លោក កឹម សុខា បន្ត​ជួប​អ្នកការទូត​បរទេស​មុន​ពេល​សវនាការ​កាត់ទោស​លោក​នៅ​សប្ដាហ៍​ក្រោយ

តុលាការ និងច្បាប់ទំនាក់ទំនងអន្តរជាតិនយោបាយព័ត៌មានជាតិ
លោក សេង ថៃ | ១៤ មករា ២០២២ | ម៉ោង ០៩:៣៣
VOD

លោក កឹម សុខា ជួបពិភាក្សានិងផ្លាស់ប្ដូរទស្សនៈគ្នាជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២។

លោក កឹម សុខា ជួបពិភាក្សានិងផ្លាស់ប្ដូរទស្សនៈគ្នាជាមួយលោក Masahiro Mikami ឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅស្ថានទូតជប៉ុន រាជធានីភ្នំពេញ នារសៀលថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Kem Sokha)


លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយកាលពីចុងឆ្នាំ២០១៧ បានបន្តជួបអ្នកការទូតប្រទេសលោកសេរីជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ខណៈសវនាការកាត់ទោសលោកនឹងត្រូវបើកធ្វើជាថ្មីនៅសប្ដាហ៍ក្រោយ។

លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា រាល់ជំនួបជាមួយអ្នកការទូតតំណាងឱ្យប្រទេសជាមិត្តរបស់កម្ពុជាជាបន្តបន្ទាប់មកនេះ មិនមែនត្រឹមតែជាការស្វែងយល់ពីទស្សនៈនិងទទួលស្គាល់នូវគុណតម្លៃនៃការតស៊ូដោយអហិង្សារបស់លោកប៉ុណ្ណោះទេ ក៏ប៉ុន្តែវាបញ្ជាក់ថា បើលោកមិនបានធ្វើអ្វីខុសនោះ គឺលោកមិននៅឯកោឡើយ។

លោកបានសរសេរថា៖ «ការដែលយើងមិនបានធ្វើអ្វីខុស មិនបង្កការឈឺចាប់ដល់អ្នកដទៃ និងដោយយើងប្រកាន់យកនូវគោលការណ៍ដ៏ត្រឹមត្រូវនោះ យើងមិននៅឯកោឡើយ»

ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កឹម សុខា កាលពីថ្ងៃពុធ បានឱ្យដឹងថា លោកបានអញ្ជើញទៅបរិភោគអាហារថ្ងៃត្រង់នៅក្នុងស្ថានទូតបារាំងប្រចាំនៅទីក្រុងភ្នំពេញ តាមការអញ្ជើញរបស់ ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំនៅកម្ពុជា លោក Jacques PELLET

ក្នុងការទទួលទានអាហារពេលនោះ លោក កឹម សុខា បានចាត់ទុកថាមានសារៈសំខាន់ខ្លាំង ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតសំខាន់ៗនៃបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប ដូចជា ឯកអគ្គរដ្ឋទូតបារាំង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆេក ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ និងឯកអគ្គរដ្ឋទូតស្ដីទីនៃគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ជាដើម។

ប្រភពដដែលបន្តថា នៅក្នុងខែមករាដើមឆ្នាំថ្មី២០២២នេះ លោក កឹម សុខា ក៏បានជួបជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro Mikami និងលោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ីនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី១១ ខែមករា កន្លងទៅនេះ។

លោក កឹម សុខា គូសបញ្ជាក់ថា បណ្ដាប្រទេសទាំងនោះចង់ឃើញកម្ពុជាមានដំណោះស្រាយនយោបាយដោយអហិង្សា ការបង្រួបបង្រួមជាតិ និងការផ្សះផ្សាជាតិ ដើម្បីពង្រឹងសាមគ្គីភាព ឯកភាព អធិបតេយ្យភាព ឯករាជ្យ សន្តិភាព ស្ថិរភាព វិបុលភាព ប្រជាធិតេយ្យ ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋានស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។

ការបន្តជួបអ្នកការទូតបរទេសឥតដាច់របស់លោក កឹម សុខា ពេលនេះ ធ្វើឡើងស្របពេលដែលតុលាការរាជធានីភ្នំពេញ បានប្រកាសបើកសវនាការកាត់ទោសលោកជាថ្មីនៅថ្ងៃទី១៩ ខែមករា សប្ដាហ៍ក្រោយនេះ ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយតុលាការសម្រេចផ្អាកសវនាការជិត២ឆ្នាំ ក្រោមហេតុផលបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា តាមរយៈជំនួបជាមួយអ្នកការទូតបរទេសដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យជាបន្តបន្ទាប់នេះ មានន័យថា ពួកគេបានឱ្យតម្លៃទៅលើសេរីភាពនៃការបញ្ចេញមតិ ហើយថា ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាការបញ្ចេញមតិឬទស្សនៈមួយនៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ។

បើតាមលោក ឯម សុវណ្ណរ៉ា តុលាការត្រូវបង្ហាញភស្តុតាងរឹងមាំនៅក្នុងការកាត់សេចក្ដីលើលោក កឹម សុខា។ បើមិនដូច្នេះទេ រដ្ឋាភិបាលនិងតុលាការកម្ពុជា នឹងរងការរិះគន់ពីសហគមន៍អន្តរជាតិ។

លោកថា៖ «ទស្សនៈខ្ញុំបានន័យថា បណ្ដាប្រទេសជាទូទៅដែលមកជួបលោក កឹម សុខា ហ្នឹងសុទ្ធតែបណ្ដាប្រទេសប្រជាធិបតេយ្យ។ ដូច្នេះគេលើកតម្កើងលទ្ធិប្រជាធិបតេយ្យ ហើយគេឱ្យតម្លៃថា ការជជែក ការលើកឡើងរបស់លោក កឹម សុខា គ្រាន់តែជាការបញ្ចេញមតិទស្សនៈមួយនៅក្នុងសង្គមប្រជាធិបតេយ្យទេ»។

លោកស្រី ម៉េង សុភារី មេធាវីការពារក្ដីលោក កឹម សុខា បានថ្លែងថា ក្រុមមេធាវី​បានត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីតតាំងក្ដីនៅចំពោះមុខអង្គជំនុំជម្រះនៅសប្ដាហ៍ក្រោយនេះ។

លោកស្រីថា៖ «អត់ទាន់ដឹងថាប្លែកឬមិនប្លែកនោះទេ ចាំមើលការសាកសួរដេញដោលថ្ងៃចាប់ផ្ដើមដំបូងហ្នឹង។ គ្រាន់តែថាអង្គហេតុដែលយើងត [បន្ត] ហ្នឹង គឺយើងតលើអង្គហេតុមុនដែលយើងផ្អាកហ្នឹង គឺអង្គហេតុទាក់ទងនឹងការបង្កើតគណបក្សសង្គ្រោះជាតិ»។

សម្រាប់សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន មិនជឿថាជំនួបអ្នកការទូតជាមួយលោក កឹម សុខា មានឥទ្ធិពលទៅលើសវនាការកាត់ទោសមេបក្សប្រឆាំងដែលតុលាការកំពូលរំលាយនៅសប្ដាហ៍ក្រោយនោះទេ។

ទោះបីជាយ៉ាងនេះក្ដី លោកស្រី Amanda Milling រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៃចក្រភពអង់គ្លេស បានប្រាប់លោក កឹម សុខា នៅក្នុងជំនួបមួយកាលពីថ្ងៃទី១១ ខែមករា ថាអង់គ្លេសនឹងបន្តតាមដានដោយយកចិត្តទុកដាក់ពីដំណើរការនិងលទ្ធផលនៃសវនាការនាពេលខាងមុខ៕


កឹម សុខា


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

2 Responses to "លោក កឹម សុខា បន្ត​ជួប​អ្នកការទូត​បរទេស​មុន​ពេល​សវនាការ​កាត់ទោស​លោក​នៅ​សប្ដាហ៍​ក្រោយ"

  1. Sosocheath says:

    អហឹង្សា ផ្សះផ្សារជាតិ ?
    ***
    មេីលសំណេររបស់កឹមសុខា ដែលយកមកចុះផ្សាយ នៅក្នុងគេហទំព័រwww.DAPnews.con.kh
    ខ្ញុំដូចជាអស់សំណេីចបន្តិច នឹងក្រោយមកហាក់ដូចជាចង់ក្អួតទៅវិញ។
    ជាមួយនិងរូបភាពដែលកឹមសុខាដាក់ភ្ជាប់
    ជាមួយនូវរូប លោក លោកស្រី ដែលជាតំណាងអង្គទូតនៅកម្ពុជា កឹមសុខាបានអះអាងថា លោក លោកស្រី ដែលជាតំណាងអង្គទូតទាំងនោះ និយាយថា
    ចង់ឃេីញកម្ពុជា ដេីរលេីផ្លូវសេរីភាព និង
    លទ្ធិប្រជាធិបតេយ្យ ដោយគ្មានអំពេី
    ហឹង្សា ដែលបេីដូច្នេះមែន សម្តីនេះបេីស្តាប់មួយភ្លែត វាហាក់បញ្ជាក់ពីបំណងល្អ
    របស់អង្គទូតទាំងនោះ លេីដំណេីរការនៃ
    សេរីភាព សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ
    តាមរយះការផ្សញផ្សារជាតិ
    ដែលជាភាសាការទូត ដែលគ្រប់ប្រទេស
    ទាំងអស់លេីពិភពលោក ក៏ដូចជារដ្ឋាភិបាលនៃគ្រប់បណ្តារប្រទេសប្រកាន់យក ។
    ប៉ុន្តែបេីយេីងពិនឹត្យលេីខ្លឹមសារនយោបាយវិញ ក្នុងឋានះកឹមសុខា ជាអតីតអ្នកនយោបាយម្នាក់ ភាសាដែល
    កឹមសុខាលេីកមកនិយាយក្នុងពេលនេះហាក់ត្រូវបានបង្ហាញពីបំណងរបស់
    កឹមសុខាច្រេីនជាង ក្នុងការចោទប្រកាន់
    លេីរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងសេរីភាពរួមទាំងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យទៅវិញទេ ។
    ពីសេរីភាព នៅកម្ពុជាអ្នកណាក៍មានសេរីភាព ។ គ្រប់ទំព័រហ្វេសប៊ុក យូធូប
    បណ្តាញសារព័ត៍មាន ព័ត៍មានអនឡាញ
    អ្នកណាក៏អាចប្រេីសេរីភាពរបស់ខ្លួនបានដោយសេរី លេីកលែងតែមានការប៉ះពាល់
    ដល់សិទ្ធិអ្នកដ៏ទៃដោយអត់ហេតុផល នោះទេីបសេរីភាពនេះ ត្រូវប្រឈមជាមួយផ្លូវច្បាប់ ។ បេីនិយាយពីសេរីភាពគឺទូលាយខ្លាំងណាស់នៅកម្ពុជា តេីមានហេតុផលអី កឹមសុខាត្រូវលេីកយករឿងនេះមកនិយាយ ?
    អំពីសិទ្ធិមនុស្ស ទាំងការដេក ដេីរ ឈរ អង្គុយ ការប្រកបរបរទទួលទានគ្រប់យ៉ាង
    តាមសេដ្ឋកិច្ចទីផ្សារសេរី គ្មានការរំលោភបំពាន សម្រាប់ជនគ្រប់រូប លេីកលែងតែក្នុងករណីយ៍ល្មេីសច្បាប់ និងត្រូវច្បាប់ផ្តន្ទាទោស ។
    ប្រជាធិបតេយ្យ ត្រូវបានដំណេីរការច្រេីន
    អាណត្តិនៃសភាជាតិ ហេីយដែល
    ដំណេីរការប្រជាធិបតេយ្យនៅកម្ពុជានេះទៀតសោត ត្រូវបានអន្តរជាតិសាទរ និងកោតសរសេីរ ថាជាដំណេីរប្រកបដោយភាព អច្ឆរិយៈរបស់កម្ពុជានៅតាមដងទន្លេ
    មេគង្គទៀតផង ។
    ការផ្សះផ្សារជាតិ ពីសង្គ្រាម ដែលមានភាគីចម្រេីនបង្ករជម្លោះនៅកម្ពុជា ត្រូវបានផ្សះផ្សារ នាំមកនូវសន្តិភាពសម្រាប់កម្ពុជា
    រួចយូរឆ្នាំហេីយ តាមរយះនយោបាយ
    ឈ្នះៗ របស់តេជោសែន តេីត្រូវផ្សះផ្សារ
    រឿងស្អីទៀត ?
    កឹមសុខា ក៏បានរស់នៅក្នុងសន្តិភាពដែល
    ដណ្តេីមកបានដោយតេជោសែនដែរ តែហេតុអ្វី កឹមសុខា មិនចេះរស់ក្នុងសន្តិភាពនេះ ?
    ពិតណាស់កឹមសុខា កំពុងប្រឈមនឹងក្តីក្តាំប្រព្រឹត្តអំពេីក្បត់ជាតិ តាមរយះការឃុបឃិតជាមួយបរទេស បង្កេីតបដិវត្តន៍ពណ៌ដេីម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់
    ដែលកេីតចេញពីការបោះឆ្នោត តាមលក្ខណ:នៃលិទ្ធិប្រជាធិបតេយ្យ ។
    ដំបៅដែលកឹមសុខាខ្លួនឯងបង្ករឡេីង
    កឹមសុខា គប្បីទទួលយក មិនមែនមកស្រែកទាមទារខុសគន្លងប្រជាធិបតេយ្យ
    ដែលកឹមសុខា តែងស្រែកចង់បាននោះទេ។
    អំពេីហឹង្សា តាមរយះទង្វេីរបដិវត្តន៍ពណ៌
    បណ្តាលឲ្យមានមនុស្សរបួស ស្លាប់ ការបំផ្លាញទ្រព្យសម្បត្តិសាធារណះរបស់
    រដ្ឋនិងឯកជន កឹមសុខា ដែលជាមេដឹកនាំបដិវត្តន៍ពណ៌ ត្រូវតែគេចវេស
    មិនទទួលខុសត្រូវមែនទេ ?
    ហ៊ុនសែនអេីយចុះចេញទៅ !
    បេីមិនចុះដេញទម្លាក់ ធាក់ទម្លាក់ !
    តេីនេះមិនមែនជាសម្តីរបស់កឹមសុខា ដែលនាំឲ្យកេីតអំពេីហឹង្សាទេឬ ?
    អញ្ចឹងអំពេីហឹង្សា អ្នកណាជាអ្នកបង្កេីត ?
    អ្នកបង្កេីត គឺជាអ្នកត្រូវរំលត់ទៅវិញ
    ទេីបត្រឹមត្រូវ ។
    ដូចនេះមានន័យថា កឹមសុខាខ្លួនឯងត្រូវ
    ទទួលយកនូវផល ដែលកឹមសុខាខ្លួនឯងបានសាងឡេីង ដេីម្បីក្លាយជាគម្រូល្អដល់អ្នកដឹកនាំជាតិជំនាន់ក្រោយ ឲ្យខ្លាចក្រែងចំពោះច្បាប់ជាតិ សម្រាប់ទង្វើរីដែលខ្លួនបានសាង ទេីបហៅថាជាទង្វេីផ្សះផ្សារ
    បញ្ឈប់ហឹង្សាដូចដែលកឹមសុខាចង់បាននោះ ។
    ម្យ៉ាងផស់គេ ជិតដល់ថ្ងៃសវនាការ ចេះលេងស្ទីល រំលត់ការទទួលខុសត្រូវអញ្ចឹងផងកឹម សុខា ?
    ហេស ហេ ! កុំលេងយកបរទេស មកកំញើញលើអធិបតេយ្យជាតិខ្មែរ
    ឲ្យសោះ កឹមសុខា ។
    បរទេសទាំងអស់ជាមិត្តកម្ពុជា ជាមិត្តរបស់ប្រជាជនកម្ពុជា ។
    ជនក្បត់ជាតិ ទើបជាសត្រូវ របស់ប្រជាជនកម្ពុជា ។ ត្រូវយល់អាវ៉ា !

  2. Anonymous says:

    what wrong with you KIM SOKHA …. do you have enough what you call AKHEINGSA.. ……….. WELL for me I never tolerated the reason why ?? HUN SEN N01 can not buy me N02 HUN SEN can not scare me N03 HUN SEN will never break me a part . I swear to GOD if I not keeping my word I rather being a dog instate. at last we Cambodian can say time to move on we will not waiting for any mercy from that ugly evil monster dictator

Leave a Reply

Submit Comment