គណបក្សនយោបាយ ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២១ មិថុនា ២០២២ | ម៉ោង ១៨:២៥
VOD

ទិដ្ឋភាពក្បួនហែគណបក្សភ្លើងទៀន ក្នុងថ្ងៃបិទបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្ស៊ី)
បេក្ខភាពចៅសង្កាត់រងទី២របស់គណបក្សភ្លើងទៀននៅសង្កាត់ច្បារអំពៅ ត្រូវបានក្រសួងសុខាភិបាលលុបឈ្មោះចេញពីក្របខណ្ឌរបស់ក្រសួង។
សេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២១ ខែមិថុនានេះ ឱ្យដឹងថា លោក កែវ សុមុនី ដែលមានជំនាញបរិញ្ញាបត្រគិលានុបដ្ឋាក ហើយកំពុងបម្រើការនៅក្នុងនាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ត្រូវបានក្រសួងលុបឈ្មោះចេញពីក្របខណ្ឌចាប់ពីថ្ងៃទី១៤ ខែមិថុនា តទៅ។
បើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល គឺស្នើឱ្យស្ថាប័នពាក់ព័ន្ធនិងសាម៉ីខ្លួនត្រូវអនុវត្តតាមប្រកាសនេះឱ្យមានប្រសិទ្ធភាព។
លោក កែវ សុមុនី បានអះអាងថា ការដែលក្រសួងសុខាភិបាលសម្រេចលុបឈ្មោះលោកចេញពីក្របខណ្ឌសុខាភិបាលនេះ ក្រោយពីលោកមកឈរជាបេក្ខភាពចៅសង្កាត់រងទី២របស់គណបក្សភ្លើងទៀន នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោក មុនី បានអះអាងទៀតថា ការដែលលោកទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀននេះបានដាក់ច្បាប់ពិសេសត្រឹមត្រូវពីប្រធានអង្គភាព។
មួយវិញទៀត លោកថា ការលុបឈ្មោះលោកចេញពីក្របខណ្ឌរដ្ឋនេះ នាយកដ្ឋានរបស់លោកមិនបានហៅលោកទៅណែនាំឬព្រមានជាលាយលក្ខណ៍អក្សរផ្នែករដ្ឋបាលម្តងណាទេ ដែលការណ៍នេះ លោកចាត់ទុកចំណាត់ការនេះថាជាការរើសអើងនយោបាយ។
លោកថា៖ «អ៊ីចឹងខ្ញុំគិតថា នេះជាការរើសអើងនយោបាយមួយរយភាគរយហ្មង»។
យ៉ាងណា លោកថា នឹងប្តឹងតវ៉ាករណីនេះទៅក្រសួងពាក់ព័ន្ធ រួមទាំងរដ្ឋមន្ត្រីក្រសួងសុខាភិបាល សើរើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យនេះឡើងវិញ។
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
WELL…. if you can not change that election agency just talking with other parties not to joint that election in 2023 . please let HUN SEN go to pull by his party to see only one party . I just want to ask HUN SEN why don’t you using north KOREA style