មន្ត្រី​ដោះមីន​អ៊ុយក្រែន បញ្ចប់​ការ​ហ្វឹកហាត់​ជំនាញ​ដោះមីន​នៅ​កម្ពុជា

ដោយ យ៉ង ចាន់តារា
2023.01.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មន្ត្រី​ដោះមីន​អ៊ុយក្រែន បញ្ចប់​ការ​ហ្វឹកហាត់​ជំនាញ​ដោះមីន​នៅ​កម្ពុជា

ក្រុម​មន្ត្រីមន្ត្រីជំនាញ​ដោះមីន​អ៊ុយក្រែន​​ទស្សនាសារៈមន្ទីរមីន​ នៅខេត្តសៀមរាប។ រូប៖ AP


មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់មីន​កម្ពុជា (CMAC) បិទវគ្គហ្វឹកហ្វឺន​បច្ចេកវិទ្យា​ឧបករណ៍​បោសសម្អាត​មីន ដល់​មន្ត្រី​ជំនាញ​ដោះមីន​អ៊ុយក្រែន (Ukraine) ចំនួន​១៥​នាក់ នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី២០ ខែមករា។

សិក្ខាកាមរបស់​អ៊ុយក្រែន​ទទួល​បានការ​ហ្វឹកហ្វឺន​ប្រកប​ដោយ​វិជ្ជាជីវៈ និង​បទពិសោធន៍​នៅ​ទីលាន​ចម្ការមីន​ជាក់​ស្តែង ក្រោម​កិច្ចសហការ​រវាង​គ្រូជំនាញ​បច្ចេកទេស​របស់​អង្គភាព​ស៊ីម៉ាក់ និង​ការ​បង្ហាត់​បង្ហាញ​ពីការប្រើ​ឧបករណ៍​បច្ចេកវិទ្យា​ម៉ាស៊ីន​រាវមីនទំនើប​ប្រភេទ (ALIS) របស់​ជប៉ុន​ផងដែរ​រយៈពេល​ពេញមួយ​សប្តាហ៍ កាលពី​សប្តហា៍មុន។ សិក្ខាកាម​របស់​អ៊ុយក្រែន ក៏បាន​ទទួលការ​ហ្វឹកហាត់​ការ​បោសសម្អាត​មីន​ដោយ​ប្រើគ្រឿង​ចក្រ និង​ដោយ​ការ​ប្រើសុនខ​ ឬ​ឆ្កែ​ហិនក្លិន​មីន​ជាដើម។

ទោះបីជា​វគ្គបណ្តុះបណ្តាល​មួយសប្តាហ៍​នេះបាន​បញ្ចប់​ក៏​ដោយ ក៏ក្រុម​ជំនាញ​ដោះមីន​កម្ពុជា បន្ត​ជួប​ពិភាក្សា​តាម​ប្រព័ន្ធវីដេអូ និង​បញ្ជូន​ក្រុម​អ្នក​ដោះមីន​ជំនាញ ប្រមាណពី​៣​ទៅ​៥​នាក់ ដើម្បី​ធ្វើដំណើរ​ទៅប្រទេស​ប៉ូឡូញ (Poland) នៅខែមេសាខាងមុខ សំរាប់ការ​ហ្វឹកហ្វឺន​បន្ថែម​ទៀត ដល់​ក្រុម​ជំនាញ​ដោះមីន​អ៊ុយក្រែន។

យ៉ាងហោចណាស់ក៏មានក្រុមអ្នក​ដោះមីន​អ៊ុយក្រែន ចំនួន ៦៤នាក់​បាន​រងរបួស និង​ស្លាប់ចំនួន​១៣​នាក់ ផ្សេងទៀត ក្នុង​បេសកកម្ម​ដោះមីន​នៅប្រទេសអ៊ុយក្រែន ក្រោយ​ពី​ប្រទេសរុស្ស៊ី បាន​ឈ្លានពាន​ប្រទេសខ្លួន។

ក្រុម​មន្ត្រីមន្ត្រីជំនាញ​ដោះមីន​អ៊ុយក្រែន​ទាំង១៥នាក់នេះ បានទៅ​ទស្សនាសារៈមន្ទីរមីន​ និង​ប្រាសាទ​អង្គរ ខេត្តសៀមរាប មុនវិលត្រឡប់​ទៅ​ប្រទេស​ខ្លួនវិញ៕

What Next?

Recent Articles

Leave a Reply

Submit Comment