួមមាន (បញ្ឈប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា (ការ​បង្កើត​ឱ្យ​មាន​កិច្ច​សន្ទនា​បែប​ស្ថាបនា​ក្នុងចំណោម​ភាគី​ពាក់ព័ន្ធ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​សម្រាប់​ប្រយោជន៍​ពលរដ្ឋ (កិច្ច​សម្រុះសម្រួល​ដែល​ត្រូវ​បាន​រៀបចំឡើង​ដោយ​ប្រេសិត​របស់​ប្រធាន​អាស៊ាន​ដោយមាន​ជំនួយ​ពី​អគ្គលេខាធិការ​អាស៊ាន (ការ​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ ហើយ​និង (ដំណើរ​ទស្សនកិច្ច​រប​ស់​ប្រេសិត​ពិសេស និង​គណៈប្រតិភូ​ទៅកាន់​ប្រទេស​ភូមា​ដើម្បី​ជួបពិភាក្សា​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​។​

ទោះជា​យ៉ាងណា របប​យោធា​ភូមា​មិន​បាន​គោរព និង​អនុវត្ត​តាម​គោលការណ៍​ឯកភាព​ទាំងនេះ​ទេ​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​។ យោធា​ភូមា ក្រោម​ការគ្រប់គ្រង​របស់​លោក មីន អ៊ុង​ឡាំង បាន​បន្ត​បង្ក្រាប​ដោយ​ហិង្សា និង​ក្នុង​ថ្លុកឈាម​លើ​ក្រុម​ពលរដ្ឋ​ភូមា​ដែល​ទាមទារ​ចង់បាន​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិ​របស់​ពួកគាត់​ដែល​ជា​ម្ចាស់​ឆ្នោត។

ចាប់តាំងពី​ខែកុម្ភៈ​រហូត​ដល់​ដើមខែ​មករា ឆ្នាំ​២០២២ យ៉ាងហោចណាស់​មាន​ពលរដ្ឋ​ភូមា​ជាង ១​ពាន់​៤​រយ​នាក់ (.៤០០ក្នុង​នោះ​រួម​ទាំង​កុមារ​យ៉ាងហោចណាស់​១០០​នាក់​ផង​ដែរ​ត្រូវ​បាន​គេ​សម្លាប់ ហើយ​មនុស្ស​ជាង ១​ម៉ឺន​១​ពាន់​នាក់​ទៀត (១១.៣០០ត្រូវ​បាន​ចាប់ខ្លួន និង​មួយចំនួន​បាន​បាត់​រត់ចោល​ផ្ទះសម្បែង និង​មួយ​ចំនួន​ទៀត​ចាប់​កាន់​អាវុធ​ដើម្បី​តស៊ូ​ប្រដាប់​អាវុធ​។ ក្រៅ​ពី​នេះ​យោធា​បាន​គាបសង្កត់​ដោយ​ប្រើ​ហិង្សា​លើ​ក្រុមប្រឆាំង​ដោយ​ការ​បាត់​ខ្លួន ការ​ធ្វើ​ទារុណកម្ម និង​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​។ នេះ​បើ​យោង​តាម​ការ​ចងក្រង​ដោយ​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (Assistance Association for Political Prisoners) របស់​ពលរដ្ឋ​មីយ៉ាន់ម៉ា។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ថ្លែង​ថា​សកម្មភាព​របស់​លោក ហ៊ុន សែន ប្រហែល​ជា​មាន​ផលវិបាក​យ៉ាង​ធំ​សម្រាប់​អាស៊ាន ចាប់តាំងពី​ការចរចា​ភាគី​ម្ខាង​របស់​លោក​ជាមួយ​របប​យោធា​ដែល​អាច​បំផ្លាញ​ដល់​មូលដ្ឋាន​នៃ​ការ​ជឿជាក់​របស់​អាស៊ាន​ក្នុង​ការ​សម្រុះសម្រួល​វិបត្តិ និង​ស្វែងរក​ដំណោះស្រាយ​នយោបាយ​។ លើស​ពី​នេះ​គោលការណ៍​ភាពជា​កណ្តាល​របស់​អាស៊ាន ក្នុង​ការ​ឆ្លើយតប​ជាមួយ​អន្តរជាតិ​ចំពោះ​អ្វី​ដែល​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​មី​យ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ស្ថិត​ក្នុង​ហានិភ័យ​ដោយសារ​ដំណើរ​ទស្សនកិច្ច​ដែល​មិន​មាន​លក្ខណៈ​ច្បាស់​លាស់​នេះ។

លោក​យល់ថា អាស៊ាន និង​តួអង្គ​ដទៃទៀត គួរតែ​ដឹង​នៅ​ពេល​នេះ​ថា​របប​យោធា​មី​យ៉ាន់​ម៉ា មិនមាន​ចេតនា​ពិតប្រាកដ​ក្នុង​ការ​អនុលោម​តាម​មតិ​ឯកភាព​ប្រាំ​ចំណុច​របស់​អាស៊ាន ហើយ​អាស៊ាន​មិន​មាន​មធ្យោបាយ​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ​ទេ​។ ដំណើរ​ទស្សនកិច្ច​ឯកតោភាគី​របស់​លោក ហ៊ុន សែន នឹង​មិនអាច​ទទួល​បាន​ដំណោះស្រាយ ជាពិសេស​ប្រសិនបើ​គាត់​មិន​ជួប និង​ពិភាក្សា​ជាមួយ​តំណាងរាស្ត្រ​ជាប់ឆ្នោត​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ដូចជា​រដ្ឋាភិបាល​រួម​រួម​ជាតិ​។​

សេចក្តី​ថ្លែងការណ៍​គូស​បញ្ជាក់​ថា​ប្រជាជន​មីយ៉ាន់ម៉ា​ចង់ឱ្យ​លទ្ធ​ប្រជាធិបតេយ្យ ការគោរព​សិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ស្តារ​ឡើងវិ​ញ ហើយ​ពួកគេ​មិន​ទទួលយក​ផ្លូវ​កាត់​ណាមួយ​ដែល​ចេញពី​លោក ហ៊ុន សែន ហើយ​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបី​ផ្សេងទៀត​គួរតែ​ទាមទារ​ជា​សាធារណៈ​នូវ​ការ​ពន្យល់​ពី​លោក ហ៊ុន សែន ហើយ​បញ្ជាក់​ឱ្យ​ច្បាស់​ថា​រដ្ឋ​ភាគី​នៃ​អាស៊ាន អនុគ្រោះ​ដល់​វិធី​ដែល​ទាមទារ​ការចរចា​ជាមួយ​គ្រប់​ភាគី​នៃ​ជម្លោះ​របស់​មីយ៉ាន់ម៉ា​មិនមែន​តែ​មេដឹកនាំ​យោធា​រដ្ឋប្រហារ ដែល​មិន​អាច​កាត់​បន្ថយ​បាន​នៃ​ជម្លោះ​ជា​បន្តបន្ទាប់​ដូចជា អំពើ​ហិង្សា និង​ការរំលោភ​សិទ្ធិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "HRW ថា លោក ហ៊ុន សែន ទៅ​ជួប​មេដឹកនាំ​រដ្ឋប្រហារ​ភូមា​គឺជា​ការប្រមាថ​លើ​ពលរដ្ឋ​ប្រទេស​នោះ"

  1. Anonymous says:

    Hun Sen does not care, he just does what he wants and so far so good. There is nothing HRW can do including with those over 200 human rights and government groups. Talking or complaining alone will only encourage this dictator continues to aggressively violate human laws.

  2. Anonymous says:

    I know right….. the lowest educated animal just do whatever he want and no one can stop him because he used Cambodian as his tool to shut up the world opinion .

Leave a Reply

Submit Comment