តំណាងកម្ពុជានៅ UN បន្តច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេស UN តែអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកគាំទ្រ

កម្ពុជា-សិទ្ធិមនុស្ស
 07/10/2022 – 08:19
ដោយ៖ ញឹម សុផល
RFI

លោក​ អាន សុខខឿន ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ © Internet


ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី០៦ ខែតុលាម្សិលមិញ បានសម្តែងនូវការមិនពេញចិត្តចំពោះរបាយការណ៍ដែលលើកឡើងដោយអ្នករាយការណ៍ពិសេសជុំវិញស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ក៏ប៉ុន្តែអង្គការសង្គមស៊ីវិល ផ្នែកការពារសិទ្ធិមនុស្សនៅកម្ពុជាបានសម្តែងការគាំទ្រ និងបញ្ជាក់ពីភាពពេញលេញនូវរបាយការណ៍របស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ខណៈតំណាងចិននៅអង្គការសហប្រជាជាតិដែរ បានចេញមុខគាំទ្ររដ្ឋាភិបាលកម្ពុជា។

បន្ទាប់ពីលើកឡើងថាមានគណៈប្រតិភូចំនួន៣០ ក្នុងចំណោម៣៩ បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឲ្យមានវឌ្ឍនភាពក្នុងការលើកកម្ពស់សិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន និងថាអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិធ្វើការដោយមិនមានតុល្យភាព តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបានលើកយកចំណុចសំខាន់ៗជាង១០ចំណុច មកធ្វើការបកស្រាយ ដែលចំណុចទាំងអស់នេះ ត្រូវបានលើកឡើងដោយអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ តាមរយៈកិច្ចសន្ទនាអន្តរសកម្មស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថារបាយការន៍របស់អ្នករាយការណ៍ពិសេសទទួលស្គាល់យ៉ាងសង្ខេប និងតិចតួចនូវទិដ្ឋភាពវិជ្ជមាននៅកម្ពុជា ដែលជាការសោកស្តាយមួយថាមិនបានឆ្លុះបញ្ចាំងនូវការពិតលើទិដ្ឋភាពជាច្រើន មានភាពលម្អៀង កង្វះភស្តុតាងរឹងមាំជាដើម។

បន្ថែមពីនេះតំណាងកម្ពុជាក៏បានកត់សម្គាល់ថា របាយការណ៍របស់អ្នករាយការណ៍ពិសេសមានភាពអត្ថនោម័ត និងមិនគ្រប់ជ្រុងជ្រោយទាក់ទងទៅនឹងបញ្ហាយុត្តិធម៌ ការបោះឆ្នោត សង្គមស៊ីវិល សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស រួមនឹងបញ្ហាសំខាន់ៗជាច្រើនទៀត។

ជាមួយគ្នានេះ លោក Chen Xu តំណាងអចិន្ត្រៃយ៍នៃប្រទេសចិនប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានហៅការលើកឡើងរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ថាជាការ យកសិទ្ធិមនុស្សជាលេសដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា។ នេះបើតាមការចេញផ្សាយរបស់ស្ថានទូតចិនប្រចាំកម្ពុជា។

ដោយមានការសង្ស័យថាប្រតិភូគាំទ្រកម្ពុជាទាំង៣០ ទំនងជាប្រទេសកុម្មុយនីស្ត លោក សឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក បានកត់សម្គាល់ថាអ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាតែងធ្វើរបាយការណ៍ដោយផ្តោតទៅលើការជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធនានា។ អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សរូបនេះ យល់ថាអ្នករាយការណ៍ពិសេសមិនមានហេតុផលណាមួយក្នុងការធ្វើរបាយការណ៍បំផ្លើសនោះទេ។ លោកថាមិនមែនជារឿងចំលែកទេ ដែលរដ្ឋាភិបាលកម្ពុជាតែងច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេស រួមទាំងរបាយការណ៍របស់អង្គការសង្គមស៊ីវិលផងដែរ៕

What Next?

Recent Articles

2 Responses to "តំណាងកម្ពុជានៅ UN បន្តច្រានចោលរបាយការណ៍អ្នករាយការណ៍ពិសេស UN តែអ្នកឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកគាំទ្រ"

  1. Anonymous says:

    if some one ask me about what Cambodia going to react to the UN . I’m the one will get the answer first is it nothing else beside>>> not reflecting the true situation in Cambodia <<< HAS;;;HAS.. is that right every one?? YES the evil will never admit he is evil he trying to tell every one he is their GOD . till the end the truth will remain true no matter what . those evil's supporter will be gone after their master no longer in powers . as I used to say those evil will have his own day , that mean his day is about to come , no see coffin no tear but right now the coffin seem to be come close to him . you knew yourself you have been murder so many human life at last they come to hunting you indeed . CHHEAM SREK SBEKHOW

  2. Anonymous says:

    This boy only licking his master penis ‘ the regime is real communist but wearing democracy shirt ‘