លោក ហ៊ុន សែន ថាការដូរមកថ្ងៃខែឆ្នាំកំណើតពិត គឺដើម្បីចៀសវាងការភាន់ច្រឡំជូនពរខួបកំណើតលោក២ដងក្នុង១ឆ្នាំ

កម្ពុជា-សង្គម
23/06/2022 – 08:20
ដោយ៖ ញឹម សុផល
RFI

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី


សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ បានសម្រេចកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ ដែលត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។ ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញដូច្នេះ គឺធ្វើឡើងតាមការស្នើសុំពីលោក ហ៊ុន សែន កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចៀសវាងការភ័នច្រឡំពីឥស្សរជន និងសាធារណជន ដែលផ្ញើសារជូនពរខួបកំណើតលោក ក្នុង១ឆ្នាំ២ដង។

បន្ទាប់ពីឆ្លងតាមការសម្រេចពីអង្គហេតុ និងសំអាងហេតុប្រមាណជាង៣ទំព័រ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលជាប្រធានស្ថាប័ននេះផងនោះ បានចេញដីការសម្រេចឲ្យមានការកែតម្រូវថ្ងៃខែឆ្នាំកំណើតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ទៅជាថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ វិញ ដែលត្រូវនឹងថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៦។

តុលាការក៏បានបង្គាប់ឲ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការកែតម្រូវឯកសារអត្រានុកូលដ្ឋានផ្សេងៗដែលពាក់ព័ន្ធនឹងលោកនាយករដ្ឋមន្ត្រីផងដែរ។

យោងតាមដំណើររឿងដែលបានរ៉ាយរ៉ាប់នៅលើដីកាតុលាការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកបានប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ ដែលមិនមែនជាថ្ងៃខែឆ្នាំកំណើតពិត ពោលគឺដោយសារសង្គ្រាម លោក ហ៊ុន សែន បានកំណត់យកថ្ងៃ០៤ ខែមេសា ដែលជាថ្ងៃលោកចូលព្រៃ តស៊ូរំដោះជាតិប្រើជាថ្ងៃកំណើតក្នុងឯកសារនានា។ ក៏ប៉ុន្តែបច្ចុប្បន្ននេះ លោក ហ៊ុន​ សែន ចង់កែតម្រូវឲ្យមកថ្ងៃខែឆ្នាំកំណើតដើមវិញដែលត្រឹមត្រូវ គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២។

៣ថ្ងៃក្រោយតុលាការចេញដីការសម្រេចឲ្យមានការកែថ្ងៃខែឆ្នាំកំណើតមកកាលបរិច្ឆេទពិតវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទូលថ្វាយព្រះមហាក្សត្រ និងមហាក្សត្រី ជូនដំណឹងដល់មន្ត្រីជាន់ខ្ពស់កម្ពុជា និងផ្ញើសារលិខិតជូនពលរដ្ឋខ្មែរទូទាំងប្រទេសដោយរំលេចថាការកែតម្រូវនេះមានភាពចាំបាច់ ដើម្បីកំណត់យក ថ្ងៃខែឆ្នាំកំណើតរបស់លោក ឲ្យបានត្រឹមត្រូវតាមថ្ងៃខែឆ្នាំកំណើតពិត គឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ និងដើម្បីជៀសវាងនូវការភាន់ច្រឡំ ពីសំណាក់ឥស្សរជនជាតិ និងអន្តរជាតិ ព្រមទាំងមហាជនទូទៅ ដែលបានផ្ញើសារលិខិតជូនពរ ថ្ងៃខួបកំណើតរបស់លោកដល់ទៅ២ដងក្នុង១ឆ្នាំ៕

What Next?

Recent Articles

3 Responses to "លោក ហ៊ុន សែន ថាការដូរមកថ្ងៃខែឆ្នាំកំណើតពិត គឺដើម្បីចៀសវាងការភាន់ច្រឡំជូនពរខួបកំណើតលោក២ដងក្នុង១ឆ្នាំ"

  1. រោង = 5
    ស្រាពណ៍​ = 9
    អង្គារ = 3

    17 ( ស្រីខាតលក្ខណ៍ )

  2. Anonymous says:

    who car about your birth day if you are so evil to Cambodian . HAS … I just want to ask you when will be your new movie come to play . remembers the movie about you>>the son born in the full bright moon that talking about you are the GOD of Cambodian . instate you are the devil of this nation you are KBOTH CHEATH ..HUN SEN don’t you really what you have been doing ???????

  3. Anonymous ។ I have done nothing wrong to my nation. The thing that happened to me was that I did not do it voluntarily.At the time, I was an eight-year-old boy who did not know anything, and a former Cambodian politician, in collaboration with US scientists, stole a British GPS battery and put it inside a skull box that could be used. Has been for 200 years. My life as an orphan has been plagued by human weapons on Earth for the past five generations. To be honest, I am living in Cambodia and have not yet appeared because I am the only one who has no one to help me, who only has followers who persecute and kill. How should I help my unfortunate nation? Swiss state bank fund code, ten fingerprints, I have, but the stamp is a former politician kept in France, and if I go abroad privately alone, the CIA would have arrested me.
    So, I know my path, but my destiny is not yet over.

Leave a Reply

Submit Comment