លោក ហ៊ុន សែន អះអាងជាថ្មីថា លោកប្រធានាធិបតីចូ បៃដិន ​មិនបាននិយាយពីករណី សេង ធារី

កម្ពុជា-នយោបាយ
22/11/2022 – 07:23
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ជំនួបទ្វេរភាគីជាមួយ លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិក និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © FB/SPM


នៅក្នុងពិធីបិទ​សន្និបាតជាតិខួប៣០ឆ្នាំ នៃសកម្មភាពមីននៅកម្ពុជា នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ប្រមុខ​រដ្ឋា​ភិបាល​កម្ពុជា អះអាងជាថ្មីទៀតថា លោក ចូ បៃឌិន ប្រធានាធិបតី​អាមេរិក មិនបាន​លើក​ពី​ករណី​ដោះលែង សេង ធារី មេធាវីខ្មែរ​សញ្ជាតិ​អាមេរិកាំងនោះទេ នៅក្នុង​ជំនួបទ្វេរភាគី​មុន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅពេល​ថ្មីៗនេះ។ ប៉ុន្តែ​លោក ហ៊ុន សែន បានទទួល​ស្គាល់ថា លោក ចូ បៃឌិន បានជំរុញ​ឲ្យ​បើ​ក​លំហប្រជាធិបតេយ្យ​ សម្រាប់ការបោះឆ្នោត​នៅពេល​ខាងមុខ និងបញ្ហាមីននៅកម្ពុជា ដែល​ត្រូវបាននាយក​រដ្ឋមន្ត្រី​កម្ពុជា​លើក​ឡើង​នៅចំពោះ​មុខ​លោក ចូ បៃឌិន។

សូ​មស្តាប់ប្រសាសន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖

ទោះជាយ៉ាងណា ព័ត៌មាន​​ដែល​​បញ្ចេញ​​ដោយ​​សេតវិមាន​របស់​​ប្រធានាធិបតី​​អាមេរិក​ បានគូស​បញ្ជាក់​ថា ​នៅ​ក្នុង​​ជំនួប​​ទ្វេរភាគី​​ជា​មួយ​​​លោក​​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ នៅ​ថ្ងៃទី​១២​វិច្ឆិកា​ គឺ​លោក​ ចូ បៃឌិន​ បានអំពាវនាវ​ឲ្យ​ដោះ​លែង​អ្នក​ទោស​មនសិកា​ ពិសេស ​កញ្ញា ​សេង ធារី ​មេធាវី​​ខ្មែរ​​សញ្ជាតិ​​អាមេរិកាំង​ និងជំរុញ​ការ​​បើក​លំហ​សិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ​​សម្រាប់​ការ​​បោះ​ឆ្នោត​​ឆ្នាំ​​២០២៣​។​

ការ​ជំរុញ​របស់​លោក ចូ បៃឌិន គឺដូចគ្នាទៅនឹង​ការ​ស្នើ​ទាំងឡាយ​របស់គណបក្សប្រឆាំង និង​ក្រុម​អង្គការ​ស៊ីវិល​នៅកម្ពុជា ​ដែល​ស្វែងរក​កិច្ចអន្តរាគមន៍ពីលោក ចូ បៃឌិន ខណៈប្រធានាធិបតីអាមេរិកធ្វើ​ដំណើរមកកាន់កម្ពុជាដោយ​កម្រជាលើក​ទី១នេះ៕

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អះអាងជាថ្មីថា លោកប្រធានាធិបតីចូ បៃដិន ​មិនបាននិយាយពីករណី សេង ធារី"

  1. Anonymous says:

    please pointing finger right on his dump heat see if he remembers

Leave a Reply

Submit Comment