តុលាការ និងច្បាប់ ព័ត៌មានជាតិ
លោក រី រួន | ១៦ មិថុនា ២០២២ | ម៉ោង ១២:១២
VOD

លោក យឹម ស៊ីណន អតីតប្រធានប្រតិបត្តិនៃចលនាយុវជនអតីតបក្សសង្រ្គោះជាតិនៅកូរ៉េខាងត្បូង។ (ហ្វេសប៊ុក៖ Yim Sinorn )
អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិមួយរូប បានបញ្ជាក់ឱ្យដឹងថា រូបលោក និងក្រុមរបស់ខ្លួនចំនួន៨នាក់ផ្សេងទៀតដែលរងការចោទប្រកាន់ក្នុងសំណុំរឿងរបស់គណបក្សប្រឆាំង ដែលទើបតែបញ្ចប់ការកាត់ទោសទ្រង់ទ្រាយធំកាលពីថ្ងៃអង្គារកន្លងទៅ ត្រូវបានតុលាការសម្រេចទម្លាក់បទចោទលើពួកគេតាំងពីដើមឆ្នាំមុនមកម្ល៉េះ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងបន្ទាប់ពីតុលាការបានសម្រេចប្រកាសសាលក្រមផ្ដន្ទាទោសទៅលើថ្នាក់ដឹកនាំ សកម្មជន និងអ្នកគាំទ្រគណបក្សសង្រ្គោះជាតិដែលតុលាការរំលាយ ជាទ្រង់ទ្រាយធំ នៅថ្ងៃអង្គារ សរុបចំនួន៦០នាក់។ ទោះជាយ៉ាងណា ក្នុងសាលក្រមនោះ គេសង្កេតឃើញមានឈ្មោះបុគ្គលដែលត្រូវផ្ដន្ទាទោសតែ៥១នាក់ប៉ុណ្ណោះ ខណៈមនុស្ស៩នាក់ផ្សេងទៀតដែលជាក្រុមរបស់អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិខាងលើនេះ ពុំមានឈ្មោះឡើយ។
ទាក់ទិននឹងករណីនេះ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលបានត្រលប់មកកម្ពុជាវិញកាលពីឆ្នាំមុន បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា រូបលោកនិងមនុស្សចំនួន៨នាក់ផ្សេងទៀត ដែលរួមមាន មាស ពិសាល, រស់ សុផល, សុខ រដ្ឋា, យ៉ង់ ស៊ីណេត, ឈុន ប៊ុនហ៊ា, ថុង ហូច, ទឹម វណ្ណី និង ព្រុំ សុខា ត្រូវបានតុលាការទម្លាក់ចោលបទចោទកាលពីថ្ងៃទី១៧ ខែមករា។
លោកបន្តថា៖ «ចំពោះករណីរបស់យើងនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ បន្ទាប់ពីខ្ញុំបានផ្ញើលិខិតសុំអន្តរាគមន៍មួយទៅកាន់លោក ហ៊ុន សែន ក្រោយមកតុលាការក៏បានសម្រេចទម្លាក់ការចោទប្រកាន់លើពួកយើង»។
គួរបញ្ជាក់ថា លោក យឹម ស៊ីណន និងក្រុមរបស់លោក កាលពីឆ្នាំមុន បានធ្វើការស្នើសុំដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យទម្លាក់ការចោទប្រកាន់លើពួកគេ ខណៈនៅក្នុងលិខិតស្នើសុំនេះ លោកបានទទួលស្គាល់ថា រូបលោកនិងក្រុមរបស់លោកនេះពិតជាបានប្រមូលផ្តុំគ្នាដើម្បីគាំទ្រគណបក្សសង្គ្រោះជាតិមែន ប៉ុន្តែពួកគេនៅពេលនោះបានទៅចូលរួមដើម្បីប្រឆាំងនឹងការប៉ុនប៉ងរបស់លោក សម រង្ស៊ី ក្នុងការវិលត្រលប់ចូលប្រទេសវិញនៅឆ្នាំ២០១៩ តែប៉ុណ្ណោះ។
ជាមួយគ្នានេះ លោក យ៉ង់ ស៊ីណេត ដែលបច្ចុប្បន្នស្នាក់នៅនិងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង បានលើកឡើងថា រូបលោកបានឮពីមេធាវីថា ការចោទប្រកាន់លើពួកគេត្រូវបានទម្លាក់ចោល។ ទោះជាយ៉ាងណា លោកនៅតែមិនមានភាពជឿជាក់ថា ការកាត់ក្ដីនេះមានភាពយុត្តិធម៌ឡើយ។
លោកបន្ថែមថា៖ «តាមការយល់ឃើញផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំគិតថា ការចោទប្រកាន់ទាំងអស់នេះ គឺមានគោលបំណងក្នុងការបំផ្លាញគណបក្សប្រឆាំងនានា ខណៈវាគឺជារឿងអយុត្តិធម៌ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា»។
ជុំវិញករណីនៃការលើកឡើងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានប្រាប់អ្នកសារព័ត៌មានឱ្យបង្វែរសំណួរទៅកាន់តុលាការ។ ទោះជាយ៉ាងណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មិនអាចទាក់ទងដើម្បីសុំការអធិប្បាយបានឡើយ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Nine Missing Mass-Trial Verdicts Had Charges Dropped
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
well this guy is becoming a warm in retaliation in unreal politic of King dump of wonder. I tell you what you should go to fine another job instate of politic in this while King dump every thing can happen in a bling of an eyes, well if you want some body call you EAKOUTHDAM you have to think your life is at stake . sorry I’m not trying to tell you what to do but instate I’m felling sorry for you that you are too young to understand .
madness face he is not a politician this young man can become monster if HUN SEN regime pushing him hart