ដោយ សេក បណ្ឌិត
2022.06.22
RFA

លោក ញឹម សារ៉ុម (រូបទី៣ ពីខាងឆ្វេង) មេឃុំជាប់ឆ្នោតបក្សភ្លើងទៀន នៅខេត្តកំពង់ធំ ត្រូវបានតុលាការដោះលែងឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ
តុលាការខេត្តកំពង់ធំដោះលែងមេឃុំជាប់ឆ្នោតបក្សភ្លើងទៀនឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន តែបក្សប្រឆាំង និងយុវជនថា តុលាការនៅតែធ្វើមិនត្រឹមត្រូវ។
មន្ត្រីបក្សប្រឆាំង យុវជន រួមទាំងសង្គមស៊ីវិលរិះគន់ និងចាត់ទុកថា ការចាប់ខ្លួនមេឃុំជាប់ឆ្នោតមកពីបក្សភ្លើងទៀននៅខេត្តកំពង់ធំ គឺជាការគំរាមកំហែង និងបំផ្លាញពន្លកប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ទោះបីតុលាការដោះលែងឱ្យលោក ញឹម សារ៉ុម នៅក្រៅឃុំក៏ដោយ។ ពួកគេបារម្ភថា ទង្វើរបស់តុលាការ និងស្ថាប័នបក្សកាន់អំណាចកំពុងធ្វើឱ្យនីតិរដ្ឋ និងប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។