លោក ហ៊ុន សែន៖ ខ្ញុំមិនប្រកាន់ទោសនឹងប្រជាជនភូមាដែលដុតរូបថតខ្ញុំទេ

កម្ពុជា-ទំនាក់ទំនងការទូត
10/01/2022 – 06:50
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៥ © FB/SMP


ប្រមុខ​រដ្ឋាភិបាល​កម្ពុជាបាន​ប្រកាសថា​លោក​មិន​ប្រកាន់ទោសអូសដំណើរ​​ចំពោះ​អ្វី​ដែល​ប្រជាជន​ភូមា​ដែលខឹង​សម្បា​នឹងដំណើរទស្សនកិច្ច​របស់​លោកទៅកាន់ប្រទេសមួយនេះ ហើយ​ធ្វើឲ្យពួកគេជាន់​ឈ្លី និង​​ដុត​រូបថត​របស់​លោកនោះទេ។ បើតាម ​លោក ហ៊ុន សែន ក្រុមអ្នក​ប្រឆាំងនឹង​រូបលោក​ ពួកគេនឹង​​ដឹងគុណលោក​នៅពេល​ក្រោយ បន្ទាប់ពីជីវិតពួកគេត្រូវបាន​សង្គ្រោះពីភ្នក់​ភ្លើង​សង្គ្រាម។

ដោយ​ប្រើ​ពេលវេលាជាច្រើនដើម្បី​បក​ស្រាយនូវ​អ្វី​ដែល​លោក​បាន​និង​កំពុង​គិត​គូរ​ដោះស្រាយ​វិបត្តិ​នៅភូមា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធី​សម្ពោធ​កំណាត់​ផ្លូវជាតិ​លេខ​៥​នៅថ្ងៃនេះថា ​បានថ្លែងថា ក្រុម​អ្នក​ជេរ​ប្រមាថ​លោក​ដែលទៅជួបមេដឹកនាំយោធាភូមា គឺមានទាំងក្រុម​ពលរដ្ឋភូមា និង​ក្រុមអ្នកប្រឆាំងខ្មែរ​ដែលពួកគេ​អង្គុយជាមួយគ្នានៅក្រៅប្រទេស។​

លោក ហ៊ុន សែន បានចាត់ទុក​ក្រុម​អ្នក​វាយ​ប្រហារ​តាម​ហ្វេសប៊ុក ទៅលើ​ដំណើរទស្សនកិច្ច​របស់លោក​នេះថា ជាក្រុម​តែមួយ​ដែលពួកគេកំពុង​រស់នៅប្រទេសថៃ ប្រទេស បារាំង អាមេរិក និងនៅប្រទេសមួយចំនួនទៀត។

ទោះជាយ៉ាងណា លោក​ប្រមុខ​រដ្ឋាភិបាលកម្ពុជា អះអាងថាលោក​​មិន​ប្រកាន់ទោសអូសដំណើរ​​ចំពោះ​អ្វី​ដែល​ប្រជាជន​ភូមា​ ជាន់​ឈ្លី និង​​ដុត​រូបថត​របស់​លោកនោះទេ។ បើតាម ​លោក ហ៊ុន សែន ក្រុមអ្នក​ប្រឆាំងនឹង​រូបលោក​ ពួកគេនឹង​​ដឹងគុណលោក​នៅពេល​ក្រោយ បន្ទាប់ពីជីវិតពួកគេត្រូវបាន​សង្គ្រោះពីភ្នក់​ភ្លើង​សង្គ្រាម។

បើតាម​ប្រមុខ​រដ្ឋាភិបាលកម្ពុជា ​គោលដៅ​របស់​លោកទៅកាន់​ភូមា​គឺមានតែ២ប៉ុណ្ណោះ គឺ​ការ​ព្រមព្រៀងគ្នាក្នុងបទឈប់បាញ់ និង​ការ​បើក​ផ្លូវឲ្យនាំយក​ជំនួយមនុស្សទៅ​ជូនប្រជាជន​នៃប្រទេសនេះ​ដែល​រងគ្រោះដោយសារ​សង្គ្រាមស៊ីវិល។ លោកថ្លែងថា ការ​មិន​អនុញ្ញាតឲ្យ​លោកបានជួប​លោកស្រី អង់សាន ស៊ូជី លោក​មិន​ខកចិត្តឡើយ ដោយអះអាងថានោះមិនមែនជាគោលដៅរបស់លោកឡើយ។

សំណុំរឿង​វិបត្តិនៅភូមា​ ក្នុងនាមប្រជាធានអាស៊ាន​លោក ហ៊ុន សែន ជំរុញឲ្យមាន​យន្តការ​​ផ្តល់ជំនួយមនុស្សធម៌ទៅដល់​ប្រជាជនភូមា ដោយគ្មានការរើសអើង ហើយ​លោកបាន​លើកឡើងម្តង​ហើយ​ម្តងទៀត​នៅចំពោះ​មុខ​ឯកអគ្គរាជទូតជប៉ុនពីតួនាទីរបស់ប្រទេសនេះ​ក្នុងការជួយ​ផ្តល់​ជំនួយ​មនុស្ស​ធម៌ផងដែរ

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន៖ ខ្ញុំមិនប្រកាន់ទោសនឹងប្រជាជនភូមាដែលដុតរូបថតខ្ញុំទេ"

  1. Anonymous says:

    by having been born outside in that right HUN SEN will never care even MYANMAR people peace him off. WE knew that was only for MYANMAR people if it happen to Cambodian this ugly evil will kill them . I remembers the old Cambodian word said the people we take words elephant we take ivory but HUN SEN I do not know what to take . sorry every one this ugly animal should not been born as human being please look he is so ugly it is not just the way he look but all over from inside out even any word come out from his stinky mouth is so painful

  2. Anonymous says:

    Yes nice job Mr Hun Sen. For Cambodian people who criticizes you or burn your picture, definitely you will take them to prison accusing them as KBOTCHEART.

  3. Sosocheath says:

    អាមូស(Anonymous)អាមោគ
    កូនមីតាពោកឃេីញតែអ្ហែងឡប់
    យ៉ាប់អាកូនឆ្កែខួរអ្ហែងវ៉ល់យ៉ាប់
    បែបទឹកក្តខាប់ ដក់នៅវិលផ្តុំ ។
    នេះទឹកក្ត១០០ ខួរអ្ហែងវាស៊យ
    វ៉ល់ដោយទឹកក្ត ទឹកក្តច្រុះជ្រុំ
    ម៉ែអ្ហែងចំហរ ទេីបមានទឹកក្ត
    វ៉ល់ពេញខួរអ្ហែង ។

Leave a Reply

Submit Comment