កម្ពុជា
15/05/2022 – 08:15
ដោយ៖ អេង គីមហុង
RFI

អ្នកគាំទ្រគណបក្សភ្លើងទានថ្នាក់មូលដ្ឋាន © FB បក្សភ្លើងទាន
គណបក្សភ្លើងទាននៅថ្ងៃអាទិត្យទី១៥ឧសភានេះ បានធ្វើសមាជគណបក្សលើកទី២ដោយសម្រេចជាផ្លូវការចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃទី៥មិថុនា។ ក្នុងនោះគណបក្សបានដាក់ចេញគោលនយោបាយ៧ចំណុច។ បន្ថែមលើនេះ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទានត្អូញត្អែថា គណបក្សភ្លើងទានរងការរើសអើងខាងនយោបាយដោយពុំមានកន្លែងឯកជនណាមួយផ្ដល់ការអនុញ្ញាត្តឲ្យគណបក្សជួលទីតាំងសម្រាប់ប្រារព្ធកម្មវិធីសមាជនេះឡើយ។

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទាន © សហការី
សូមស្ដាប់ប្រសាសន៍ លោក សុន ឆ័យ៖
សូមជម្រាបជូនថា គណបក្សភ្លើងទៀន បានដាក់បេក្ខជនជាង ១,៦០០ ឃុំសង្កាត់នៅ២៥ ខេត្តក្រុង ក្នុងចំណោមឃុំសង្កាត់ ១,៦៥២ ដែលចំនួននេះគឺនៅក្រោមតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.បនាពេលកន្លងមក។ ក៏ប៉ុន្តែគណបក្សប្រឆាំងមួយនេះ បានបាត់អស់១សង្កាត់ហើយ ក្រោយ គ.ជ.ប សម្រេចលុបចោលបេក្ខភាពប្រកួតប្រជែងសង្កាត់ទួលស្វាយព្រៃ១ពេលនេះ៕
we are over sea supporting you