បទយកការណ៍
05/10/2022 – 13:56
ដោយ៖ ញឹម សុផល
RFI

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានប្រារព្វពិធីគ្រូបង្រៀនពិភពលោក ដែលមានការចូលរួមពីសមាជិកសមាជិកាប្រមាណជា១០០នាក់ នៅទីលានប្រជាធិបតេយ្យថ្មី។ © សហការី
សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២២នេះ បានប្រារព្វពិធីគ្រូបង្រៀនពិភពលោក ដែលមានការចូលរួមពីសមាជិកសមាជិកាប្រមាណជា១០០នាក់ នៅទីលានប្រជាធិបតេយ្យថ្មី។ ក្រុមគ្រូបង្រៀនបានលើកពីបញ្ហាប្រឈមរបស់ពួកគេដែលបានជួបនាពេលកន្លងមក ជាពិសេសគឺការដកគ្រូបង្រៀនមួយចំនួនចេញពីក្រខណ្ឌរដ្ឋ និងមានការចាប់ខ្លួនដោយសារតែមាននិន្នាការគាំទ្រគណបក្សប្រឆាំងជាដើម។ ការចាប់ខ្លួនគ្រូបង្រៀនខ្លះ បានធ្វើឱ្យជីវភាពគ្រួសារគ្រូបង្រៀនមួយចំនួនជួបការលំបាកផងដែរ។