ធនាគារ​ពិភពលោក និង​អង្គការ​ភាព​ជា​ដៃ​គូ​សកល​ដើម្បី​ការ​អប់រំ ​ផ្តល់​ប្រាក់​ជិត ៧០លាន​ដុល្លារសំរាប់​ពង្រឹង​ការ​សិក្សា​នៅ​កម្ពុជា

2022-01-19
RFA

ធនាគារ​ពិភពលោក និង​អង្គការ​ភាព​ជា​ដៃ​គូ​សកល​ដើម្បី​ការ​អប់រំ ​ផ្តល់​ប្រាក់​ជិត ៧០លាន​ដុល្លារសំរាប់​ពង្រឹង​ការ​សិក្សា​នៅ​កម្ពុជា

សិស្សានុសិស្សវិលត្រលប់ទៅកាន់សាលារៀនឡើងវិញ នៅក្នុងបរិបទនៃជំងឺកូវីដ-១៩។ រូប៖ UNICEF


ធនាគារ​ពិភពលោក (World Bank) និង​អង្គការ​ភាព​ជា​ដៃគូ​សកល​ដើម្បី​ការ​អប់រំ​ (Global Parnership for Education-GDE) ​ផ្តល់​ទឹក​ប្រាក់ជិត ៧០លាន​ដុល្លារ (៦៩,២៥)​ ក្នុង​​នោះ ៦០​លាន​ដុល្លារ​ជា​កម្ចី​របស់​ធនាគារ​ពិភពលោក ដើម្បី​ពង្រឹង​ការ​សិក្សា​ជា​មូលដ្ឋាន​ និង​ឆ្លើយតប​ឲ្យបាន​រហ័ស​ទៅ​នឹង​ផលប៉ះពាល់​នានា​ដល់​ប្រព័ន្ធអប់រំ។​ រីឯ​ទឹក​ប្រាក់​ជិត ១០​លាន​ដុល្លារ​ទៀត (៩,២៥លាន) ជា​ជំនួយ​ឥតសំណង​ពី​អង្គការ​ភាព​ជាដៃគូ​សាកល​ដើម្បី​ការ​អប់រំ។

ប្រធាន​គ្រប់គ្រ​ង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា​អ្នកស្រី ម៉ារីយ៉ាម​ សាលីម ​(Maryam Salim)​ បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី១៨ ខែមករាថា ការ​ផ្តល់​កម្ចី​នេះ ​នឹងជួយ​ទ្រទ្រង់​ដល់​គម្រោង​កែលំអ វិស័យ​អប់រំ​ទូទៅ ដើម្បី​ឈាន​ដល់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ ប្រកប​ដោយ​គុណភាព​ខ្ពស់​និង​សីលធម៌​ល្អ ព្រមទាំង​អភិវឌ្ឍ​ឲ្យបាន​សង្គ​ម​មួយ​ដែល​មាន​ចំណេះដឹង​ជា​មូលដ្ឋាន។

អ្នកស្រី​បន្តថា ក្នុង​បរិបទ​ជំងឺ​កូវីដ-១៩ វិស័យ​អប់រំ​រងផល​ប៉ះពាល់​ជា​ខ្លាំង​ ជាពិសេស​កុមារ​រស់​នៅ​តាម​តំបន់​ដាច់​ស្រយាល កុមារ​ក្នុង​គ្រួសារ​ក្រីក្រ និង​នៅ​ក្នុង​បណ្តា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​កុមារ​ពិការ​ភាព។ អ្នកស្រី​សង្ឃឹម​ថា រដ្ឋាភិបាល​កម្ពុជា​ នឹង​ស្វែងរក​ដំណោះ​ស្រាយ​បញ្ហា​ប្រឈម​ធំៗ​ពីរ​ រួមមាន​ ការរៀន​ចេះ​របស់​សិស្ស​នៅមាន​កម្រិត​ទាប និង​វិសមធម៌​ ក្នុងលទ្ធភាព​ទទួល​បាន​ការ​អប់រំ​ជា​មូលដ្ឋាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles