អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន និងបណ្តេញមន្ត្រីបក្សភ្លើងទៀនចេញពីក្របខណ្ឌ័រដ្ឋសរុប៤រូប ជាការរើសអើងនិន្នការនយោបាយ

កម្ពុជា-នយោបាយ
22/06/2022 – 08:33
ដោយ៖ សាំ ឧត្តម
RFI

សកម្មជនគណបក្សភ្លើងទៀន (រូបតំណាង) © សហការី


អង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សនៅថ្ងៃទី២២ ខែមិថុនានេះបាចាត់ទុកការចាប់ឃុំខ្លួនមេឃុំមួយរូប និងលុបឈ្មោះបេក្ខជនជាប់ឆ្នោត៣រូបផ្សេងទៀតរបស់គណបក្សភ្លើងទៀនចេញពីក្របខណ្ឌ័មន្ត្រីរាជការ គឺជាការរើសអើងនិន្នាការនយោបាយ និងជារូបភាពគំរាមកំហែងដល់សិទ្ធិធ្វើនយោបាយនៅកម្ពុជា ពិសេសមកលើមន្ត្រីគណបក្សភ្លើងទៀតតែម្តង។ បើតាម លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានឱ្យដឹងថា ស្ថាប័នរដ្ឋគួរចេញមកស្រាយបំភ្លឺទាក់ទិនឹងការលុបឈ្មោះបេក្ខជនជាប់ឆ្នោតរបស់គណបក្សភ្លើងទៀន ដើម្បីបង្ការពីភាពយល់ច្រឡំណាមួយពីមហាជន។

កាលពីថ្ងៃទី២១ ខែមិថុនា បេក្ខភាពមេឃុំជាប់ឆ្នោតមកពីគណបក្សភ្លើងទៀនមួយរូបគឺលោក ញ៉ឹម សារ៉ុម ត្រូវបានអាជ្ញាធរចាប់ខ្លួន និងបញ្ចូនទៅកាន់ពន្ធនាគារខេត្តកំពង់ធំ ក្រោមបទចោទ «ប្លន់» ដែលបានប្រព្រឹត្តកាលពីឆ្នាំ២០០២។ ខណៈមន្ត្រីរបស់គណបក្សភ្លើងទៀន៣រូបផ្សេងទៀត មាន២រូបជាបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងមួយរូបជាប្រធានក្រុមការងារបណ្តោះអាសន្នរបស់គណបក្សភ្លើងទៀន ត្រូវបានស្ថាប័នរដ្ឋចំនួន៣លុបឈ្មោះចេញពីក្របខណ្ឌ័មន្ត្រីរាជការ។ ស្ថាប័នរដ្ឋទាំងបី រួមមាន៖ ក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ និងក្រសួងដែនដី នគរូបីយកម្ម និងសំណង់។

ក្រោយការចាប់ខ្លួន និងលុបឈ្មោះចេញពីក្របខណ្ឌ័មន្ត្រីរាជការរបស់មន្ត្រីគណបក្សភ្លើងទៀន លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូបានបញ្ជាក់ថា​ ទង្វើនេះមិនគួរឱ្យកើតមានឡើយនៅក្នុងប្រទេសដែលតែងអះអាងពីការគោរពលទ្ធិប្រជាធិបតេយ្យ និងមិនរើសអើងប្រកាន់និន្នាការនយោបាយ។

លោក អ៊ំ សំអាត បន្តថា រឿងទាំងអស់នេះជាប់ពាក់ព័ន្ធនឹងបញ្ហានយោបាយច្រើនជាងការអនុវត្តទោស រឺការប្រព្រឹត្តិខុសអ្វីមួយ។

ម្ល៉ោះហើយ មន្រ្តីសិទ្ធិមនុស្សរូបនេះគូសបញ្ជាក់ថា ចង់មិនចង់ ការចាប់ខ្លួន ការចោទប្រកាន់មកលើមន្ត្រីគណបក្សភ្លើងទៀន ក៏ដូចជាសកម្មជននានាជាហូរហែកន្លងមក អាចជារូបភាពស្រអាប់ ហើយថែមទាំងអាចប៉ះពាល់ដល់ការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ២០២៣ខាងមុខទៀតផង។

ហើយជុំវិញបញ្ហានេះ វិទ្យុបារាំងអន្តរជាតិRFI​មិនទាន់សុំការឆ្លើយតបពីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ​ ស៊ីផាន  និងអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភក្ត្រ័ បាននៅឡើយទេនាព្រឹកថ្ងៃទី២២ មិថុនានេះ ទាក់ទិននឹងការលុបឈ្មោះបេក្ខជនគណបក្សភ្លើងទៀនចេញពីក្របខណ្ឌ័មន្ត្រីរាជការ។

តែយ៉ាងណា លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនធ្លាប់បានអះអាងមកវិទ្យុបារាំងអន្តរជាតិថា បេក្ខជននិងមន្ត្រីរបស់គណបក្សភ្លើងទៀនតែងរងភាពអយុត្តិធម៌ និងការគំរាមកំហែងជាប់ជានិច្ច រាប់ចាប់តាំងពីការចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត រហូតមកទល់ពេលនេះ។

ហើយ លោកក៏បានស្នើឱ្យបក្សកាន់អំណាច និងភាគីរដ្ឋាភិបាលគួរបើកចិត្តឱ្យទូលាយ និងស្វាគមន៍នូវរាល់មតិប្រឆាំង ជាពិសេសបញ្ឈប់រូបភាពបំភិតបំភ័យមកលើគូរប្រជែងបន្តទៀត ព្រោះវាមិនបង្ហាញអំពីសុច្ចរិតភាពឡើយ។

គួរជម្រាបថា ការដកក្របខណ្ឌ័របស់មន្ត្រីបក្សភ្លើងទៀន៣រូប គឺមិនទាន់មានការបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយ។ ក៏ប៉ុន្តែសម្រាប់ការចាប់ខ្លួនបេក្ខភាពមេឃុំជាប់ឆ្នោតនៅឃុំ ចំណារលើ ខេត្តកំពង់ធំវិញ ត្រូវបានអ្នកនាង រ៉ូ ហ្សេត បេក្ខជនចៅសង្កាត់អូរចារស្រាយបំភ្លឺថា ករណីលោក ញ៉ឹម សារ៉ុមមិនជាប់ពាក់ព័ន្ធនឹងអំពើប្លន់ឡើយ ដោយសំណុំរឿងលោកបានដោះស្រាយក្រៅប្រព័ន្ធតុលាការ និងមានការទទួលស្គាល់ពីលោកមេឃុំចំណារលើ និងលោកនាយប៉ុស្តិ៍នគរបាលឃុំចំណារលើ នៅឆ្នាំ២០១១៕

What Next?

Recent Articles

One Response to "អង្គការសង្គមស៊ីវិល ចាត់ទុកការចាប់ខ្លួន និងបណ្តេញមន្ត្រីបក្សភ្លើងទៀនចេញពីក្របខណ្ឌ័រដ្ឋសរុប៤រូប ជាការរើសអើងនិន្នការនយោបាយ"

  1. Anonymous says:

    we knew this communist Khmer Rue was the slaved of communist Vietcong . Cambodian should knew by now that HUN SEN and his leadership was came from the killing field . POL POT was just a Vietcong enemy but the right hand killer was HUN SEN group . Vietcong said they are liberated Cambodia from POL POT but of cause Vietcong was invaded Cambodia . PARIS peace agreement was the case that Vietcong can not stay in Cambodia . WE Cambodian can see clearly that Vietcong’s agent still bossing their slave in the dark to fulfil HO CHI MIN policy . HUN SEN will destroy this nation soon if Cambodian not rising up and get this evil monster out .

Leave a Reply

Submit Comment