លោក ហ៊ុន សែន ថា មិន​អាច​ចាត់​តំណាង​ប្រជុំ G20 ព្រោះ​គេ​អញ្ជើញ​ក្នុង​នាម​ប្រធាន​អាស៊ា

ដោយ យ៉ង ចាន់តារា
2022.11.17
RFA

លោក ហ៊ុន សែន ថា មិន​អាច​ចាត់​តំណាង​ប្រជុំ G20 ព្រោះ​គេ​អញ្ជើញ​ក្នុង​នាម​ប្រធាន​អាស៊ាន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ​កាសែត កាលពីថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ក្នុង​ខ្សែអាត់​សំឡេង​កាលពី​យប់​ថ្ងៃទី​១៦ វិច្ឆិកា​ថា លោក​មិនអាច​ចាត់​តំណាង ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ទាំង ២០ ហៅ​កាត់​ថា G20 នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) បាន​នោះ​ឡើយ ព្រោះ​កម្ពុជា​មិនមែន​ជា​សមាជិក​ក្រុម​ប្រទេស G20​។ លោក​បញ្ជាក់​ថា គម្រោង​ចូលរួម​របស់​លោក​នោះ គឺ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់ផ្ទះ។លោក ហ៊ុន សែន។

លោក ហ៊ុន សែន៖ «​ដើម្បី​ធានា​ការ​ប្រព្រឹត្ត​ទៅ​បាន​ល្អ​នៅក្នុង​ការប្រជុំ​នៅ​ឥណ្ឌូណេស៊ី កម្ពុជា​បាន​ធ្វើ​ការ​សម្រុះសម្រួល​ជាមួយ​ឥណ្ឌូណេស៊ី ដោយ​បាន​ទទួល​ញញួរ​ជា​ប្រធាន​អាស៊ាន​រួចហើយ​នោះ គឺ​គ្រប់គ្រង​ការងារ​ជា​ប្រធាន​អាស៊ាន​តែម្ដង​។ យើង​គ្មាន​សិទ្ធិ​តែងតាំង​តំណាង​ពី​កម្ពុជា​នោះ​ទេ ព្រោះ​យើង​មិនមែន​ជា​សមាជិក G20 គឺ​គេ​អញ្ជើញ​ប្រធាន​អាស៊ាន គឺ​នាយករដ្ឋមន្ត្រី ហ៊ុន សែន»។

លោក ហ៊ុន សែន បកស្រាយ​ដូច្នេះ បន្ទាប់ពី​លោក​ខកខាន​ចូលរួម​កិច្ចប្រជុំ​កំពូល G20 កាលពី​ថ្ងៃទី​១៥ និង ១៦ វិច្ឆិកា ដោយសារ​លោក​ប្រកាស​ថា ឆ្លង​ជំងឺ​កូវីដ​-១៩​។ លោក​បាន​ដឹកនាំ​គណៈប្រតិភូ​វិល​ត្រឡប់​មក​កម្ពុជា​វិញ ក្រោយ​ទៅ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី កាលពី​ថ្ងៃទី​១៥ វិច្ឆិកា។ក្រៅពី​ខកខាន​កិច្ចប្រជុំ​កំពូល G20 ហើយ លោក ហ៊ុន សែន ក៏​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អេពិច (APEC) ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី​១៧ ដល់ ១៨ វិច្ឆិកា បាន​នោះ​ដែរ។ លោក​បកស្រាយ​ថា កិច្ចប្រជុំ​នេះ គេ​អញ្ជើញលោក​ចូលរួម​ក្នុង​ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដូច​ករណី​កិច្ចប្រជុំ G20 ដែរ ដូច្នេះ​លោក​គ្មាន​សិទ្ធ​ចាត់​តំណាង​ឱ្យទៅ​ចូលរួម​បាន​ឡើយ។

ទាក់ទង​នឹង​បញ្ហា​សុខភាព​វិញ លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោក​មាន​អាការៈ​ធម្មតា មិន​មាន​អ្វី​ប្រែប្រួល​នោះ​ទេ ទោះបីជា​បាន​ឆ្លង​ជំងឺ​កូវីដ-១៩ ក៏ដោយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន ថា មិន​អាច​ចាត់​តំណាង​ប្រជុំ G20 ព្រោះ​គេ​អញ្ជើញ​ក្នុង​នាម​ប្រធាន​អាស៊ា"

  1. Anonymous says:

    shame on you I knew you are not invite, you are so dump HUN SEN you should not be a leader of any country at all. you said you are the first leader that can stay in powers longer. the whole world is seeing you are a dump and ugly evil leader that murder so many of Cambodian . after this generation it will be another leader that going to lead this nation much better than you are . about the meeting in Mala you thought you are a big man who every leaders come to great you , but so sorry after you are landing they was so surprised why you are there . G20 is only the country that have good economy not your country >AH CHESSTU . that right you are not invite they tell you to go back home , is that shame on you and you turn back and said you got COVID19 instate you are lying to all Cambodian who did not know the truth . as I used to say a dump leader like you should not have been born as human being . time to go HUN SEN the longer you stay is the more shameful to all Cambodian

Leave a Reply

Submit Comment