មន្រ្តី​ការ​បរទេស​​ចក្រភព​​អង់គ្លេស​​ចង់​​ឃើញ​​ប្រទេស​​កម្ពុជា​​មាន​​សន្តិភាព​ និង​​ប្រជាធិបតេយ្យ​​ពិត​​ប្រាកដ

ដោយ ខែ សុណង
2022-01-11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្រ្តី​ការ​បរទេស​​ចក្រភព​​អង់គ្លេស​​ចង់​​ឃើញ​​ប្រទេស​​កម្ពុជា​​មាន​​សន្តិភាព​ និង​​ប្រជាធិបតេយ្យ​​ពិត​​ប្រាកដ

(ស្តាំ) លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកស្រី អាម៉ាន់ដា មៃលីង (Amanda Milling)​ អនុរដ្ឋមន្រ្តី​ការបរទេស​ចក្រភព​អង់គ្លេសទទួលបន្ទុកកិច្ចការអាស៊ី។ រូប៖ Amanda Milling


អនុ​រដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស បាន​ជួប លោក កឹម សុខា ប្រធាន​គណបក្ស​ប្រឆាំង កាល​ពី​ថ្ងៃ​ទី១១ មករា ជជែក​អំពី​បញ្ហា​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

អ្នកស្រី អាម៉ាន់ដា មៃលីង ​​(Amanda Milling)​ បាន​សរសេរនៅលើ​បណ្ដាញ​សង្គម​ Twitter​ របស់​​អ្នកស្រី​ ក្រោយ​​ពី​​ជំនួប​​​ជា​មួយ​​លោក កឹម សុខា ថ្លែង​​ថា ចក្រភព​អង់គ្លេស​​ចង់​​ឃើញ​​ប្រទេស​​កម្ពុជា មាន​សន្តិភាព វិបុលសុខ និង​ប្រជាធិបតេយ្យ។ ក្រៅ​ពី​នេះ​ទៀត អ្នកស្រី និង លោក កឹម សុខា ក៏​ពិភាក្សា​អំពី​តម្រូវ​ការ​​នៃ​​ការ​គោរព​​សិទ្ធិមនុស្ស និង​​អំពី​​របៀប​​ដែល​​មនុស្ស​ជំនាន់​ក្រោ​យ​​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ពង្រឹង​សិទ្ធិមនុស្ស។


ក្រៅ​ពី​ជួប​លោក កឹម សុខា នោះ អនុរដ្ឋមន្ត្រី​ការបរទេស​ចក្រភព​អង់គ្លេស អ្នកស្រី អាមែនដា មៀលលីង​ (Amanda Milling)​ នៅ​​ថ្ងៃ​ទី១១ ខែមករា ​ដដែល​​នោះ អ្នកស្រី​​ក៏​​ជួបលោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការ​បទេស​កម្ពុជា​ដែរ។ ភាគី​ទាំង​ពីរ​បាន​ជជែក​អំពី​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់។

លោក ប្រាក់ សុខុន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​លោក ក្រោយ​ពី​ជំនួប​នេះ​ថា អង់គ្លេស “ចក្រភព​អង់គ្លេស​មាន​ទស្សនៈ និង​ចក្ខុវិស័យ​ស្រដៀង​គ្នា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ” ។ លោក​បន្ថែម​ថា ក្នុង​ជំនួប​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​លើក​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ១៩ និង​ការ​ចាប់​យក​ឱកាស ដើម្បី​ការ​ស្តារ​ឡើង​វិញ ឱ្យ​កាន់​តែ​ប្រសើរ អំពី​បញ្ហា​វិបត្តិ​នយោបាយ​នៅ​មីយ៉ាន់ម៉ា និង​ការ​ការពារ​សិទ្ធិមនុស្ស​ជា​ដើម។

ជំនួប​រវាង​អនុ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស និង​លោក ប្រាក់ សុខុន នេះ នៅ​ស្រប​ពេល​អ្នក​វិភាគ​លើក​ឡើង​ថា លោក ហ៊ុន សែន បាន​បរាជ័យ​លើ​ការ​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​នៅ​ភូមា ជា​ពិសេស លើ​កិច្ច​ព្រមព្រៀង​អំពីបទឈប់បាញ់កាលពីថ្ងៃទី៧មករា ដែល​ក្រុម​យោធា​នៅ​តែ​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ទម្លាក់​គ្រាប់​ទៅ​លើ​ជនជាតិ​ភាគ​តិច​ភូមា​ដដែល ទោះ​បី​ជា​មេ​ដឹកនាំ​យោធា​បាន​ព្រមព្រៀង​ជាមួយ​លោក ហ៊ុន សែន ទៅ​លើ​គោលការណ៍ ៥ចំណុច​របស់​អាស៊ាន​ហើយ​ក៏​ដោយ។

អ្នកស្រី អាម៉ាន់ដា មៃលីង បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គមTwitter របស់​អ្នកស្រី​ថា ក្នុង​នាម​ជា​ដៃគូ​សន្ទនា​ថ្មី​រវាង​អង់គ្លេស និង​កម្ពុជា គឺ​អង់គ្លេស​ប្ដេជ្ញា​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ឆ្នាំ២០២២ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដ៏​ធំ​បំផុត​របស់​តំបន់ ជំរុញ​ពាណិជ្ជកម្ម និង​ផ្តល់​អ្នក​ជំនាញ​ចក្រភព​អង់គ្លេស​ក្នុង​ការ​កសាង​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។


កាលពីថ្ងៃទី១០មករា អ្នកស្រី អាម៉ាន់ដា មៃលីង (Amanda Milling) បាន​ជួប​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដោយ​សម្ដែង​ពី​ក្ដី​កង្វល់​អំពី​ចាប់​ខ្លួន​តំណាង​សហជីព​ក្រុមហ៊ុន​ណាហ្កាវើលដ៍​ដាក់​ពន្ធនាគារ​ជា​បន្ត​បន្ទាប់​ដែរ។

អ្នកស្រី សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធើរ​ផ្លូវការ​របស់​អ្នកស្រី​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា កំពុង​តែ​រិតត្បិត ហើយ​ចក្រភព​អង់គ្លេស​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ សេរីភាព​សារ​ព័ត៌មាន​នៅ​កម្ពុជា និង​តំបន់​អាស៊ីអាគ្នេយ៍​ទាំង​មូល។ អ្នកស្រី​អះអាង​ថា ចក្រក្រភព​អង់គ្លេស​នៅ​តែ​ចាត់​ទុក​សិទ្ធិមនុស្ស​ជា​គោល​ការណ៍​ស្នូល​នៃ​កិច្ចការ​របស់​ខ្លួន។

រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​អាស៊ី​រូប​នេះ រីករាយ ដែល​បាន​ជួប​តំណាង​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស​នៅ​ឯ​ស្ថានទូត​ចក្រភព​អង់គ្លេស​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ។ ជំនួប​នោះ ជជែក​អំពី​សារៈ​សំខាន់​នៃ​ការ​ការពារ និង​លើកស្ទួយ​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ តំណាង​អង្គការ​សង្គម​ស៊ីវិល ទាំង​នោះ រួម​មាន នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHR អ្នកស្រី ចក់ សុភាព តំណាង​សមាគម​សិទ្ធិមនុស្ស​អាដហុក និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ទៀត។

ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​ទទួល​បន្ទុក​អាស៊ី នៅ​កម្ពុជា​រយៈ​ពេល​បី​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី៩ មករា​មក​នេះ គឺ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង ចាប់​តាំង​ពី​ចក្រភព​អង់គ្លេស​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ជាមួយ​អាស៊ាន ក្រោយ​ប្រទេស​នេះ​បាន​ចាកចេញ​ពី​សហភាព​អឺរ៉ុប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "មន្រ្តី​ការ​បរទេស​​ចក្រភព​​អង់គ្លេស​​ចង់​​ឃើញ​​ប្រទេស​​កម្ពុជា​​មាន​​សន្តិភាព​ និង​​ប្រជាធិបតេយ្យ​​ពិត​​ប្រាកដ"

  1. Anonymous says:

    Thank for the wishing Amanda Milling. we knew that all western nation is felling sad about what was happen in this nation they wanted to see all these poor Cambodian having peace that all human should reserve. as a Cambodian I’m really sick and tied with all those politician in Cambodia just like Mr KIM SOKHA he did not really know witch way he going some time he wanted to fight with communist dictator but we are seeing he is giving up right now he is holding white flag telling us he do not care about democracy any more . Cambodian was trying so hart to fight with communist dictator HUN SEN to release him and come back to lead the party but he never think about us . please let him go if he is not willing to work for Cambodian . KIM SOKHA can looking for peace with that ugly monster dictator HUN SEN. please stop talking about Human right you are now is not our leader any more.

  2. Sosocheath says:

    អហឹង្សា ផ្សះផ្សារជាតិ ?
    ***
    មេីលសំណេររបស់កឹមសុខា ដែលយកមកចុះផ្សាយ នៅក្នុងគេហទំព័រwww.DAPnews.con.kh
    ខ្ញុំដូចជាអស់សំណេីចបន្តិច នឹងក្រោយមកហាក់ដូចជាចង់ក្អួតទៅវិញ។
    ជាមួយនិងរូបភាពដែលកឹមសុខាដាក់ភ្ជាប់
    ជាមួយនូវរូប លោក លោកស្រី ដែលជាតំណាងអង្គទូតនៅកម្ពុជា កឹមសុខាបានអះអាងថា លោក លោកស្រី ដែលជាតំណាងអង្គទូតទាំងនោះ និយាយថា
    ចង់ឃេីញកម្ពុជា ដេីរលេីផ្លូវសេរីភាព និង
    លទ្ធិប្រជាធិបតេយ្យ ដោយគ្មានអំពេី
    ហឹង្សា ដែលបេីដូច្នេះមែន សម្តីនេះបេីស្តាប់មួយភ្លែត វាហាក់បញ្ជាក់ពីបំណងល្អ
    របស់អង្គទូតទាំងនោះ លេីដំណេីរការនៃ
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
    តាមរយះការផ្សញផ្សារជាតិ
    ដែលជាភាសាការទូត ដែលគ្រប់ប្រទេស
    ទាំងអស់លេីពិភពលោក ក៏ដូចជារដ្ឋាភិបាលនៃគ្រប់បណ្តារប្រទេសប្រកាន់យក ។
    ប៉ុន្តែបេីយេីងពិនឹត្យលេីខ្លឹមសារនយោបាយវិញ ក្នុងឋានះកឹមសុខា ជាអតីតអ្នកនយោបាយម្នាក់ ភាសាដែល
    កឹមសុខាលេីកមកនិយាយក្នុងពេលនេះហាក់ត្រូវបានបង្ហាញពីបំណងរបស់
    កឹមសុខាច្រេីនជាង ក្នុងការចោទប្រកាន់
    លេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសេរីភាពរួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅវិញទេ ។
    ពីសេរីភាព នៅកម្ពុជាអ្នកណាក៍មានសេរីភាព ។ គ្រប់ទំព័រហ្វេសប៊ុក យូធូប
    បណ្តាញសារព័ត៍មាន ព័ត៍មានអនឡាញ
    អ្នកណាក៏អាចប្រេីសេរីភាពរបស់ខ្លួនបានដោយសេរី លេីកលែងតែមានការប៉ះពាល់
    ដល់សិទ្ធិអ្នកដ៏ទៃដោយអត់ហេតុផល នោះទេីបសេរីភាពនេះ ត្រូវប្រឈមជាមួយផ្លូវច្បាប់ ។ បេីនិយាយពីសេរីភាពគឺទូលាយខ្លាំងណាស់នៅកម្ពុជា តេីមានហេតុផលអី កឹមសុខាត្រូវលេីកយករឿងនេះមកនិយាយ ?
    អំពីសិទ្ធិមនុស្ស ទាំងការដេក ដេីរ ឈរ អង្គុយ ការប្រកបរបរទទួលទានគ្រប់យ៉ាង
    តាមសេដ្ឋកិច្ចទីផ្សារសេរី គ្មានការរំលោភបំពាន សម្រាប់ជនគ្រប់រូប លេីកលែងតែក្នុងករណីយ៍ល្មេីសច្បាប់ និងត្រូវច្បាប់ផ្តន្ទាទោស ។
    ប្រជាធិបតេយ្យ ត្រូវបានដំណេីរការច្រេីន
    អាណត្តិនៃសភាជាតិ ហេីយដែល
    ដំណេីរការប្រជាធិបតេយ្យនៅកម្ពុជានេះទៀតសោត ត្រូវបានអន្តរជាតិសាទរ និងកោតសរសេីរ ថាជាដំណេីរប្រកបដោយភាព អច្ឆរិយៈរបស់កម្ពុជានៅតាមដងទន្លេ
    មេគង្គទៀតផង ។
    ការផ្សះផ្សារជាតិ ពីសង្គ្រាម ដែលមានភាគីចម្រេីនបង្ករជម្លោះនៅកម្ពុជា ត្រូវបានផ្សះផ្សារ នាំមកនូវសន្តិភាពសម្រាប់កម្ពុជា
    រួចយូរឆ្នាំហេីយ តាមរយះនយោបាយ
    ឈ្នះៗ របស់តេជោសែន តេីត្រូវផ្សះផ្សារ
    រឿងស្អីទៀត ?
    កឹមសុខា ក៏បានរស់នៅក្នុងសន្តិភាពដែល
    ដណ្តេីមកបានដោយតេជោសែនដែរ តែហេតុអ្វី កឹមសុខា មិនចេះរស់ក្នុងសន្តិភាពនេះ ?
    ពិតណាស់កឹមសុខា កំពុងប្រឈមនឹងក្តីក្តាំប្រព្រឹត្តអំពេីក្បត់ជាតិ តាមរយះការឃុបឃិតជាមួយបរទេស បង្កេីតបដិវត្តន៍ពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកេីតចេញពីការបោះឆ្នោត តាមលក្ខណ:នៃលិទ្ធិប្រជាធិបតេយ្យ ។
    ដំបៅដែលកឹមសុខាខ្លួនឯងបង្ករឡេីង
    កឹមសុខា គប្បីទទួលយក មិនមែនមកស្រែកទាមទារខុសគន្លងប្រជាធិបតេយ្យ
    ដែលកឹមសុខា តែងស្រែកចង់បាននោះទេ។
    អំពេីហឹង្សា តាមរយះទង្វេីរបដិវត្តន៍ពណ៌
    បណ្តាលឲ្យមានមនុស្សរបួស ស្លាប់ ការបំផ្លាញទ្រព្យសម្បត្តិសាធារណះរបស់
    រដ្ឋនិងឯកជន កឹមសុខា ដែលជាមេដឹកនាំបដិវត្តន៍ពណ៌ ត្រូវតែគេចវេស
    មិនទទួលខុសត្រូវមែនទេ ?
    ហ៊ុនសែនអេីយចុះចេញទៅ !
    បេីមិនចុះដេញទម្លាក់ ធាក់ទម្លាក់ !
    តេីនេះមិនមែនជាសម្តីរបស់កឹមសុខា ដែលនាំឲ្យកេីតអំពេីហឹង្សាទេឬ ?
    អញ្ចឹងអំពេីហឹង្សា អ្នកណាជាអ្នកបង្កេីត ?
    អ្នកបង្កេីត គឺជាអ្នកត្រូវរំលត់ទៅវិញ
    ទេីបត្រឹមត្រូវ ។
    ដូចនេះមានន័យថា កឹមសុខាខ្លួនឯងត្រូវ
    ទទួលយកនូវផល ដែលកឹមសុខាខ្លួនឯងបានសាងឡេីង ដេីម្បីក្លាយជាគម្រូល្អដល់អ្នកដឹកនាំជាតិជំនាន់ក្រោយ ឲ្យខ្លាចក្រែងចំពោះច្បាប់ជាតិ សម្រាប់ទង្វើរីដែលខ្លួនបានសាង ទេីបហៅថាជាទង្វេីផ្សះផ្សារ
    បញ្ឈប់ហឹង្សាដូចដែលកឹមសុខាចង់បាននោះ ។
    ម្យ៉ាងផស់គេ ជិតដល់ថ្ងៃសវនាការ ចេះលេងស្ទីល រំលត់ការទទួលខុសត្រូវអញ្ចឹងផងកឹម សុខា ?
    ហេស ហេ ! កុំលេងយកបរទេស មកកំញើញលើអធិបតេយ្យជាតិខ្មែរ
    ឲ្យសោះ កឹមសុខា ។
    បរទេសទាំងអស់ជាមិត្តកម្ពុជា ជាមិត្តរបស់ប្រជាជនកម្ពុជា ។
    ជនក្បត់ជាតិ ទើបជាសត្រូវ របស់ប្រជាជនកម្ពុជា ។ ត្រូវយល់អាវ៉ា !

  3. Anonymous says:

    our sad felling was the word came out from KIM SOKHA . remembers what you said Mr here it is>>> HUN SEN N01 can not buy N02 will not scare N03 HUN SEN can not break a part . is that true to what I’m saying if not you can reply back to me time to showing your true color to all Cambodian

Leave a Reply

Submit Comment