លោក ថេង សាវឿន៖ ក្រសួងកសិកម្មហាក់រត់គេចពីទំនួលខុសត្រូវ ក្នុងបញ្ហាតម្លៃស្រូវកសិករធ្លាក់ចុះ

ភ្ញៀវប្រចាំថ្ងៃ
27/11/2022 – 14:04
ដោយ៖ ជួប នរក្សា
RFI

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា © FB


ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​ នេះ​គឺ​លោក​ ថេង​ សាវឿន​ ប្រធាន​សមាគម​សម្ព័ន្ធ​កសិករ​កម្ពុជា។​ មួយ​រយៈ​ចុង​ក្រោយ​នេះ​ វិស័យ​កសិកម្ម​កំពុង​ពើប​ប្រទះ​នឹង​បញ្ហា​តម្លៃ​ស្រូវ​របស់​ប្រជា​កសិករ​មាន​ការ​ធ្លាក់​ថោក​ ខណៈ​ដែល​កសិករ​ក៏​កំពុង​នឹង​រំពឹង​មើល​ដំណោះស្រាយ​ពី​ក្រសួង​កសិកម្ម។​ យ៉ាង​ណា ​ការ​ឆ្លើយ​តប​របស់​លោក​ ឌិត ទីណា ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ពន្យល់​ថា ​ដោយ​សារ​កសិករ​ច្រូត​កាត់​កសិផល​ក្នុង​ពេល​តែ​មួយ។​ សម្រាប់​លោក​ ថេង សាវឿន​ ការ​ពន្យល់​របស់​រដ្ឋ​មន្ត្រី​កសិកម្ម​ថ្មី​នេះ ​ហាក់​កំពុង​រត់​គេច​ពី​ទំនួល​ខុស​ត្រូវ​ និង​ប្រាស់​ចាក​ពី​រដ្ឋ​ធម្មនុញ្ញ ​ដែល​រដ្ឋ​ត្រូវ​ជំរុញ​វិស័យ​កសិកម្ម​ ដែល​ជា​ឆ្អឹង​ខ្នង​សេដ្ឋកិច្ច​ជាតិ។​

What Next?

Recent Articles