គណៈប្រតិភូ​ជាន់ខ្ពស់​ជាង​៤០​នាក់ អមដំណើរ​លោក ហ៊ុន សែន គ្មាន​នរណា​ឆ្លង​កូវីដ​១៩​នោះ​ទេ

ដោយ ម៉ៅ សុធានី
2022.11.18
RFA

គណៈប្រតិភូ​ជាន់ខ្ពស់​ជាង​៤០​នាក់ អមដំណើរ​លោក ហ៊ុន សែន គ្មាន​នរណា​ឆ្លង​កូវីដ​១៩​នោះ​ទេ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពេលត្រឡប់មកដល់ព្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​ចំនួន​ជាង​៤០​នាក់ ដែល​អមដំណើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៃ​ក្រុម​ប្រទេស​សេដ្ឋកិច្ច​ធំៗ​ទាំង ២០ ហៅ​កាត់​ថា G20 នៅ​ប្រទេស​ឥណ្ឌូណេស៊ី (Indonesia) គ្មាន​នរណា​ម្នាក់ ឆ្លង​កូវីដ​១៩ នោះ​ទេ លើកលែងតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្នាក់ឯង​ប៉ុណ្ណោះ​។ នេះ​ជា​ការ​ប្រកាស​លទ្ធផល​ធ្វើតេស្ត CPR រក​ជំងឺ​កូវីដ​១៩ (Covid-19) របស់​ក្រសួង​សុខាភិបាល។

រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល អ្នកស្រី យក់ សម្បត្តិ កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឲ្យ​ដឹង​ថា សុខភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​សភាព​ធម្មតា និង​ពុំ​មាន​ចេញ​រោគសញ្ញា​អ្វី​ឡើយ​។ ទោះជា​យ៉ាង លោក ហ៊ុន សែន បារម្ភ​ពី​សុខភាព​របស់​មេដឹកនាំ​ប្រទេស​ជាច្រើន​ទៀត ដែល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក​ដោយ​ផ្ទាល់ នៅ​ពេល​ដែល​ថ្នាក់ដឹកនាំ​ទាំងនោះ បាន​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

ពាក់ព័ន្ធ​នឹង​ការរិះគន់​ចំពោះ​ការ​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ដោយ​តក់ក្រហល់​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បកស្រាយ​ក្នុង​ខ្សែអាត់​សំឡេង​កាលពី​យប់​ថ្ងៃទី​១៦ វិច្ឆិកា​ថា លោក​មិនអាច​ចាត់​តំណាង ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល G20 បាន​ឡើយ ព្រោះ​កម្ពុជា​មិនមែន​ជា​សមាជិក​ក្រុម​ប្រទេស G20​។ លោក​ថា ការចូលរួម​របស់​លោក គឺ​ក្នុង​ឋានៈ​ជា​ប្រធាន​អាស៊ាន តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់ផ្ទះ។

ក្រៅពី​ខកខាន​កិច្ចប្រជុំ​កំពូល G20 ហើយ លោក ហ៊ុន សែន ក៏​មិនអាច​ចូលរួម​ក្នុង​កិច្ចប្រជុំ​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា អេពិច (APEC) ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ថៃ ចាប់ពី​ថ្ងៃទី ១៧ ដល់ ១៨ វិច្ឆិកា បាន​នោះ​ដែរ​។ លោក​បកស្រាយ​ថា កិច្ចប្រជុំ​នេះ ក៏​គេ​អញ្ជើញលោក ក្នុង​ឋានៈ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន ដូច​ករណី​កិច្ចប្រជុំ G20 ដែរ ដូច្នេះ​លោក​គ្មាន​សិទ្ធ​ចាត់​តំណាង​ឱ្យទៅ​ចូលរួម​បាន​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "គណៈប្រតិភូ​ជាន់ខ្ពស់​ជាង​៤០​នាក់ អមដំណើរ​លោក ហ៊ុន សែន គ្មាន​នរណា​ឆ្លង​កូវីដ​១៩​នោះ​ទេ"

  1. Anonymous says:

    WOW so many high educated man of KAMPOUCHEA go to G20 witch was they are not invited . shame on you AH….CHESSTU

  2. Anonymous says:

    shame on you they kick you out and you fell bad than you use your ugly trick to cover your shameful un educated manor . go on AH ..LNGOUNGTU

Leave a Reply

Submit Comment