លោក ជូង ជូងី៖ ការទារសំណងដ៏ច្រើនរបស់ដើមបណ្តឹង គឺជាការបំបាក់ជីវិតនយោបាយរបស់លោក

ភ្ញៀវប្រចាំថ្ងៃ
07/10/2022 – 14:02
ដោយ៖ ញឹម សុផល
RFI

លោក ជូង ជូងី មេធាវីការពារសិទ្ធិលោក សុន ឆ័យ © សហការី


សាលា​ដំបូង​រាជធានីភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រកាស​សាលក្រម​លើ​សំណុំរឿង​បរិហារកេរ្តិ៍​ជា​សាធារណៈ​ទាំង​២​ប្រឆាំង​នឹង​លោក​ លោក​ សុន ឆ័យ​ ដែល​ត្រូវ​បាន​ប្តឹង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ និង​បណ្តឹង​១​ទៀត​របស់​គណបក្ស​ប្រជាជនកម្ពុជា។ ​សម្រាប់​បណ្តឹង​ គ.ជ.ប​ តុលាការ​បាន​ផ្តន្ទាទោស​ លោក​ សុន ឆ័យ​ ដោយ​ពិន័យ​ជា​ប្រាក់​ចំនួន​៩លានរៀល​ និង​ធ្វើ​លិខិត​សុំទោស​ជា​សាធារណៈ។​ ដោយឡែក​បណ្តឹង​របស់​គណបក្សប្រជាជន​វិញ​ តុលាការ​បង្គាប់​ឲ្យ​សង​ជំងឺ​ចិត្ត​ទៅ​ដើម​បណ្ដឹង​ចំនួន​ ៣ពាន់​លានរៀល​ និង​បង់​ចូល​រដ្ឋ​៨លាន​រៀល​ផង​ដែរ។ ​លោក​ ជូង ជូងី ​មេធាវី​ការពារ​សិទ្ធិ​លោក​ សុន ឆ័យ​ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ ថ្លែង​ថា​សាលក្រម​នេះ​អយុត្តិធម៌​ ហើយ​លោក​នឹង​ពិភាក្សា​ជា​មួយ​កូនក្តី​លោក​បន្ត​ទៅ​សាលាឧទ្ធរណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ។​ លោក​ថា ​សាលក្រម​ផ្តន្ទាទោស​លោក​ សុន ឆ័យ​ ដែល​មាន​ការ​ទាមទារ​សំណង​រហូត​ជិត​១លាន​ដុល្លារ​គឺ​មាន​បំណង​ចង់​ឲ្យ​លោក​ សុន ឆ័យ​ ប្រឈម​ខ្លាំង​ និង​ជា​ការ​បំបាក់​ជីវិត​នយោបាយ​ផង​ដែរ។​

What Next?

Recent Articles