22 កញ្ញា 2022
ម៉ែន គឹមសេង
វីអូអេខ្មែរ
លោក Alan Lowenthal សមាជិករដ្ឋសភាអាមេរិកាំងដ៏ឆ្នើមខាងផ្នែកសិទ្ធិមនុស្សបានធ្វើដំណើរជាមួយនឹងក្រុមប្រតិភូសភាទៅប្រទេសកម្ពុជា កាលពីពាក់កណ្តាលខែសីហា។ ប្រតិភូសភាបានស្នើឲ្យរដ្ឋាភិបាលកម្ពុជារៀបចំការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវដោយមានការចូលរួមពីគ្រប់គណបក្សនយោបាយ។ ទន្ទឹមនឹងនោះពួកគេក៏ព្រួយបារម្ភពីគោលនយោបាយវាតទីនិយមរបស់ចិនផងដែរ។ លោក Alan Lowenthal ដែលជាសមាជិកសភាតំណាងឲ្យមណ្ឌលទី៤៧នៃរដ្ឋ California ដែលមានសហគមន៍ខ្មែរដ៏ធំបំផុតបានផ្តល់បទសម្ភាសដល់លោក ម៉ែន គឹមសេងនៃវីអូអេ តាមរយៈកម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources) ដូចតទៅ៖