ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ២០ មិថុនា ២០២២ | ម៉ោង ១០:៣៧
VOD

ក្រុមអាជ្ញាធររារាំងកូដករណាហ្គាវើលដ៍ក្នុងការយកញត្តិទៅដាក់នៅរដ្ឋសភា ស្នើសុំកិច្ចអន្តរាគមន៍លើវិវាទការងារណាហ្គាវើលដ៍ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
“ទិដ្ឋភាពកូដករណាហ្គាវើលដ៍ជាច្រើននាក់ដាក់ញត្តិទៅកាន់រដ្ឋសភា និងខុទ្ទកាល័យ លោក ហ៊ុន សែន”
“មួយឆ្នាំនៃការតស៊ូរបស់បុគ្គលិកណាហ្គាវើលដ៍ដើម្បីរក្សាសហជីព”
កូដករណាហ្គាវើលដ៍ជាង១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានប្រមូលផ្តុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា ដើម្បីស្នើដល់ប្រមុខរដ្ឋាភិបាលនិងស្ថាប័នមួយនេះ ជួយអន្តរាគមន៍រកដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ដែលអូសបន្លាយជាង១ឆ្នាំមកហើយ។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ បានលើកឡើងថា រយៈពេលជាង៦ខែមកហើយដែលកូដករណាហ្គាវើលដ៍បានធ្វើកូដកម្មតវ៉ាទាមទាររកដំណោះស្រាយវិវាទការងារ ក្រោយថៅកែបានបញ្ឈប់ពួកគេពីការងារដោយអយុត្តិធម៌ និងមិនអនុលោមតាមច្បាប់។
ជាមួយគ្នានេះដែរ កញ្ញាថា ការជួបចរចាចំនួន១១ដងរវាងតំណាងកូដករ តំណាងសហជីព និងតំណាងក្រុមហ៊ុន ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ ពុំមានលទ្ធផលជាផ្លែផ្កានោះទេ ទើបពួកគេសម្រេចចិត្តដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងរដ្ឋសភា។
បើតាមកញ្ញា ឈឹម ស៊ីថរ ក្រុមកូដករស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋសភា ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារចំនួន៣ចំណុច ក្នុងនោះ ស្នើឱ្យជួយជំរុញទៅក្រុមហ៊ុនទទួលយកកូដករដែលនៅសេសសល់ប្រមាណ២០០នាក់ចូលធ្វើការវិញ និងទូទាត់សំណងឱ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ ព្រមទាំងស្នើសុំឱ្យមានការទម្លាក់បទចោទទៅលើថ្នាក់ដឹកនាំនិងសមាជិកសហជីពទាំង១៥នាក់វិញ។
ក្នុងអំឡុងពេលដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី មុខវត្តបទុមវតី ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញនោះ ក្រុមសមត្ថកិច្ច និងប្រជាការពារជាច្រើននាក់ ក៏បានតាមឃ្លាំមើលពួកគេផងដែរ។
ក្រោយមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីទទួលយកញត្តិរបស់ពួកគាត់ហើយ ក្រុមកូដករណាហ្គាវើលដ៍ក៏បានបន្តដើរទៅដាក់ញត្តិនៅរដ្ឋសភាបន្តទៀត ប៉ុន្តែត្រូវបានក្រុមសមត្ថកិច្ចរារាំង។
មន្ត្រីសមត្ថកិច្ចមួយរូបដែលមិនបានបញ្ជាក់ឈ្មោះ បានប្រាប់កូដករថា សមត្ថកិច្ចមិនអនុញ្ញាតឱ្យកូដករទាំងជាង១០០នាក់នោះដើរទៅរដ្ឋសភានោះទេ ដោយសារប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ មន្ត្រីរូបនោះស្នើសុំត្រឹមតំណាងកូដករត្រឹម១០នាក់ប៉ុណ្ណោះទៅដាក់ញត្តិនៅរដ្ឋសភា ឬឱ្យខាងតំណាងរដ្ឋសភា មកទទួលយកញត្តិពួកគាត់នៅសួនច្បារមុខវត្តបទុមវតីវិញ។
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍នេះបានកើតឡើងអស់រយៈពេលជាង១ឆ្នាំមកហើយ ក្រោយពេលដែលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
សួស្តី! ប្រិយមិត្តគេហទំព័រ https://bit.ly/3zC5auw សូមស្វាគមន៍ដោយក្តីរីករាយ 🙏😊
នេះគឺជាគេហទំព័រពិភពហ្គេម ដ៏សម្បូរបែប
-ថែមលុយ 2$ជារៀងរាល់ថ្ងៃ
-ថែម ជូនជាភាគ% ខ្ពស់រៀងរាល់ មួយសប្តាហ៍ម្តង
ងាយស្រួលដកដាក់លុយ មិនចាំបាច់មាន លក្ខខណ្ឌច្រើន
📱 Whatsap : +855 713081156
Telegram :https://t.me/sokhabet88