សាលាជម្រះក្ដី​ខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​អំពី​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន នៅ​ថ្ងៃ​ទី២២ កញ្ញា​

ដោយ ម៉ៅ សុធានី
2022.09.16
RFA

សាលាជម្រះក្ដី​ខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​អំពី​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន នៅ​ថ្ងៃ​ទី២២ កញ្ញា​

លោក ខៀវ សំផន នៅ​ក្នុង​សវនាការ​របស់​សាលាក្ដី​ខ្មែរក្រហម កាល​ពី​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ២០១៣។ រូប៖ សាលាក្ដី​ខ្មែរក្រហម (ECCC)


តុលាការ​ខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​ប្ដឹង​សាទុក្ខ​ក្នុង​សំណុំរឿង ០០២/០២ របស់ ខៀវ សំផន នៅ​ថ្ងៃ​ទី២២ ខែកញ្ញា​ខាង​មុខ

អង្គ​ជំនុំជម្រះ​តុលាការ​កំពូល​នៃ​តុលាការ​ខ្មែរក្រហម (អ.វ.ត.ក) គ្រោង​ប្រកាស​សាលដីកា​ក្នុង​សំណុំរឿង០០២/០២ ពាក់ព័ន្ធ​នឹង​បណ្តឹង​សាទុក្ខ​របស់ខៀវ សំផន នៅ​ថ្ងៃ​ទី២២ ខែកញ្ញា​ខាង​មុខ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រល័យ​ពូជសាសន៍​ដល់​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម កាល​ពី​ជាង ៤០ឆ្នាំ​មុន។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ខ្មែរក្រហម កាល​ពីថ្ងៃទី ៥ ខែសីហា ឲ្យ​ដឹង​ថា ជន​ជាប់​ចោទ ខៀវ សំផន អតីត​ប្រធាន​គណៈ​ប្រធាន​រដ្ឋ (ប្រមុខរដ្ឋ) នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ បច្ចុប្បន្ន​អាយុ ៩១ឆ្នាំ ត្រូវ​បាន​ផ្ដន្ទាទោស​ជាមួយ នួន ជា អតីត​អនុ​លេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា និង​ជា​ប្រធាន​សភា​តំណាង​ប្រជាជន កាលពីឆ្នាំ២០១៨។ ប៉ុន្តែ នួន ជា បាន​ស្លាប់ ដោយសារ​រោគាពាធ កាល​ពី​ខែសីហា ឆ្នាំ២០១៩ ហើយ​នៅ​សល់​តែ ខៀវ សំផន ម្នាក់​គត់ ដែល​នៅ​រស់រាន​មាន​ជីវិត។ ខៀវ សំផន និង​សហ​ព្រះរាជអាជ្ញា បាន​ដាក់​ពាក្យ​ប្តឹង​សាទុក្ខ​ចំពោះ​សាលក្រម​នេះ កាល​ពី​ខែសីហា ឆ្នាំ២០២១ កន្លង​មក​នេះ។

តុលាការ​ខ្មែរក្រហម បាន​ចោទ​ប្រកាន់ ខៀវ សំផន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋកម្ម​សង្គ្រាម និង​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​នឹង​ជនជាតិ​ចាម និង​ជនជាតិ​វៀតណាម ដោយ​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។

អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ដំណើរ​ការ​រយៈ​ពេល ១៥ឆ្នាំ​ហើយ ចាប់​តាំង​ពី​ដើម​ខែកុម្ភៈ ឆ្នាំ២០០៦ រហូត​មក​ដល់​ឆ្នាំ២០២១ នេះ ដោយ​ចំណាយ​ថវិកា ដែល​បាន​មក​ពី​ការ​ផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត​របស់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ចំនួន​ទឹកប្រាក់ ៣៣០លានដុល្លារ ក្នុង​នោះ​ភាគី​ជាតិ ចំណាយ​អស់ ៩៤,៧៤លាន​ដុល្លារ និង​ភាគី​អន្តរជាតិ​ចំណាយ​អស់​ថវិកា​ចំនួន ២៣៥,៣៥លាន​ដុល្លារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "សាលាជម្រះក្ដី​ខ្មែរក្រហម​គ្រោង​ប្រកាស​សាលដីកា​អំពី​បណ្ដឹង​សាទុក្ខ​របស់ ខៀវ សំផន នៅ​ថ្ងៃ​ទី២២ កញ្ញា​"

  1. Anonymous says:

    pointing your finger to who exactly murder over three Cambodian . HUN SEN group and your group who did it>>>>>>>>??????????? .. we know when it come to reality no one admit I did it . for me I pointing my finger to VIETCONG poppet HUN NAL call HUNSEN next name CHHOUPSAMLAP or CHHOUPKAP because I see the evident just happen in his term for so many years . no wonder HUN SEN is a true KBOTH CHEATH evil monster

Leave a Reply

Submit Comment