អ្នក​វិភាគ​ថា មេដឹកនាំ​របប​សឹក​ភូមា​ទិញ​ពេល​វេលា ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​

ដោយ ទីន ហ្សាការីយ៉ា
2022-03-23
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ថា មេដឹកនាំ​របប​សឹក​ភូមា​ទិញ​ពេល​វេលា ដើម្បី​ពង្រឹង​អំណាច​របស់​ខ្លួន​

(ឆ្វេង) លោក វណ្ណ ប៊ុនណា​ អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព និង លោក គឹម សុខ អ្នក​វិភាគ​នយោបាយ​។ រូប៖ ហ្វេសប៊ុកលោកទាំងពីរ


ក្រុម​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​លើក​ឡើង​ថា មេ​ដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា លោក មីន អ៊ុងលាំង​ (Min Aung​ Hlaing) នឹង​មិន​ងាយ​យល់​ព្រម​តាម​សំណើ​របស់​ប្រេសិតពិសេស​អាស៊ាន គឺ​លោក ប្រាក់ សុខុន ឲ្យ​គោរព​តាម​កិច្ច​ព្រមព្រៀង ៥ចំណុច​របស់​អាស៊ាន​ឡើយ។

ក្រុម​អ្នក​តាម​ដាន​កិច្ចការ​អន្តរជាតិ​អះអាង​ថា មេដឹកនាំ​យោធា​ខុសច្បាប់​នេះ កំពុង​តែ​ធ្វើ​នយោបាយ​សម្រប​សម្រួល ឬ​បើក​ឲ្យ​តំណាង​របស់​អាស៊ាន​ចូល​ទៅ​ជួប​ពិភាក្សា​គ្នា​ខ្លះ​ ដើម្បី​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា របប​សឹក​បាន​បន្ធួរ​ដៃ​ខ្លះ ប៉ុន្តែ​មិន​អនុវត្ត​តាម​នោះ​ទេ។ ពួក​គេ​ថា របប​សឹក​ធ្វើ​បែប​នេះ​ ដើម្បី​ទិញ​ពេល​វេលា ក្នុង​ទិសដៅ​រៀប​ជើង​ព្រួល​ពង្រឹង​អំណាច​របស់​ខ្លួន បាន​យូរ​តទៅមុខទៀត។

ការ​លើក​ឡើង​នេះ ធ្វើឡើងក្រោយ​ពី​ប្រេសិត​ពិសេស​របស់​អាស៊ាន បាន​ប្រកាស​ថា ដំណើរ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា រយៈ​ពេល​បី​ថ្ងៃ មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។

សូម​លោក​អ្នកនាង​ស្ដាប់​បទសម្ភាសន៍​រវាង​លោក ទីន ហ្សាការីយ៉ា ជា​មួយ​អ្នកវិភាគ​ពីរ​រួប គឺ​អ្នក​វិភាគ​នយោបាយ​លោក គឹម សុខ និង លោក វណ្ណ ប៊ុនណា​ អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ​ និង​សន្តិភាព អំពី​បញ្ហា​នេះ ដូចតទៅ៖

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles