ដោយ ទីន ហ្សាការីយ៉ា
2023.01.19
RFA

លោក គង់ គាំ ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន និងក្រុមគ្រួសារបានរើសម្ភារៈ និងឥវ៉ាន់ចេញពីផ្ទះ និងដីរបស់លោកជាបណ្ដើរៗ បន្ទាប់ពីបានរស់នៅ និងកាន់កាប់ជាង ៤០ឆ្នាំមក។ រូបពីពលរដ្ឋ
ឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ និងក្រុមគ្រួសារបានរើសម្ភារៈ និងឥវ៉ាន់ចេញពីផ្ទះ និងដីរបស់លោកជាបណ្ដើរៗ ហើយ។
កូនប្រុសរបស់លោក គង់ គាំ គឺលោក គង់ មុនីកា បានបង្ហោះរូបភាពនៅលើបណ្ដាញ សង្គម ហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី១៧ មករា បង្ហាញពីសកម្មភាពរថយន្តដឹកឥវ៉ាន់ចេញពីផ្ទះឪពុករបស់លោក ក្រោយពីប្រគល់ផ្ទះ និងដីទៅឱ្យរដ្ឋាភិបាល ក្រោយពីលោក ហ៊ុន សែន គំរាមវាយខ្នោះ លោក គង់ គាំ។
នៅក្រោមរូបភាពមួយសន្លឹកដែលលោក គង់ មុនីកា មន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន បានបង្ហោះ រូបភាព រើឥវ៉ាន់ចេញពីផ្ទះលេខ៧១ ផ្លូវសុធារស រាជធានីភ្នំពេញនេះ អ្នកលេងហ្វេសប៊ុកមួយចំនួនបានសរសេរខំមិន (Comment) ចូលរួមសម្ដែងអំពីការសោកស្ដាយ។
លោក គង់ គាំ បានប្រគល់ផ្ទះ ដី ដែលមានប្លង់កម្មសិទ្ធិ និងកាន់កាប់ជាង ៤០ឆ្នាំមកហើយ ទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១២ មករា ទៅតាមការទាមទាររបស់លោក ហ៊ុន សែន។
ប្រភពសុំមិនបញ្ចេញឈ្មោះបានឲ្យវិទ្យុអាស៊ីសេរីដឹង នៅថ្ងៃទី១៩ មករាថា មន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយបានទៅដល់ផ្ទះលោក គង់ គាំ នៅថ្ងៃទី១២ មករានោះ បន្ទាប់ពីមានបញ្ជាពីលោក ហ៊ុន សែន។ ពួកគេបានឲ្យជម្រើសពីរទៅលោក គង់ គាំ ទី១ ត្រូវវាយខ្នោះលោក គង់ គាំ និងភរិយា យកទៅដាក់ពន្ធនាគារ។ ទី២ គេនឹងមិនធ្វើអ្វីទាំងអស់ តែត្រូវប្រគល់ដី និងផ្ទះទៅឱ្យរដ្ឋាភិបាល ទៅតាមការទាមទាររបស់លោក ហ៊ុន សែន។
ប្រភពដដែលអះអាងថា ដំបូងឡើយ លោក គង់ គាំសុខចិត្តដើរចូលគុក តែដោយសារក្រុមគ្រួសារយល់ថា លោក គង់ គាំមានវ័យជាង ៨០ឆ្នាំទៅហើយ ដោយមិនចង់ឲ្យលោកជាប់ពន្ធនាគារនោះទេ ទើបពួកគេអង្វរលោក គង់ គាំ ឱ្យធ្វើលិខិតប្រគល់ផ្ទះ និងដីនេះ ទៅរដ្ឋាភិបាលជាថ្នូរមិនជាប់ពន្ធនាគារ។
ប្រភពដដែលបញ្ជាក់ថា លោក គង់ គាំ រុះរើឥវ៉ាន់ចេញពីលំនៅឋាននេះ រយៈពេលមួយខែ រាប់ចាប់ពីថ្ងៃធ្វើលិខិតប្រគល់ផ្ទះ និងដីនេះទៅរដ្ឋាភិបាល ក្រោយពីលោក ហ៊ុន សែនព្រមានវាយខ្នោះលោក គង់ គាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
that is so sad but it is ok that old house can not buy his own nation . please let it go for now soon you may have more freedom .
I’m sorry to KUNG KAM his student is paying him back with great price . let say HUN SEN is thirteen years younger than KUNG KAM and he was his student in 1979 be for that date HUN SEN know nothing right now this evil said in the meeting call his teacher AH KAM HEY AH KAM that mean this animal pay him back big time. this is the golden word from NEAK MEAN BON the son was borne under the bright moon or the woman who separated from her I should say the woman who separated from husband who KBOTH CHEATH . this is the fake story from that evil monster HUN SEN .