កម្ពុជា-អាស៊ាន
13/01/2022 – 06:41
ដោយ៖អ៊ឹង ប៊ុនថន
RFI

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន © សហការី
ការសែតបរទេស និងអ្នកវិភាគមួយចំនួនលើកឡើងថា ការលើកពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាគ្រោងធ្វើនៅខេត្តសៀមរាបនៅក្នុងខែនេះ គឺមកពីមានការខ្វែងគំនិតគ្នា ករណីហៅតំណាងរបបយោធាភូមា មកចូលរួមដែរ។ ការយល់ឃើញយ៉ាងដូច្នេះ គឺដោយសារតែក្រសួងការបរទេសកម្ពុជា បានប្រកាសលើកពេលកិច្ចប្រជុំដែលគ្រោងធ្វើនៅថ្ងៃទី១៨-១៩ ខែមករានេះ ដោយមិនកំណត់ពេលជាក់លាក់ ក្រោមហេតុផល «ការពិបាកក្នុងការធ្វើដំណើររបស់រដ្ឋមន្ត្រីមកចូលរួម»។
បើតាមកាសែតបរទេស និងក្រុមអ្នកវិភាគ ការលើកពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះ គឺគ្មានអ្វីក្រៅពីការខ្វែងគំនិតគ្នា ការដែលកម្ពុជាអញ្ជើញតំណាងរបបយោធាភូមាឲ្យមកចូលរួមកិច្ចប្រជុំដែរនោះទេ។
សារព័ត៌មាន NIKKEI ASIA បានសរសេរថា ប្រទេសប្រ៊ុយណេ សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី គឺបានគាំទ្រតាំងពីដំបូង ដោយមិនឲ្យរាប់បញ្ចូលតំណាងរបបយោធាភូមា មកចូលអង្គុយក្នុងកិច្ចប្រជុំណាមួយរបស់អាស៊ាននោះឡើយ។
ហេតុផលសំខាន់ដែលសហស្ថាបនិកអាស៊ានទាំង៥ ផាត់ចោលតំណាងរបបសឹកចេញពីកិច្ចប្រជុំនេះ គឺដោយសារតែ លោក មីន អ៊ុងឡាំង មេជារដ្ឋប្រហារបានចាប់ឃុំខ្លួន លោកស្រី អង់សាន ស៊ូជី ដែលឈ្នះការបោះឆ្នោត និងចាប់អ្នកនយោបាយរបស់គណបក្សលោកស្រីរាប់សិបនាក់ទៀតដាក់ពន្ធនាគារ នៅគ្រាដែលប្រជាជនភូមារាប់ពាន់នាក់ដែលងើបតវ៉ា ត្រូវបានសម្លាប់ក្រោមស្នាដៃរបបសឹក។
ការផាត់ចោលរបបសឹកភូមាពីកិច្ចប្រជុំអាស៊ាន មិនមែនជាលើកទី១ទេ ពោលតាំងពីប្រទេសប៊្រុយណេ ធ្វើជាប្រធានអាស៊ានកាលពីឆ្នាំទៅមិញ។ ពេលនោះក្រោមការដឹកនាំរបស់ប្រទេសប្រ៊ុយណេ អាស៊ានបានបោះជំហានដែលមិនធ្លាប់មានពីមុនមក ដោយធ្វើការដកលោក Min Aung Hlaing ចេញពីកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដោយសារតែមេដឹកនាំរដ្ឋប្រហាររូបនេះ មិនបានអនុវត្តនូវអ្វីដែលជាការសន្យារបស់ខ្លួន ក្នុងការបញ្ឈប់អំពើហិង្សានៅប្រទេសភូមា។
ផ្ទុយពីជំហររបស់ប្រធានអាស៊ានកាលពីឆ្នាំមុន កម្ពុជាដែលកាន់តំណែងប្រធានអាស៊ាននៅឆ្នាំនេះ បានប្រកាស ធ្វើការជាមួយរបបយោធាភូមា តាមរយៈដំណើរទស្សនកិច្ចរបស់ លោក ហ៊ុន សែន ទៅកាន់ទីក្រុងណៃពិដោ កាលពីសប្តាហ៍មុន។
YES…… that what CHINA order HUN SEN to do but we will see can HUN SEN do that and bring MING UNGLANG to the meeting