កម្ពុជា​នឹង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​-១៩ នៅ​ចុង​ឆ្នាំ​នេះ

ដោយ សុជីវី
2022.09.16
RFA

កម្ពុជា​នឹង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​-១៩ នៅ​ចុង​ឆ្នាំ​នេះ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង ថ្លែង​ក្នុង​ទិវា​ពិភពលោក​នៃ​អ្នក​បរិច្ចាគ​ឈាម ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១៥ នា​រាជធានី​ភ្នំពេញ។ RFA


រោងចក្រ​ថ្នាំ​បង្ការ​ជំងឺ​កូវីដ​-១៩ (Covid19) លើកដំបូង​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នៅក្នុង​ខែ​វិច្ឆិកា ខាងមុខ។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី សមិទ្ធផល​សម្រេច​បាន​រយៈពេល​៥​ឆ្នាំ របស់​ក្រសួង​សុខាភិបាល កាលពី​ថ្ងៃទី​១៥ ខែកញ្ញា​ថា ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការងារ​ជាច្រើន​ជាមួយ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​របស់​ចិន ស៊ីណូវ៉ាក់ (Sinovac) ហើយ​មក​ដល់​ពេល​នេះ​មាន​ក្រុមហ៊ុន​ឯកជន​ក្នុងស្រុក ដែល​ទទួល​សិទ្ធិ​ផលិត​ឱសថ កំពុង​រៀបចំ​ដី​សម្រាប់​សាងសង់។

រោងចក្រ​វ៉ាក់សាំង​នេះ​នឹង​ត្រូវ​សាងសង់​នៅ​លើ​ដី​ទំហំ​ប្រហែល ៥​ហិកតារ ក្នុងភូមិ​ទួល​អំពិល ឃុំ​ពញាឮ ស្រុក​ពញាឮ ខេត្ត​កណ្ដាល។

អ្នកស្រី យក់ សម្បត្តិ ឱ្យ​ដឹង​ទៀត​ថា ជំហាន​ដំបូង​រោងចក្រ​នេះ​មាន​សង្វាក់​ផលិតកម្ម​ផ្នែក​ច្រក និង​វេច​ខ្ចប់​វ៉ាក់សាំង ទៅតាម​ស្តង់ដារ និង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ស៊ីណូវ៉ាក់។

ទាក់ទង​នឹង​ស្ថានភាព​ជំងឺ​កូវីដ-១៩ កាលពី​ថ្ងៃទី​១៤ ខែ​កញ្ញា ក្រសួង​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ចំនួន ៦​នាក់ ដែល​ជា​ប្រភេទ​អូមីក្រុង ហើយ​ដែល​ជា​លទ្ធផល​បញ្ជាក់​ដោយ​ម៉ាស៊ីន PCR​។ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ទាំង​៦​នាក់ នោះ​មាន​ម្នាក់​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស និង​ក្រៅពីនោះ​សុទ្ធ​សឹង​ជា​ករណី​ឆ្លង​ក្នុង​សហគមន៍។

គិត​មក​ដល់​ពេលនេះ​កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​-១៩ សរុប​ជាង ១​សែន ៣​ម៉ឺន ៧​ពាន់​នាក់ (១៣៧.៧៤៥) អ្នកជា​សះស្បើយ​ចំនួន​ជាង ១​សែន ៣​ម៉ឺន ៤​ពាន់​នាក់ (១៣៤.៦៣៣) និង​អ្នក​ស្លាប់​ចំនួន ៣​ពាន់ ៥៦​នាក់ (៣.០៥៦)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "កម្ពុជា​នឹង​សាងសង់​រោងចក្រ​ផលិត​វ៉ាក់សាំង​កូវីដ​-១៩ នៅ​ចុង​ឆ្នាំ​នេះ"

  1. Anonymous says:

    what??????? I wonder how Cambodia in this century is so dump . OH >>> I understanding now because of SAM DACH .. AH CHESSTU ..HUN NAL call HUN SEN next name CHHOUP SAMLAP or CHHOUP KAP is so CHESS Cambodia will get so rich . I think every country have to buy VACCINE from Cambodia WHY>> the medicine from ugly GOD ..HUN NAL will make every people go hell . Cambodia will make so much money because CHINA still have a lot of COVID in their country and the factory is coming from CHINA . my massage to HUN SEN is >> AH CHHKOTH EIY BEIR EING CHHKOTH YANGNENG SLAPTOV LOORCHEANG

Leave a Reply

Submit Comment