អ្នកវិភាគ៖ ការវាយប្រហារបន្ថែមរបស់របបយោធាភូមា គឺផ្ទុយពីសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា

កម្ពុជា-នយោបាយ
11/01/2022 – 07:17
ដោយ៖ ជួប នរក្សា
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក មីន អ៊ុងឡាំង © FB/SMP


របបយោធាភូមា​ កាលពី​ចុងសប្តាហ៍​កន្លងទៅ​ បាន​បើកការ​វាយប្រហារ​តាមផ្លូវ​អាកាស​ទៅ​លើក្រុង​ ឡយក​ នៃរដ្ឋធានីកាយ៉ាក។​ ការវាយ​ប្រហារនេះ ​ធ្វើឡើង​បន្ទាប់ពី​មាន​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទៅភូមា​ កាលពីថ្ងៃ​ទី០៧មករា​។​ ការវាយ​ប្រហារបន្ថែម​នេះ​ ត្រូវ​បាន​អ្នកវិភាគចាត់​ទុក​ថា ​ជាសកម្មភាព​ផ្ទុយ​ពីសេចក្តី​ថ្លែងការណ៍​រួមជា​មួយ​កម្ពុជា។​ តែយ៉ាង​ណា ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​ ថា ​អាស្រ័យ​លើការ​ឯកភាព​ពីគ្រប់ភាគី​ ហើយ​កម្ពុជា​ក៏​មិនទាន់​បាន​ជួប​ភាគីពាក់ព័ន្ធ​ទាំងអស់​ដែរ។​

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃចន្ទទី១០មករា លោកបណ្ឌិត សេង សារី អ្នកតាមដានបញ្ហាសង្គម បានសរសេររៀបរាប់ថា សកម្មភាពវាយប្រហារពីសំណាក់កងទ័ពភូមាទៅលើកងទ័ពការឿងក្រហម នៅរដ្ឋកាយ៉ាកពេលនេះ ជាសកម្មភាពផ្ទុយពីសេចក្តីថ្លែងការណ៍រួមស្តីពី បទឈប់បាញ់គ្នាដែលធ្វើឡើងក្នុងដំណើរទស្សកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃសុក្រកន្លងទៅនេះ។ លោកបណ្ឌិត សេង សារី បានចាត់ទុកថា នេះជាសកម្មភាពមួយដែលមិនទុកមុខ ទុកមាត់ឲ្យកម្ពុជា។

រីឯលោកបណ្ឌិត ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាវិញ បានលើកឡើងថា មេដឹកនាំផ្តាច់ការច្រើនតែសន្យាផ្សេង ធ្វើផ្សឹង។ បើតាមលោកបណ្ឌិត ប៉ា ច័ន្ទរឿន គួរណាស់តែមើលលើសកម្មភាពជាក់ស្តែង មុននឹងជឿ។ ការដែលមិនគោរពនឹងការសន្យាក្នុងសេចក្តីថ្លែងការណ៍នេះ លោកបណ្ឌិត ប៉ា ច័ន្ទរឿន យល់ថា ហាក់មិនបានឆ្លុះបញ្ចាំងផ្លែផ្កាពីដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។

ជុំវិញបញ្ហាវាយប្រហារបន្ថែម លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះថា បញ្ហាឈប់បាញ់គ្នានោះ គឺអាស្រ័យលើការចូលរួមនិងឯកភាពពីគ្រប់ភាគីទាំងអស់ក្នុងប្រទេសភូមា។ ដោយឡែកសម្រាប់កម្ពុជាមានតួនាទីក្នុងការជួយសម្របសម្រួលប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត លោក ផៃ ស៊ីផាន បានអះអាងថា កម្ពុជាក៏មិនទាន់បានធ្វើអ្វីច្រើននោះទេ ដោយរង់ចាំប្រសិតពិសេសជួយសម្របសម្រួល និងជួបជាមួយភាគីពាក់ព័ន្ធទាំងអស់សិន។

គួរជម្រាបថា ក្នុងដំណើរទស្សកិច្ចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៧មករា របបសឹកយោធាភូមាបានចេញនូវសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា ដោយនិយាយគ្នាលើចំណុចសំខាន់ចំនួន២ជុំវិញវិបត្តិនៅភូមា។ ក្នុងសេចក្តីថ្លែងការណ៍ មេដឹកនាំយោធា លោក មីន អ៊ុងឡាំង បាន​ប្រកាស​ថា កងទ័ព​នឹង​ពន្យារ​ការអនុវត្ត​បទឈប់បាញ់​ជាមួយ​អង្គការ​ប្រដាប់អាវុធ ជនជាតិភាគតិច​ទាំងអស់​ រហូតដល់​ចុងឆ្នាំ២០២២។

ក៏ប៉ុន្តែនៅចុងសប្តាហ៍កន្លងទៅនេះ ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​បាន​ផ្ទុះ​ឡើង​រវាង​ក្រុម​តស៊ូ​និង​ទាហាន​របប​យោធា។ សកម្មភាពនេះ បានបង្ខំឲ្យប្រជាពលរដ្ឋជាងពីរពាន់នាក់ ត្រូវជម្លៀសចេញពីផ្ទះសម្បែងជាបន្ទាន់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Irrawaddy នៅថ្ងៃចន្ទម្សិលមិញ។

ក្រៅពីការវាយប្រហារបន្ថែមនេះ របបសឹកភូមាក៏មានដែរ នូវការកាត់ទោសបន្ថែមទៅលើលោកស្រី អ៊ុងសាន ស៊ូជី។ ដោយនៅថ្ងៃទី១០មករា តុលាការភូមា បានសម្រេចកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារបួនឆ្នាំបន្ថែមទៀត ដោយចោទប្រកាន់ពីបទនាំចូលអាយកូម ដោយខុសច្បាប់។ ការកាត់ទោសនេះ ក៏ត្រូវបានអ្នកឃ្លាំមើលសង្គម យល់ថា ជារឿងដែលមិនទុកមុខឲ្យកម្ពុជាទាល់តែសោះ៕

What Next?

Recent Articles

3 Responses to "អ្នកវិភាគ៖ ការវាយប្រហារបន្ថែមរបស់របបយោធាភូមា គឺផ្ទុយពីសេចក្តីថ្លែងការណ៍រួមជាមួយកម្ពុជា"

  1. Anonymous says:

    both of these two man is CHINA’s slave YES china do not care about money they will support you as landing money CHINA only need your mineral MUYANMAR and CAMBODIA after the mineral gone both country still owing CHINA for life

  2. Anonymous says:

    a new massage to HUN NAL lease clean your ass first be for you go clean MING UNGLANG’s ass.

  3. Anonymous says:

    theses two SATANS will go to hell thousands years’

Leave a Reply

Submit Comment