កម្ពុជា​រកឃើញ​អ្នកឆ្លង​ជំងឺ​កូវីដ-១៩​អូមីក្រុង​ជិត​៤០​នាក់​បន្ថែម​ទៀត

កូវីដ-១៩ព័ត៌មានជាតិ
លោកស្រី ពេជ្រ សុធារី | ២០ មករា ២០២២ | ម៉ោង ១៣:៣៧
VOD

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)

នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះទៅយកសំណាកពីបងប្អូនប្រជាពលរដ្ឋនិងអាជីវករនៅផ្សារលើធំថ្មី តាមរយៈតេស្តសំណាក (តេស្តរហ័ស) បន្ទាប់ពីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាច្រើននាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Hall)


កម្ពុជា​បន្ត​​រកឃើញករណីឆ្លងជំងឺ​កូវីដ-១៩ ប្រភេទបំប្លែងថ្មី «អូមីក្រុង​» ជិត​៤០​នាក់បន្ថែម​ទៀត (យោង​តាម​លទ្ធ​ផល​បញ្ជាក់​ដោយ PCR test) ខណៈ​មិនមានអ្នកស្លាប់ដោយសារជំងឺនេះទេនៅថ្ងៃម្សិលមិញ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ​នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងបានរក​ឃើញ​ករណីឆ្លង​ជំងឺកូវីដ-១៩ថ្មី ចំនួន៣៧នាក់​ទៀត ដែលសុទ្ធតែជាប្រភេទ​អូមីក្រុងទាំងអស់ ក្នុងនោះមានករណី​នាំចូល​​ពី​ក្រៅប្រទេស​ចំនួន១៨នាក់ និង​ឆ្លងក្នុងសហគមន៍១៩នាក់។ ចំណែក​អ្នកជាសះស្បើយ​ថ្មីវិញ ក្រសួងថាមានចំនួន១៦នាក់។

បើតាមក្រសួងសុខាភិបាល គិតត្រឹមព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ កម្ពុ​ជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩​ សរុបចំនួន១២០ ៩១៤នាក់ ក្នុង​នោះ​អ្នកជំងឺព្យាបាលជាសះស្បើយ​ចំនួន១១៧ ១៦២នាក់ និងអ្នកស្លាប់​ចំនួន​៣ ០១៥នាក់ រួមទាំង​​ករណីនាំចូលពីក្រៅប្រទេសចំនួន២០​ ២០៨នាក់។ ចំណែកករណីឆ្លងអូមីក្រុងក្នុងស​ហគមន៍វិញ ក្រសួងថា គិត​មកដល់​ពេលនេះមានចំនួនសរុប១២២នាក់៕

COVID19កូវីដ១៩អូមីក្រុង


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles