កូដករ​សន្លប់​និង​បាក់ធ្មេញ ក្រោយ​ប៉ះទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ណាហ្គា

ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ១៦ កញ្ញា ២០២២ | ម៉ោង ២០:៣៩
VOD

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

សមាជិកនៃក្រុមកូដករណាហ្គាវើលដ៍ម្នាក់បាក់ធ្មេញដួលសន្លប់ អំឡុងពួកគេបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

កូដករអះអាងថា សមាជិកម្នាក់បាក់ធ្មេញដួលសន្លប់ និងមួយចំនួនទៀតរងរបួស ក្រោយប៉ះទង្គិចជាមួយកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ នៅពេលពួកគេប្រមូលផ្ដុំគ្នាតវ៉ានៅពីមុខក្រុមហ៊ុន ជំរុញឱ្យថៅកែនិងអាជ្ញាធររដ្ឋដោះស្រាយវិវាទការងារតាមច្បាប់ ខណៈកូដករមួយរូបត្រូវក្រុមអាជ្ញាធរដេញស្ទាក់រារាំងមិនឱ្យចូលទៅកន្លែងតវ៉ា។

ការប៉ះទង្គិចនៅពីមុខក្រុមហ៊ុនល្បែងដ៏ធំនៅចំកណ្តាលរាជធានីភ្នំពេញ​នេះកើតឡើងបន្ទាប់ពីក្រុមកូដករបន្តចេញតវ៉ានៅថ្ងៃទី១៦ ខែកញ្ញានេះ ខណៈពួកគេត្អូញត្អែរជាថ្មីថា ថៅកែណាហ្គាបានរំលោភសិទ្ធិកម្មករសហជីពយ៉ាងធ្ងន់ធ្ងរ ចំណែកអាជ្ញាធររដ្ឋ​បានខកខានអនុវត្តភារកិច្ចរបស់ខ្លួនក្នុង​ការដោះស្រាយវិវាទដែលអូសបន្លាយជាង១ឆ្នាំនេះ។

កូដករ និងជាសមាជិកសហជីពបុគ្គលិកកម្មករខ្មែរ​ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា រឿន មុំម៉ារីណែត ថ្លែងថា ក្រុមកូដករបានចេញតវ៉ាទាមទារដំណោះស្រាយវិវាទការងារតាមច្បាប់ ដែលជាទូទៅត្រូវឈរនៅក្បែរក្រុមហ៊ុនដែលមានវិវាទ។

កញ្ញាបន្តថា ពួកគាត់មិនមានចេតនាចូលទៅខាងក្នុងក្រុមហ៊ុនឡើយ គឺគ្រាន់តែឈរនៅប្របនឹងក្រុមហ៊ុនតាមច្បាប់ ដើម្បីកុំឱ្យប៉ះពាល់ដល់ផ្លូវសាធារណៈ។ យ៉ាងណា កញ្ញាថា នៅពេលពួកគាត់ដើរទៅឈរនៅប្របក្រុមហ៊ុនតាមច្បាប់កំណត់ ស្រាប់តែសន្តិសុខការពារក្រុមហ៊ុនបានចេញមកដាក់រនាំង មិនឱ្យពួកគាត់ទៅជិតបាន ទើបឈានដល់ការប៉ះទង្គិច ប្រទាញប្រទង់គ្នា រហូតកូដករមួយចំនួនរងរបួសផងដែរ។

កូដករក្រុមហ៊ុនណាហ្គារូបនេះបន្ថែមថា ក្នុងនោះ កូដករមួយរូបបាក់ធ្មេញ ដួលសន្លប់ និងកូដករមួយចំនួនទៀតរងរបួស។ កញ្ញាចាត់ទុកថា សកម្មភាពរារាំងនេះជាការរំលោភសិទ្ធិធ្វើកូដកម្មដោយសន្តិវិធីរបស់កម្មករតាមច្បាប់ស្តីពីការងារ។

កញ្ញាថា៖ «ពេលហ្នឹងគឺពួកយើងទាមទារចូលទៅក្នុងហ្នឹង ប៉ុន្តែយើងមិនមែនចូលទៅខាងក្នុងណាហ្គាទេ យើងចូលត្រឹមរបងណាហ្គា ប៉ុន្តែត្រូវបានហាមឃាត់ដោយខាងសន្តិសុខ។ អ៊ីចឹងនៅពេលហ្នឹង គឺគេបានដាក់របាំងនេះ អត់ឱ្យពួកខ្ញុំចូលទេ តែពួកខ្ញុំព្យាយាមចូល។ ពួកគាត់ហាមឃាត់ ដល់គាត់ឃាត់អត់ឈ្នះ គាត់ក៏យករបាំងហ្នឹងបុក[លើកូដករ]យកតែម្តង»។

កូដករណាហ្គារូបនេះបន្តថា៖ «នៅក្នុងច្បាប់ គេបានចែងហើយ សិទ្ធិនៃការធ្វើកូដកម្មឈរជាប់នៅរបង[ក្រុមហ៊ុនមានវិវាទ] តែម្តង។[ការរារាំងដូច្នេះ] វាប៉ះពាល់ដល់សិទ្ធិការធ្វើកូដកម្មខ្លាំងមែនទែន ព្រោះកូដកម្ម គេចែងនៅក្នុងមាត្រាច្បាប់ហើយ ចុះហេតុអីបានជាពួកយើងយកសិទ្ធិដែលចែងក្នុងមាត្រាច្បាប់មកអនុវត្ត បែរជាត្រូវបានហាមឃាត់យ៉ាងដំណំបែបហ្នឹង?»

អាជ្ញាធរប្រមាណ១០នាក់ដេញស្ទាក់ រុញច្រាន រារាំងមិនឱ្យកូដករម្នាក់ចូលទៅកន្លែងតវ៉ាជាមួយកូដករឯទៀត អំឡុងកូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
អាជ្ញាធរប្រមាណ១០នាក់ដេញស្ទាក់ រុញច្រាន រារាំងមិនឱ្យកូដករម្នាក់ចូលទៅកន្លែងតវ៉ាជាមួយកូដករឯទៀត អំឡុងកូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ចំណែកកូដករមួយរូបទៀតគឺ កញ្ញា គីម សុខា លើកឡើងថា គាត់ត្រូវអាជ្ញាធរប្រមាណ១០នាក់ដេញស្ទាក់ រុញច្រាន រារាំងមិនឱ្យចូលទៅកន្លែងតវ៉ាជាមួយកូដករឯទៀត ដោយពុំបញ្ជាក់ហេតុផល បើទោះគាត់ពន្យល់ថាគាត់ជាកូដករមកទាមទាររកដំណោះស្រាយវិវាទការងារក៏ដោយ។

កូដករ​ណាហ្គាវើលដ៍ នៅថ្ងៃសុក្រនេះ បាន​នាំគ្នា​យក ​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​ នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ទី១។ ក្រៅពីនោះ ពួកគេបានយកកន្ទេលតង់មកជាមួយដែរ ដោយអះអាងថា យកមកគេងនៅពីមុខក្រុមហ៊ុនណាហ្គា ដើម្បីតស៊ូមតិដោយសន្តិវិធី ក្នុងន័យជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុននិងក្រសួងស្ថាប័នរដ្ឋ​ដោះស្រាយវិវាទការងារ​នេះដោយតម្លាភាព។

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះ អាជ្ញាធរ​ស្លៀក​ពាក់​ឯក​សណ្ឋាននិង​ស៊ីវិលប្រមាណ៥០នាក់បាន​ឈរឃ្លាំមើលប្រមាណ១៥០ម៉ែត្រពីក្រុមកូដករ។

កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
កូដករ​ណាហ្គាវើលដ៍បន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។
កន្ទេលនិងតង់ដែលក្រុមកូដករណាហ្គាវើលដ៍យកមកតាមខ្លួន បំណងដេកនៅពីមុខក្រុមហ៊ុនបន្តសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃទី១៦ ខែកញ្ញានេះ ដោយទូរសព្ទចូលតែជាប់រវល់។

ចំណែកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៦ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងពីការវិវត្តនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍។ ក្នុងនោះ ក្រសួងបញ្ជាក់ថា ភាគីកម្មករ និងក្រុមហ៊ុននៅតែមិនទាន់រកឃើញដំណោះស្រាយដែលអាចទទួលយកបាន ដោយភាគីកម្មករនៅតែបន្តទាមទារចូលធ្វើការវិញ រីឯភាគីថៅកែនៅតែមិនព្រមទទួល។ យ៉ាងណា ភាគីទាំងពីរនឹងប្រជុំជាថ្មីទៀតនៅថ្ងៃទី៦ ខែតុលា។

ក្រសួងការងារស្នើឱ្យភាគីទាំងពីរយោគយល់គ្នាចូលរួមបញ្ចប់វិវាទនេះ សហការជាមួយអាជ្ញាធរដោយសន្តិវិធី រក្សាសណ្តាប់ធ្នាប់សាធារណៈ និងត្រូវរក្សាភាពស្ងប់ស្ងាត់។ ក្រសួងការងារបានប្រាប់ឱ្យបុគ្គលដែលមិនពាក់ព័ន្ធនឹងវិវាទនេះ កុំចូលរួមការតវ៉ា។

បើតាមក្រសួងការងារ បើវិវាទនេះមិនអាចស្វែងរកដំណោះស្រាយបានទេ គឺនឹងបញ្ជូនទៅតុលាការដើម្បីដោះស្រាយជាជំហានចុងក្រោយ។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ យល់ថា ការដែលកម្លាំងសន្តិសុខរបស់ក្រុមហ៊ុនណាហ្គារារាំងមិនឱ្យកូដករបានឈរនៅជាប់នឹងក្រុមហ៊ុន រហូតឈានដល់ការរងរបួសនេះ គឺជាការរំលោភសិទ្ធិ និងជាការអនុវត្តខុសពីច្បាប់ស្តីពីការធ្វើកូដកម្មដែលមានចែងនៅកម្ពុជា។ ក្រៅពីនោះ អ្នកស្រីថា ក្រុមកម្មករគ្រាន់តែធ្វើកូដកម្មដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារ និងរក្សាសហជីព ការពារសិទ្ធិកម្មករខ្មែរ តែប៉ុណ្ណោះ។

អ្នកស្រីខកចិត្តដែលអាជ្ញាធររដ្ឋព្រងើយកន្តើយនឹងវិវាទការងារ ដោយថា ទង្វើនេះឆ្លុះបញ្ចាំងថា រដ្ឋាភិបាលមានទំនោរលើក្រុមហ៊ុនឯកជនមានលុយ ជាជាងគិតដល់កម្មករខ្មែរទន់ខ្សោយដែលកំពុងដង្ហោយរកជំនួយ។

អ្នកស្រី យ៉ាង សុភ័ណ្ឌ ថា៖ «ដាក់បញ្ហាលើតុ ជជែកគ្នាដោយសុទ្ធចិត្ត កុំជជែកគ្នាដោយបង្ខំឱ្យភាគីណាមួយទទួលយកសំណងជាលុយកាក់ហើយឈប់[ធ្វើការ]អ៊ីចឹង។ ខ្ញុំគិតថា ត្រង់នេះមួយ វាអត់មានបង្ហាញអំពីយុត្តិធម៌ទេ ដូចជាការវាយដំគាត់ដើម្បីបង្អាក់ស្មារតីគាត់ ការចាប់ខ្លួន គំរាមកំហែងសកម្មជននិងមេដឹកនាំសហជីពផ្សេងៗ ខ្ញុំគិតថា វាមិនមែនជាចំណុចដែលរកដំណោះស្រាយហ្នឹងទេ។ វាទៅជាបង្កឱ្យបញ្ហាហ្នឹងកាន់តែធំទៅៗ ហើយបន្ទាប់មក ត្រលប់មកវិញបញ្ហាហ្នឹងគឺកាន់តែអត់ដោះស្រាយទៅទៀត»។

អ្នកស្រី យ៉ាង សុភ័ណ្ឌ បន្តថា បើរដ្ឋាភិបាលនៅបន្តអូសបន្លាយវិវាទនេះទៀត កម្មករខ្មែរត្រូវរងគ្រោះ កម្ពុជានឹងកាន់តែខូចឈ្មោះនិងរងការរិះគន់កាន់តែខ្លាំង។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពេល​ក្រុមហ៊ុននេះបានបញ្ឈប់​បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជិត៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

Leave a Reply

Submit Comment